ថ្ងៃ​សៅរ៍, ខែ​កក្កដា 27, 2024

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កំពត​៖ ប្រមុខ​រាជរដ្ឋាភិបាល​តែងតែ​គិតគូ​ជា​និច្ច​ចំពោះ​វិស័យ​អប់រំ ពិសេស​ការអភិវឌ្ឍ​ធនធានមនុស្ស​

ក្នុង​យុទ្ធសាស្ត្រ​បញ្ជ​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ការអភិវឌ្ឍ​ធនធានមនុស្ស​គឺ​ជាអាទិ​ភាព​គន្លឹះ​មួយ​ក្នុងចំណោម​អាទិភាព​គន្លឹះ​ទាំង​៥ ដែល​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​តែងតែ​គិតគូ​ជានិច្ច​នូវ​តម្រូវការ​ផ្សេងៗ​ពាក់ព័ន្ធ​និង​វិស័យ​អប់រំ​។ ជាក់ស្តែង​អគារសិក្សា​មួយ​ខ្នង​ពីរ​ជាន់​មាន​ដប់​បន្ទប់​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់ជូន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សា ហ៊ុន សែន វត្ត​កំពត ទៅតាម​សំណូមពរ និង​តម្រូវការ​ចាំបាច់​។​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្ទាល់​ទីតាំង​សម្រាប់​សាងសង់​អគារសិក្សា​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ ក្នុង​សាលា​បឋមសិក្សា ហ៊ុន សែន វត្ត​កំពត ស្ថិតក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ក្រោយ​ទទួលបាន​សំណូមពរ និង​ពិនិត្យ​ជាក់ស្តែង​ឃើញ​អំពី​ការខ្វះខាត​អគារសិក្សា ក៏ដូចជា​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​។ ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី សម្តេច​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​អនុវត្តន៍ ដែល​ក្នុងនោះ​រួមមាន​៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ហើយ​ក្នុងនោះ មនុស្ស គឺ​សំដៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ឱ្យមាន​ចំណេះដឹង​ខ្ពង់ខ្ពស់ មាន​គុណភាព ដើម្បី​ចូលរួម​ក្នុង​ការបំរើ​សង្គមជាតិ ដូច្នេះ​រាល់​តម្រូវការ​សម្រាប់​ការងារ​នេះ គឺ​សម្តេច​មហា​បវរ​ធិបតី​តែងតែ​គិតគូ​ជាប់​ជានិច្ច​។ ឯកឧត្តម​បាន​បន្តថា អគារសិក្សា​ដែល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី សម្រាប់​សាលា​បឋមសិក្សា ហ៊ុន សែន វត្ត​កំពត នាពេលនេះ គឺ​មាន​មួយ​ខ្នង​ពីរ​ជាន់​ស្មើ​នឹង​ដប់​បន្ទប់ សម្រាប់​ឱ្យ​លោកគ្រូ អ្នកគ្រូ បាន​បណ្តុះបណ្តាល​សិស្សានុសិស្ស​ទៅតាម​តម្រូវ​រូ​វ​ការ ក៏​ដូចជា​ការកើនឡើង​នៃ​ចំនួន​សិស្សានុសិស្ស​ផងដែរ​។

​ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ ទាំងអស់​ត្រូវធ្វើ​យ៉ាងណា​ខិតខំ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ប្រកបដោយ​គុណភាព និង​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​ឱ្យមាន​ការរីកចម្រើន ពិសេស​ត្រូវ​បណ្តុះ​នូវ​វប្បធម៌​ក​ត្ត​ញ្ញូ​ដល់​សិសក្សានុសិស្ស​ឱ្យបាន​ដឹង​ពី​គុណបំណាច់​ដ៏​ធំធេង​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​ស្ថាបនិក​សន្តិភាព ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​រក​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ និង​ប្រជាជន​។​

​លោកស្រី ទេព ដា​រ័ត្ន នាយិកា​សាលាបឋមសិក្សា ហ៊ុន សែន វត្ត​កំពត តំណាង​ឱ្យ​លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល​សិស្ស បាន​សំដែង​នូវ​ការសប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​ជា​ពន់ពេក​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់​អំណោយ​អគារសិក្សា​ជូន​ដល់​សាលា និង​សិស្សានុសិស្ស​នា​ពេល​នេះ ហើយ​នេះ​គឺជា​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​អប់រំ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។ ជាមួយគ្នានេះដែរ លោកស្រី​នាយ​កា​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ម៉ៅ ធនិន អិបាលខេត្ត​កំពត ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​តម្រូវការ ក៏ដូចជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត ពិសេស​ចុះ​ជួប និង​ដោះស្រាយ​ដោយផ្ទាល់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *