ថ្ងៃ​ពុធ, ខែ​មីនា 25, 2026

ព័ត៌មានជាតិ

ឯកឧត្តម ម៉ៅ ធនិន ដាក់​ឱសានវាទ ១​សប្តាហ៍​ឱ្យ​ម្ចាស់​សំណង់​កាយ​ដី និង​រុះរើ​បេតុង​ដែល​រំលោភ​ដី​ចំណី​ព្រែក​កំពត​ចេញ​វិញ​ជា​បន្ទាន់​

ខេត្ត​កំពត​. នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ផ្ទាល់​នូវ​ករណី​រំលោភបំពាន​ដី​ចំណី​ព្រែក ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​។​

​តាម​ការពិនិត្យ​ជាក់ស្តែង​នៅ​ទីតាំង​ខាងលើ អាជ្ញាធរ​បាន​រកឃើញ​ការសាងសង់​ចាក់​បេតុង​ការពារ​ច្រាំង និង​ការចាក់ដី​រំលោភ​ចូលក្នុង​ចរន្តទឹក​ព្រែក​យ៉ាង​ខុសច្បាប់​។ ទាក់ទិន​នឹង​ករណី​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដោយ​ទុក​ឱកាស​ឱ្យ​ម្ចាស់​ទីតាំង​រយៈពេល ១​សប្តាហ៍​ជា​កំហិត ដើម្បី​ធ្វើ​ការកាយ​ដី និង​រុះរើ​សំណង់​បេតុង​ទាំងនោះ​ចេញ​វិញ​ទាំងអស់ ដើម្បី​ស្ដារ​ស្ថានភាព​ដី​ឱ្យ​មក​សភាព​ដើម​វិញ​។​

​វិធានការ​ក្ដៅ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​សាធារណៈ និង​ថែរក្សា​សម្រស់​ធម្មជាតិ​នៃ​ដងព្រែក​កំពត ដែល​ជា​បេះដូង​នៃ​វិស័យ​ទេសចរណ៍​។ ជាមួយគ្នានេះ អាជ្ញាធរ​ក្រុង​កំពត និង​មន្ទីរ​ជំនាញ ពាក់ព័ន្ធ​នឹង​បន្ត​តាមដាន​ការអនុវត្ត​វិធានការ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ធានា​ថា​ការអភិវឌ្ឍ​នានា​ត្រូវតែ​អនុលោម​តាមច្បាប់ និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *