ថ្ងៃ​អាទិត្យ, ខែ​កញ្ញា 08, 2024

ព័ត៌មានជាតិ

ប្តី​អារ​ក​សម្លាប់​ប្រពន្ធ​និង​កូន រួច​ចង​ក​សម្លាប់​ខ្លួន​តាម​ក្រោយ សមត្ថកិច្ច​ថា អាចជា​រឿង​ប្រច័ណ្ឌ​

​ខេត្ត​រតនគិរី ៖ មាន​ករណី​ឃាតកម្ម​បាន​កើតឡើង​យ៉ាង​រន្ធត់​សមត្ថកិច្ច​ថា​អាច​ជា​រឿង​ប្រច័ណ្ឌ​បណ្តាលឱ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់​យ៉ាង​អណោច​ធម​បំផុត​។​

​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១.០០​នាទី កណ្ដាល​អាធ្រា​ត​យប់​ថ្ងៃ​ទី ២ ខែកក្កដា ឆ្នាំ ២០២៤​នៅ​ចំណុច​អូរ​សុន​តុង ស្ថិតក្នុង​ភូមិ​កា​ហ​ល ឃុំ​ម៉ាលិក ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ។​

​យោងតាម​របាយការណ៍​របស់​អធិការនគរបាល​ស្រុក​អណ្តូង​មាស​បាន​ឱ្យដឹងថា​ករណី​ឃាតកម្ម និង អត្តឃាត​(​ក្នុង​បន្ទុកគ្រួសារ​)​ស្លាប់​មនុស្ស​ចំនួន​៣​នាក់​នេះ​មាន​៖
​ទី​១. ឈ្មោះ សល់ ញ៉ែ​ង ភេទ​ស្រី​អាយុ ២៥​ឆ្នាំ ( ប្រពន្ធ​)​។​
​ទី​២. ឈ្មោះ សល់ ចាន់ធូ ភេទ​ស្រី​អាយុ ៧ ឆ្នាំ (​កូន​)​។​
​ទី​៣. ឈ្មោះ រ​ចំ កេ​ល ភេទ​ប្រុស​អាយុ​៣៥ (​ប្ដី​)​។​

​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ថា​៖ ជនរងគ្រោះ​ទាំង​២​នាក់​ម្ដាយ​និង​កូន ពិតជា​ស្លាប់​ដោយសា​អំពើ​ឃាដកម្ម​(​អារ​ក​)​ពិតប្រាកដ​មែន​។ ចំណែក​ជន​បង្ក​ជា​ប្ដី​ជា​ឪពុក​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ពិតជា​ស្លាប់​ដោយសារ​ធ្វើអត្តឃាដ (​ចងក​) សម្លាប់​ខ្លួន​ពិតប្រាកដ​មែន​។​

​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​សាច់ញ្ញាតិ ដើម្បី​យក​ទៅ​ចាត់ចែង​តាម​ប្រពៃណី​។​

​ករណី​ឃាតកម្ម និង អត្តឃាត​នេះ របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​បាន​បញ្ជាក់​និង​ដោយ​
​យោង​តាម​ការបំភ្លឺ របស់​សាក្សី​ជាច្រើន​នាក់​ក្នុងនោះ​មាន ឈ្មោះ សល់ ផ្យឺ​ត ភេទ​ស្រី​អាយុ ៥៤ ឆ្នាំ​ជនជាតិ​ទំពួន បាន​និយាយថា មុនពេល​កើតហេតុ​នៅ​ថ្ងៃ​ទី ២​ខែកក្កដា​ឆ្នាំ ២០២៤​វេលា​ម៉ោង ៧.០០ ព្រឹក​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាននាំគ្នា​ទៅ​ដាំ​ស្រូវ​នៅ​ចំការ​ពេលទៅដល់​ចម្ការ​ក៏​អត់​ឃើញ​កូន​ទាំងពីរ​មក​ដាំ​ស្រូវ ហើយក៏​មក​តាម​រក​មើល​ពេល​មក​ផ្ទះ​ចំការ​ក៏​អត់​ឃើញ​។ ក៏​ស្រែកហៅ​អត់​មាន​អ្នក​ឆ្លើយតប ពេលនោះ​ខ្លួន​ក៏​ឡើង​រុញ​ទ្វារ​អត់​បើក​ទេ​រួច​ក៏​ហៅ​ប្ដី​មក​ជួយ​បើក​តែ​បើក​អត់​រួច​ពេលនោះ​ក៏​រត់​ទៅ​ហៅ​អ្នក​នៅ​ជា​កៅស៊ូ​មកជួយ រុញ​ទ្វារ ស្របពេលនោះ​ក៏​មាន​ក្មួយ​និង​កូន​របស់​នាង​មកដល់​ក៏​រួញ​ទ្វារ​ចូល ឃើញ​កូន​ដេក​ស្លាប់​ទាំង​បី​នាក់​ក្នុង​បន្ទប់ដេក​ទៅហើយ​។​

​លោក ឈ្មោះ សេ​វ វ៉ាង ភេទ​ប្រុស អាយុ ៦៥ ឆ្នាំ​ជនជាតិ​ទំពួន បាន​និយាយថា​មុនពេល​កើតហេតុ​នៅ​ថ្ងៃ​ទី​២ ខែកក្កដា​ឆ្នាំ ២០២៤ វេលា​ម៉ោង ៧.០០​នាទី​ព្រឹក លោក​ពីរ​នាក់​ប្រពន្ធ​បាន​ធ្វើដំណើរ​ពី​ភូមិ​ក្រ​ហល លុះ​មកដល់​ចម្ការ​ដែល​លោក​បាន​រស់នៅ​និង​ខ្ទម​ចំណុច​អូរ​សុន​តុង​ភូមិ​កា​ហល​ពេលនោះ​លោក បាន​ដើរ​មើល​ជុំវិញ​ចម្ការ​ក្រោយមក​ក៏​បានឮ​ប្រពន្ធ​លោក​បាន​ស្រែក​ហៅ​ថា​កូន​យើង​ស្លាប់​ហើយ​ពេលនោះ​លោក​ក៏​បាន​មក​មើល​លើ​ផ្ទះ​ហើយ​ឈ្មោះ​សល់ ហាន ជា​កូនបង្កើត​របស់​ខ្ញុំ​បាន​ធ្លាក់​ទ្វារ​បន្ទប់​ក៏​បាន​ឃើញ​កូន​និង​ចៅ​ស្លាប់​មែន​។​
​ហើយ​លោក​បាន​បី​ចៅ​ចេញពី​បន្ទប់​ចុះមក​ក្រោម​មុខទ្វា​ផ្លូវ​ចូល​ផ្ទះ​។​

​លោក​បន្តថា កាលពី​មុន​លោក​ធ្លាប់បាន​ឮ​ឈ្មោះរ​ចំ កេ​ល ជា​កូនប្រសារ​បាន​គំរាម​សម្លាប់​ប្រពន្ធ​និង​កូន​ជា​ច្រើន​ដង​ហើយ កាលពី​១០​ថ្ងៃ​មុន​ថា បើ​ទៅ​ភូមិ​កា​តែ​សម្លាប់ ទៅ​ភូមិ​ក្រហល​ក៏​សម្លាប់ តែ​ខ្ញុំ​មិនបាន​ចាប់អារម្មណ៍​ទេ ដោយសារតែ​រឿង​ប្រចណ្ឌ​។​

​យោង​តាម​ការបំភ្លឺ​របស់​ឈ្មោះ សល់ ហាន​ភេទ​ប្រុស​អាយុ ១៨ ឆ្នាំ​ជនជាតិ​ទំ​ពូន បាន​និយាយថា កាល​១០​ថ្ងៃមុន បងថ្លៃ​ខ្ញុំ​ឈ្មោះរ​ចំ កេ​ល ធ្លាប់​និយាយ​គំរាម​សម្លាប់​បងស្រី​ខ្ញុំ បើ​ទៅ​តាម​គាត់​នៅ​ខាង​គាត់​ភូមិ​កា​តែ គាត់​ហ្នឹង​សម្លាប់ចោល បើ​គាត់​មក​តាម​បងស្រី​ខ្ញុំ នៅ​ភូមិ​កា​ហល​គាត់​ក៏​សម្លាប់​នៅ​ភូមិ​កា​ហល​នោះដែរ​។​

​តាម​របាយការណ​មន្ត្រី​បច្ចេកទេស​វិទ្យាសាស្ត្រ​ថា​ទី​កន្លែង​កើតហេតុ​ស្ថិតនៅ​ក្នុង​ផ្ទះ​ចំការ ដែល​កំពស់​ពី​ដី​៥០​ស​.​ម ប្រក​សង្គ័សី ជញ្ជាំង​បាំង​សង្គសី​ពណ៌​ក្រហម រនា​បក្ដា កន្លែង​ធ្វើ​សកម្មភាព​នៅ​ត្រង់​កន្លែង​ដេក​ផ្នែក​ខាងក្រោយ​កំពស់​១.៥០​ស​.​ម​.
​យើង​ឃើញ​មាន​សាកសព​២​នាក់​ដេក​ក្នុង​ថ្លុកឈាម​កូន​នឹង​ម្ដាយ​សាកសព​ម្នាក់ទៀត​ចងក​នៅក្នុង​បន្ទប់​ជាមួយគ្នា​នៅ​ទី​នោះ​ឃើញ​មានកាំបិត​ឈ្នាតដង​ឈើ​ចុង​ស្រួច​០១​ប្រឡាក់​ឈាម​បន្សល់​នៅ​ជិត​ជនរងគ្រោះ​ដេក​។​

​តាម​ការពិនិត្យ​សាកសព អំពី​ស្លាកស្នាម​
​ទី​១ .​ឈ្មោះ សល់ ចាន់ធូ ស្រី​អាយុ​៧​ឆ្នាំ ដេក​លើក្ដា​ត្រង់​មុខ​ទ្វារផ្ទះ ស្លៀក​ខោអាវ​ឈុត​ដៃខ្លី រូប​តុក្តា​ពណ៌​ខៀវ ដេក​ក្បាល​មក​ទិស​ខាងជើង គ្រប​ក្រណាត់​ក្រហម ជើង​ខាងឆ្វេង​អង្កុញ ដៃ​ទាំង​២​សណ្ដូក​ស្រប​និង​ដងខ្លួន​។​
.​មាន​ស្នាមរបួស​មួយ​កន្លែង​ត្រង់​ក​ប្រវែង​១០​ស​.​ម​ជំរៅ​ដល់​ឆ្អឹង​កងក ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​ទៀតឡើយ​។​
​ទី​២.​ឈ្មោះ សល់ ញ៉ែ​ង ភេទ​ស្រី​អាយុ ២៥​ឆ្នាំ​ជនជាតិ​ទំពួន មុខរបរ​កសិករ ដេក​ក្បាល​ទៅ​ទិស​ខាងកើត កើយ​ខ្នើយជើង​ទាំង​២​សណ្ដូក​ត្រង់ គ្មាន​អាវ​ស្លៀក​សា​រ៉ុង​ផ្កា​ពណ៌​ក្រហម​មាន​ស្នាមរបួស​មួយកន្លែង​ត្រង់​ក​ទំហំ​ប្រវែង ១១​ស​.​ម​ជម្រៅ​ដល់​ឆ្អឹង​កងក សភាព​សាកសព​រឹង​។​
​ទី​៣.​សាកសព​ឈ្មោះ រ​ចំ កេល​ប្រុស​អាយុ​៣៥​ឆ្នាំ​ជនជាតិ​ទំពួន​បុខ​របរ​កសិករ ជា​ឃាដករ​ដៃដល់ បាន​ធ្វើ​អត្តឃាដ ចង​ក​សម្លាប់​ខ្លួន​នៅ​ត្រង់​បន្ទប់ដេក​ជាមួយគ្នា​
​។ សព​ស្លៀកខោ​ខូវប៊យ​ជើងវែង​ពណ៌​ប្រផេះ គ្មាន​អាវ ចង​និង​ខ្សែ​អង្រឹង​សំប៉ែត​ពណ៌​ត្រីអ៊ី ប្រវែង​២​ម៉ែត្រ ចង​និង​ផ្ទូង​ដំបូលផ្ទះ​។ នៅត្រង់​កមាន​ស្នាម​ជាំ​ទ្រុឌ​ទៅតាម​ទ្រង់ទ្រាយ​នែ​វ​ង្វ​ង់​ខ្សែចង​(​រាង​អក្សរ​U) មុខ​ចំនង​នៅ​ពីក្រោយ អណ្ដាត​លៀន​ចេញ​ក្រៅ​ធ្មេញ​.​ប្រដាប់​ភេទ​មាន​ចេញ​ទឹករំអិល ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ​។​

​សន្និដ្ឋាន​ ៖ ​យោង​តាម​ការពិនិត្យ ជុំវិញ​កន្លែងកើតហេតុ​និង​សាកសព​ខាងលើ​យើង​អាច​សន្និដ្ឋាន​ថា ជនរងគ្រោះ​ទាំង​២​នាក់​ម្ដាយ​និង​កូន ពិតជា​ស្លាប់​ដោយសា​អំពើ​ឃាដកម្ម​(​អារ​ក​)​ពិតប្រាកដ​មែន​ ។ .​ជន​បង្ករ​ជា​ប្ដី​ជា​ឪពុក​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ពិតជា​ស្លាប់​ដោយសា​ធ្វើអត្តឃាដ​(​ចងក​)​សម្លាប់​ពិតប្រាកដ​មែន ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *