ថ្ងៃ​អាទិត្យ, ខែ​កញ្ញា 08, 2024

ព័ត៌មានជាតិ

​សម្តេច ម៉ែន សំអន​៖ នារី​នៅតែ​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន និង​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​អភិវឌ្ឍ​ជាតិ​

នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​កា​ការងារ របស់​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កំពត ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០២៤ ដែល​បាន​រៀបចំ​ឡើង​នៅ​សាលសន្និសីទ​បូកគោ សាលាខេត្ត​កំពត​។​

​មានប្រសាសន៍​ក្នុង​អង្គសន្និបាត លោកជំទាវ ហ៊ុន ចាន់​ធី មៅ ធនិន ប្រធានកិត្តិយស​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត បាន​លើកឡើង​ថា ខេត្ត​កំពត​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​បង្ក​លក្ខណៈ​ជួយ​សម្របសម្រួល និង​ដោះស្រាយ​បាន​នូវ​បញ្ហា​បាន​ជាច្រើន ជា​ពិសេស​ពាក់ព័ន្ធ​ជាមួយ​នឹង​ស្ត្រី រួម​នឹង​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​ផង​ដែរ​។ លោកជំទាវ​បាន​បន្តថា សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កំពត កន្លងមក​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន​ដូចជា ការងារ​មនុស្សធម៌ ការផ្តល់ជូន​នូវ​ចង្ក្រាន​សន្សំសំចៃ​ថាមពល និង​ធុង​ចម្រោះ​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ការចូលរួម​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាដើម​។​

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​បាន​ថ្លែង​ការ​កោត​ស​សើរ​ចំពោះ លោកជំទាវ ហ៊ុន ចាន់​ធី មៅ ធនិន ប្រធាន​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេ​ត​កំពត ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី អនុវត្ត​ឱ្យបាន​នូវ​ទិសដៅ ភារកិច្ច ដោយ​ឈរ​លើ​ស្មារតី​សាមគ្គីភាព ឯកភាព សហការ​គ្នា​ល្អ និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដៃគូ​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា បងប្អូន​នារី ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ខេត្ត​កំពត បាន​សហការ​ចូលរួម ជ្រោមជ្រែង​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ ជាពិសេស ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច ដោយ​មិន​ខ្លាច​នឿយហត់ និង​បាន​ចូល​រួមចំណែក​ជា​ច្រើន​ក្នុង​សកម្មភាព​សង្គម សកម្មភាព​មនុស្សធម៌ និង​ការអភិវឌ្ឍ​ខេត្ត​កំពត រហូត​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ននេះ នារី​នៅតែ​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន និង​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​អភិវឌ្ឍ​ជាតិ​។

​ជាមួយគ្នានេះដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​សំណូមពរ អាជ្ញាធរខេត្ត និង​អង្គភាព​នានា​បន្ត​ការគាំទ្រ សហកា​រណ៍ និង​បង្កលក្ខណៈ​ដល់​ថ្នាក់ដឹកនាំ​នារី ព្រមទាំង​សមាជិកា​ទាំងអស់​អាច​បំពេញ​ភារកិច្ច​ក្នុង​ក្របខ័ណ្ឌ​សមាគម​បាន​ល្អ ដោយ​ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការងារ​ស្នូល​មួយចំនួន​ដូចជា​៖ ១.​អនុវត្ត​ឱ្យបាន​នូវ​ទិសដៅ​ការងារ របស់​សមាគមនារី និង​គណៈ​ចលនា​ស្ត្រី តាមរយៈ​ការពង្រឹង ពង្រីក​សមាជិកភាព ពង្រឹង​របៀបរបប​ធ្វើ​ការងារ និង​ថែរក្សា​ស្មារតី​សាមគ្គីភាព ឯកភាព​ទស្សនៈ គោល​ជំហរ​នយោបាយ សតិអារម្មណ៍​ឱ្យ​កាន់តែ​រឹងមាំ​។ ២.​រក្សា​របៀប​រាយការណ៍​ជាប្រចាំ ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​ដឹកនាំ​កិច្ចសហការ​ល្អ ជាមួយ​ស្ថាប័ន​គ្រប់​លំដាប់ថ្នាក់ ជាពិសេស គណៈ​ចលនា​មហាជន ក្រុម​ចលនា​ស្ត្រី ។ ៣.​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​សប្បុរសជន អង្គការ​សមាគម​ដែល​ធ្វើ​សកម្មភាព​នៅក្នុង​ខេត្ត និង​ផ្នែក​ពាក់​ពន្ធ័​ទាំង​អស់​។ ៤.​ត្រូវ​ស្មោះត្រង់ និង​រក្សា​ទំនាក់ទំនង​និង​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ តាមរយៈ​ការចុះ​មូលដ្ឋាន​ជាប់​ជាប្រចាំ ជួបប្រជុំ​ជាមួយ​បងប្អូន​នារី ដើម្បី​អប់រំ ផ្សព្វផ្សាយ បំពាក់បំប៉ន ពង្រឹង​សតិអារម្មណ៍ ចិញ្ចឹម​ចលនា ក្តាប់​ឱ្យ​បាន​ជាប់​នូវ​តម្រូវការ របស់​ប្រជាពលរដ្ឋ និង​រួម​គ្នា​ដោះស្រាយ​ឱ្យ​ទាន់​ពេលវេលា​នូវ​តម្រូវការ​ចាំបាច់រ​បស់​គាត់​។ ៥.​ពង្រឹង​សីលធម៌​រស់នៅ​ស្អាតស្អំ រក្សា​ប្រពៃណី​ល្អ និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​យើង ជាពិសេស ការផ្ដល់​តម្លៃ​ដល់​ស្ត្រី និង​ការថែរក្សា ការពារ​កិត្តិ​យ​ស្ត្រី និង​រួមចំណែក​ទប់ស្កាត់​អំពើ​ពាលា​អាវ៉ាសែ អំពើហឹង្សា ការរំលោភ ការសេព​គ្រឿងញៀន គ្រឿង​ស្រវឹង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *