ថ្ងៃ​អង្គារ, ខែ​កញ្ញា 17, 2024

ព័ត៌មានជាតិ

សង្ត្រាន្ត​ឆ្នាំ​ថ្មី​តាម​សាលារៀន​ក្នុង​ស្រុក​កំពង់ត្រា​ចរៀប​ចំ​ទ្រង់ទ្រាយ​ធំ និង​ស្បាយរីករាយ​ជាង​មុន​

​សិស្សានុសិស្ស និង​នាយក​សាលា​វិទ្យាល័យ​ព្រះបិតា​ជាតិ ស្រុក​កំពង់ត្រាច​បាន​បង្ហាញ​ទឹកចិត្ត​សប្បាយរីករាយ​ក្នុង​ការរៀបចំ និង​ចូលរួម​លេងល្បែង​កម្សាន្ត​ក្នុង​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី ។ ពួក​គាត់​ថា សង្ក្រាន្ត​ឆ្នាំនេះ​រៀបចំ​បាន​ល្អ ទ្រង់ទ្រាយ​ធំ កម្មវិធី​សប្បាយ​ច្រើន​ជាង​ឆ្នាំ​មុនៗ និង​មាន​អត្ថន័យ​ធំធេង​សម្រាប់​យុវជន និង​ប្រជាជាតិ​ខ្មែរ ដោយ​សង្ក្រាន្ត​ឆ្នាំនេះ​បាន​គាស់កកាយ​មុខម្ហូប ចំណីអាហារ បង្អែម និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​មុខ​មក​បង្ហាញ​។​

​សិស្សានុសិស្ស​រៀន​នៅ​សាលា​វិទ្យាល័យ​ព្រះបិតា​ជាតិ ស្ថិតនៅក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​លើកឡើង​ថា ពួកគេ​ពិតជា​សប្បាយរីករាយ និង​មាន​មោទនភាព​ដែល​សាលារៀន​របស់​ខ្លួន​បាន​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដើម្បី​ឲ្យ​សិស្សានុសិស្ស​ទាំង​ក្នុង​សាលា និង​សាលារៀន​ផ្សេង​មក​លេង​កម្សាន្ត​ជុំ​ជាមួយគ្នា​។ ពួកគាត់​បាន​បន្តថា សង្ក្រាន្ត​ឆ្នាំ​រៀច​បានល្អ ទាំង​ការតុបតែង កម្មវិធី​កម្សាន្ត​សប្បាយ និង​អត្ថន័យ​អប់រំ​សម្រាប់​យុវជន​ជំនាន់​ក្រោយ ធ្វើឲ្យ​យុវជន​បានដឹង និង​ចេះ​ធ្វើ​ម្ហូប ចំណីអាហារ និង​បង្អែម​ខ្មែរ និង​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ជាច្រើន​ប្រភេទ​។

​នាយក​សាលា​វិទ្យាល័យ​ព្រះបិតា​ជាតិ លោក អ៊ុង សុភាព បាន​មានប្រសាសន៍ថា សាលារៀន​លោក​មាន​កិត្តិយស​ធំធេង​ណាស់ ដែល​លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច​បាន​ផ្តួចផ្តើម ឲ្យ​រៀ​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ និង​មាន​ការចូលរួម​ពី​ប្រធាន​មន្ទីរអប់រំ​យុ​ជន និង​កីឡា​ខេត្ត និង​សិស្សានុសិស្ស និង​លោកគ្រូ​អ្នក​ជា​ច្រើន ។

​តាម​ការបញ្ជាក់​របស់ លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច ថា​ដោយ​មាន​ការណែនាំ​ពី​ឯកឧត្តម​បណ្ឌិត​អភិបាល​ខេត្ត​កំពត នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ខិតជិត​ចូលមក​ដល់​នាពេល​ខាងមុខ​នេះ រដ្ឋបាល​ស្រុក​បាន​ត្រៀមលក្ខណៈ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​បាន​លើកទឹកចិត្ត​ដល់​សាលារៀន វត្ត​អារាម និង​រមណីយដ្ឋាន​ទូទាំង​ស្រុក ឲ្យ​រៀបចំ​តុបតែង​លម្អ សម្អាត​អនាម័យ​បរិស្ថាន រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដោយ​បង្កើត​ឲ្យមាន​កម្មវិធី​សប្បាយរីករា​យ​ផ្សេងៗ តាម​បែប​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ ជូន​ដល់​ពលរដ្ឋ និង​ទេសចរ​ជាតិ និង​អន្តរជាតិ​អំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ ៕a

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *