ថ្ងៃ​ព្រហស្បតិ៍, ខែ​មីនា 12, 2026

ព័ត៌មានជាតិ

លោក ហ៊ួ​រ មិថុនា ចុះ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ក្រវាត់​ភ្នំ​អង្គោល​តូច ដើម្បី​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​មូលដ្ឋាន​

​ខេត្ត​កែប .​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៦ ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ថ្មី​។ ក្រោម​ការណែនាំ​ផ្ទាល់​ពី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​កែប និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ហ៊ួ​រ មិថុនា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​បេតុង​ក្រវាត់​ភ្នំ​អង្គោល​តូចនេះ លោក​អភិបាលរង​ខេត្ត បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​សមិទ្ធផល​ថ្មី​នេះ​ថា ទីណា​មាន​ផ្លូវ ទីនោះ​មាន​ចរន្ត​សេដ្ឋកិច្ច លោក​បាន​បន្តថា ផ្លូវ​ខ្សែ​នេះ​នឹង​ក្លាយ​ជា​សរសៃឈាម​ដ៏​សំខាន់​ក្នុង​ការបម្រើ​ដល់​ការធ្វើដំណើរ និង​ការប្រកប​របរ​ទទួល​ទាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​
​ទន្ទឹម​នឹង​ការអបអរសាទរ​សមិទ្ធ​ផល​ថ្មី លោក ហ៊ួ​រ មិថុនា ក៏​បាន​សង្កត់ធ្ងន់​លើ​ចំណុច​សំខាន់ៗ​ចំនួន ២

១. ការយោគយល់​អធ្យាស្រ័យ​៖ លោក​បាន​ស្នើសុំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​តាម​បណ្តោយ​ផ្លូវ មេត្តា​សហការ និង​យោគយល់​ចំពោះ​ការប៉ះពាល់​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ក្នុងអំឡុងពេល​សាងសង់ ដើម្បី​ប្រយោជន៍​រួម​សម្រាប់​សហគមន៍​ទាំងមូល​។​

២.​ការលក់ដូរ លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅពេល​ផ្លូវ​នេះ​ស្ថាបនា​រួចរាល់ ហើយ​មាន​ការលក់ដូរ​តាម​ដងផ្លូវ សូម​កុំឱ្យ​មាន​សកម្មភាព​បក់ដៃ​ហៅភ្ញៀវ ឬ​ចាប់​ម៉ូយ​តាម​របៀប​ខ្វះ​សណ្តាប់ធ្នាប់ ដែល​អាច​ប៉ះពាល់​ដល់​សោភ័ណភាព និង​មុខមាត់​របស់​ខេត្ត​ទេសចរណ៍​មួយ​នេះ​។​

​គម្រោង​ផ្លូវ​បេតុង​ក្រវាត់​ភ្នំ​អង្គោល​តូចនេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​ខេត្ត​កែប ក្នុងការ​កែប្រែ​មុខមាត់​តំបន់​ជាយ​ខេត្ត ឱ្យ​ក្លាយជា​តំបន់​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ និង​ផ្តល់​ភាពងាយស្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *