ថ្ងៃ​ព្រហស្បតិ៍, ខែ​ធ្នូ 05, 2024

ព័ត៌មានជាតិ

ល្បែងស៊ីសង​តាម​អន​ឡាញ ក្នុង​មូល​មូល​នៅ​រាជធានី​ភ្នំពេញ​បន្ត​ដំណើរការ​យ៉ាង​រលូន អាជ្ញាធរ​និង​សមត្ថកិច្ច​កំពុងតែ​សម្ងំ​ដេក​ទទួល​ប្រាក់ចំណូល​

​ភ្នំពេញ ៖ ​ប្រភព​មួយ​បានអោយដឹងថា ការ​ភ្នាល់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡា​ញ (Online) នៅតែ​បន្ត​កើតមាន​ច្រើន ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្តកិច្ច មួយចំនួន​ទទួល​សំណូក ពី​ម្ចាស់​អាជីវកម្ម ដែល​បើក​ល្បែង​ភ្នាល់​តាម​អន​ឡាញ​។​

​ប្រភព​បាន​បន្តថា រដ្ឋាភិបាល​គួរតែ​បោសសម្អាត មន្ត្រី​ពុករលួយ​តាម​មូលដ្ឋាន​ជាមុនសិន ទើប​អាច​ចាត់វិធានការ​លើ​ល្បែងភ្នាល់​តាម​អន​ឡាញ​នេះ មាន​ប្រសិទ្ធភាព​។​

​ការប្រកាស​របរ​បស់ សម្ដេច​តេជោ​ហ៊ុនសែន អតីត​នាយករដ្ឋមន្ត្រី​កន្លងទៅ​ដែល​បា​ណែនាំ ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្ក្រាប និង​ទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នោះ​រហូតមក ដល់ពេល​នេះ​ហើយ នៅតែ​មិន​ទាន់​ឃើញ​មាន​ការបង្ក្រាប​ដ៏​ក្តៅគគុក​នេះ​សោះ ឬ​មួយ​អាជ្ញាធ​រទាំង នោះ ចាត់ទុក​សម្ដី​អតីត​នាយករដ្ឋមន្ត្រី​ថា អត់​ប្រយោជន៍ បាន​ជា​មិន​នាំគ្នា អនុវត្តតាម​គោលការណ៍​របស់​គាត់​ផង​។​
​ទោះជា​យ៉ាងណា មកទល់ពេលនេះ ការ​ភ្នាល់​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អន​ឡាញ​នៅ រាជធានី​ភ្នំពេញ កំពុង តែ​រីក​រាលដាល ធ្វើឲ្យ​មហាជន​មួយ ចំនួន​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ទៅ លើ អាជ្ញាធរ​និង​សមត្ថកិច្ច​។

​ក្រៅពីនេះ នៅតាម​បណ្ដា​ខណ្ឌ​មួយចំនួនទៀត បើ​ទោះ​ជា​ពុំ​មាន​ការចាក់​ភ្នាល់​ល្បែង តាម​អេក្រង់​ទូរទស្សន៍​ដូច​មុន​នោះ​ក៍ដោយ តែ​ក្រុម​ឈ្មួញ​ងាក​មក​ប្រើ (iPad) ​ជំនួស​វិញ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ខេ​ម​បូឌា​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា ល្បែ ង​ចាក់​ភ្នាល់​តាម​អន​ឡាញ​ក្រុងភ្នំពេញ នៅតែ​បន្ត​កើតមាន​ច្រើន​។

​ប្រភព​បាន​បញ្ជាក់ថា នៅ​តាម​តូប​កាហ្វេ ឬ​តាម​ហាង​កាហ្វេ ជា​ពិ​សេ ស នៅក្នុង​ក្លឹប​កំសាន្ត គេ​មិន​លេង​បើកចំហ​ដូច​មុន​នោះទេ ដោយ​នៅ​តាម​តូប​ខ្លះ​គេ​បិទបាំង​រណាំង​លេង​ខាងក្នុង​ផ្ទះ ដើម្បី​វង្វេង​ដាន​ដល់​អ្នកសារព័ត៌មាន និង​សមត្ថកិច្ច​មួយចំនួន​។​

​ក្រុមការងារ​អង្គភាព​សារព័ត៌មាន ខេ​ម​បូឌា​ប៉ុស្តិ៍​យើង មិនអាច​សុំ​ការបំភ្លឺ ពី​លោក​ជូន​ណារិន​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​បានទេ ដោយសា​រទូរ​សព្ទ​រប​ស់លោក​មិនអាច​ទុក​អ្នក​ទំនង​បាន​។​

​អង្គភាព​ផ្សារ​ព័ត៌មាន​យើង ផ្សព្វ​ផ្សា យ ក្នុងនាម​ស្ថាបនា កែលម្អ​ដល់​ស ង្គ​ម​  និង​រង់ចាំ​ការបកស្រាយ ជូន​រាល់​ម៉ោង ធ្វើការ​ប្រសិន​ប្រព្រឹត្តិកម្ម​អ្វីមួយ​កើតឡើង​។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *