ថ្ងៃ​អាទិត្យ, ខែ​កញ្ញា 08, 2024

ព័ត៌មានជាតិ

ប្រកាស​ចូល​កាន់​មុខតំណែង វ៉ី សំណាង ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ​ថ្មី ក្រោម​អធិបតីភាព ឯកឧត្តម​អភិ​សន្ដិ​បណ្ដិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ

​នា​រសៀល​ថ្ងៃ​ចន្ទ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៤​នេះ ឯកឧត្តម​អភិ​សន្ដិ​បណ្ដិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ​ថ្មី ។

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ណែនាំ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ ថ្មី ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​ផ្តល់​សេវា​នៅ​ថ្នាក់ក្រោម​ជាតិ ពិសេស មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​កម្លាំង​សមត្ថកិច្ច​នានា​នៅ​មូលដ្ឋាន ដើម្បី​បំពេញ​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ព្រមទាំង​ខិតខំ​កែលម្អ​ឥរិយាបថ​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ រួមគ្នា​ដោះស្រាយ​សំណើ សំណូមពរ បញ្ហា​ប្រឈម​នានា នៅ​មូលដ្ឋាន​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​យុត្តិធម៌ ដោយ​មិន​ត្រូវ​មាន​ការរើសអើង ការបែងចែក​ប្រកាន់​បក្សពួក​គ្រួសារនិយម និង​និន្នាការ​នយោបាយ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​បន្ត​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត​តាកែវ ត្រូវ​បន្ត​ថែរក្សា និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការពង្រឹង​ការអនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ជើងគោក បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម អាជីវកម្ម​ផ្លូវភេទ ការលាង​សម្អាត​ប្រាក់ ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ រួម​ទាំង​ក្មេង​ទំនើ​ង ការអនុវត្ត​គោលនយោបាយ “​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ការគ្រប់គ្រង និង​ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការពង្រឹង​ការផ្តល់សេវា​សាធារណៈ​តាម​ច្រកចេញចូល​តែ​មួយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពង្រឹង​ការដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន និង​ការដោះស្រាយ​ជម្លោះ​ដីធ្លី ការដឹកនាំ ការគ្រប់គ្រង និង​របៀបរបប​បំពេញការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត​តាកែវ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង​វត្តមាន​មន្ត្រី និង​ខិតខំ​ធ្វើ​ការបណ្តុះបណ្តាល​ក​សាង​សមត្ថភាព​ដល់​មន្ត្រីរាជកា​រ​គ្រប់​លំដាប់ថ្នាក់ នៃ​ខេត្ត​របស់​ខ្លួន និង​ជំរុញ​លើកទឹកចិត្ត​មន្ត្រី ឱ្យ​ចូលរួម​ក្នុង​ការអភិវឌ្ឍ​សមត្ថភាព និង​ត្រូវ​ពង្រឹង​ការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង ការអនុវត្ត​មុខងារ ប្រើប្រាស់​ធនធាន​នានា ដែល​បាន​ផ្ទេរ​ដើម្បី​ធានា ផ្តល់​សេវា​ទាំងនោះ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​បរិ​យាប​ន្ន ជាពិសេស​គឺ​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ​ព័ត៌មានវិទ្យា និង​ឌីជីថល ដើម្បី​ឈោង​ចាប់​យក​បច្ចេកវិទ្យា​ទំនើបៗ ក្នុង​ការអនុវត្ត​ការងារ​ឱ្យ​កាន់តែ​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ូច ភា បាន​ធ្វើ​របាយការណ៍​ជូន ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត និង​អង្គពិធី​អំពី​សមិទ្ធផល​ការងារ​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត​តាកែវ​សម្រេចបាន​ក្នុង​អាណត្តិ​ការងារ​របស់ ឯកឧត្តម នា​ពេលកន្លងមក ជាពិសេស​ការសម្រេចបាន​លទ្ធផល​ការងារ​ជា​វិជ្ជមាន​ដល់​ការអភិវឌ្ឍន៍ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន រួមចំណែក​ធ្វើឱ្យ​សម្រេច​បាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រដោយ​គតិបណ្ឌិត​របស់​សម្ដេ​ច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការបន្ត​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។

​ចំណែក ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ ថ្មី ក៏​បាន​ប្ដេជ្ញាចិត្ត​ជំរុញ​ការផ្តល់សេវា​សាធារណៈ​ឱ្យមាន​ប្រសិទ្ធភាព និង​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កាត់បន្ថយ​គ្រោះថ្នាកក់​ចរាចរណ៍ ការ​កៀរគរ​អ្នកវិនិយោគ​អភិវឌ្ឍន៍​ខេត្ត ការងារ​សប្បុរសធម៌ កសាង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត និង​ការគោរព​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​របស់​រាជរដ្ឋាភិបាល និង​គោរព​រដ្ឋធម្មនុញ្ញ ជាតិ សាសនា និង​ព្រះមហាក្សត្រ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *