(ខេត្តកែប)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីក្រោមឱវាទ ក៏ដូចជាអតីតយោធិនដែលបានលះបង់ដើម្បីជាតិមាតុភូមិ នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានចាត់តាំងតំណាងរួមមាន លោកវរសេនីយ៍ឯក សេស សុផល និងលោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង ដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខដល់លំនៅឋាន។
ក្នុងសកម្មភាពមនុស្សធម៌នេះ ក្រុមការងារបាននាំយកអំណោយ និងថវិកាឧបត្ថម្ភរបស់លោកមេបញ្ជាការខេត្ត ជូនដល់គ្រួសារកងរាជអាវុធហត្ថដែលកំពុងសម្រាកព្យាបាលជំងឺ និងអតីតយោធិនចូលនិវត្តន៍ សរុបចំនួន ១២គ្រួសារ។
សកម្មភាពប្រកបដោយសប្បុរសធម៌ និងមនោសញ្ចេតនា
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកមេបញ្ជាការរងបានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដែលជានិច្ចកាល លោកតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខមាលភាពមន្ត្រីអាវុធហត្ថទាំងក្នុងជួរ និងអតីតយុទ្ធជនដែលបានចូលនិវត្តន៍ ដោយមិនទុកឱ្យនរណាម្នាក់នៅឯកោឡើយ។
សម្ភារដែលបានឧបត្ថម្ភក្នុង ១គ្រួសារ រួមមាន៖
អង្ករ ចំនួន ០១បាវ
មី ចំនួន ០១កេស
ទឹកសុទ្ធ ចំនួន ០១កេស
ទឹកត្រី ចំនួន ០១យួរ
ទឹកស៊ីអ៊ីវ ចំនួន ០១យួរ
ត្រីខកំប៉ុង ចំនួន ០១យួរ
ថវិកា ឧបត្ថម្ភមួយចំនួន
សរុបថវិកាដែលបានប្រើប្រាស់ក្នុងសកម្មភាពនេះមានចំនួន ៣.០០២.០០០ រៀល។
សកម្មភាពដ៏មានអត្ថន័យនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាពក្នុងគ្រាលំបាកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញនូវ “សាមគ្គីភាព និងការដឹងគុណ” យ៉ាងធំធេងចំពោះវីរភាពរបស់អតីតយោធិន ដែលបានលះបង់កម្លាំងកាយចិត្តបម្រើជាតិមាតុភូមិនាពេលកន្លងមក៕