អភិបាល​ខេត្ត​កំពត​បា​ន​បញ្ជាក់​ជា​ថ្មី​ថា ប្រជាពលរដ្ឋ​ដែល​បាន​ខ្ជីលុយ​គេ ហើយ​យក​ទៅ​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​ដី​ឡូតិ៍ ជា សារ៉ន នឹង​ត្រូវ​ទទួលបាន​សំណង​លើ​ការខូចខាត​ផ្សេងៗ​តាម​ផ្លូវច្បាប់ ហើយ​បច្ចុប្បន្ន តុលាការ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ថ្នាក់​មន្ទីរ និង​ក្រសួង កំពុង​រួមគ្នា​ធ្វើ​ការងារ​នេះ​ដើម្បី​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​ថ្លែង​ក្នុង​ពី​ធី​បុណ្យ​សាមគ្គី ដែល​ប្រជាពលរដ្ឋ​បានរួម​គ្នា​ធ្វើ​ឡើង ដើម្បី​ដឹងគុណ​ចំពោះ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដែល​ប្រារព្ធេ​ធ្វើឡើង​នៅ​ឃុំ​ល្បើ​ក ស្រុក​ឈូក ខេត្ត​កំពត នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ថា ឯកឧត្តម​បាន​ដឹងថា បងប្អូន​ដែល​រស់នៅ​ស្រុក​ឈូក និង​ស្រុក​ជុំ​គី​រី កំពុង​មាន​ក្តីកង្វល់ និង​មាន​សំណួរ​ជា​ច្រើន​ជុំវិញ​សំណុំរឿង​របស់​បងប្អូន ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដី​ឡូតិ៍ ជា សារ៉ន ដែល​ឯកឧត្តម​បាន​ដោះស្រាយ​កន្លងមក​។

​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដី​ឡូតិ៍ ជា សារ៉ន និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត ឯកឧត្តម​បាន​បញ្ជាក់ថា ក្នុងនាម​ឯកឧត្តម​ជា​អ្នកអនុវត្ត​ច្បាប់​នៅក្នុង​ខេត្ត​នេះ និង​ក្នុងនាម​ជា​សមាជិក​ម្នាក់​នៃ​គ្រប់​ក្រុមគ្រួសារ​របស់​ពលរដ្ឋ​ខេត្ត​កំពត ដែល​មាន​តួនាទី​ជា​អភិបាលខេត្ត សូម​ធ្វើការ​បញ្ចាក់​ជា​ថ្មី​ដើម្បី​ឱ្យ​បងប្អូន​អស់​មន្ទឹលសង្ស័យ ជុំវិញ​សំណុំរឿង​ក្រុមហ៊ុន​ដី​ឡូតិ៍ ជា សារ៉ន នេះ​ថា បច្ចុប្បន្ន​សំណុំរឿង​ដី​ឡូតិ៍ ជា សារ៉ន កំពុងតែ​ដំណើរការ​ដោយ​ប្រើ​យន្តការ​ច្បាប់ ហើយ​ក្នុងនោះ​ដែរ​ស្ថាប័ន្ថ​ច្បាប់ មន្ទីរជំនាញ កំពុង​សិក្សា​បង្ក​កនូវ​រាល់​អចលនៈទ្រព្យ​របស់​ក្រុមហ៊ុន ជា សារ៉ន និង​លោក ជា សារ៉ន ដែល​បាន​យក​លុយ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ទិញ ដើម្បី​វាយ​តំលៃ​ជា​សាច់ប្រាក់ រួច​ធ្វើការ​ទូទាត់​តាម​យន្តការ​ច្បាប់​ទៅ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​វិញ​។

​ឯកឧត្តម​បាន​បន្តថា បច្ចុប្បន្ន​មេធាវី​របស់​រាជរដ្ឋាភិបាល​ដែល​ប្រគល់​ឱ្យ​ខេត្ត មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​មន្ទីរ និង​ក្រសួង កំពុង​រួមគ្នា​ធ្វើ​ការងារ​នេះ ហើយ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ខ្ជីលុយ​គេ​យក​មក​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​ដី​ឡូតិ៍ ជា សារ៉ន គឺ​នឹង​ត្រូវ​ទទួលបាន​សំណង​ការខូចខាត ឬ​បាត់បង់​ផ្សេងៗ​តាម​ផ្លូវច្បាប់​។

​សូម​បញ្ចាក់​ថា ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន ជា សារ៉ន មាន​ចំនួន​រាប់ពាន់​គ្រួសារ ដោយ​ពលរដ្ឋ​ខ្លះ​ទៅ​ខ្ចី​លុយ​គេ មកឱ្យ​ក្រុមហ៊ុន​ដើម្បី​ទទួលបាន​ការប្រាក់​ខ្ពស់ ពលរដ្ឋ​ខ្លះទៀត​ត្រូវបាន​ភ្នាក់ងារ​ក្រុមហ៊ុន ជា សារ៉ន ជួយ​រៀបចំ​ឯកសារ​ក្លែងក្លាយ​ដើម្បីឱ្យ​ធនាគារ​ផ្តល់​ប្រាក់​កម្ចី ហើយ​យកមក​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​វិញ ដោយ​ក្រុមហ៊ុន​សន្យាថា​នឹង​ឱ្យ​ប្រាក់​ចំណេញ​ច្រើន ហើយ​ប្រាក់កម្ចី​ដើម​ក្រុមហ៊ុន​ជា​អ្នកធានា​សង់​ទាំងអស់​៕