ខេត្ត​ព្រះវិហារ​៖ ប្រជាពលរដ្ឋ​ប្រមាណ ៣៨០​គ្រួសារ នឹង​ទទួលបាន​ការចុះវាស់វែង​ដីធ្លី និង​ចេញ​បណ្ណ​កម្មសិទ្ធិ​លើ ៤៥៥​សលាក​ប័ត្រ ក្រោយ​ការចុះ​កាត់​ឆ្វៀល​ចេញ​ពី​គម្រោង​ដី​អភិរក្ស​បរិស្ថាន បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ស្នើសុំ​គោលការណ៍​សម្រេច​ពី​រាជរដ្ឋាភិបាល ដើម្បី​ប្រែក្លាយ​ដី​ទាំងនោះ ឲ្យក្លាយ​ជាដី​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ លើ​ការសាងសង់​លំនៅដ្ឋាន និង​អាស្រ័យ​ផល​ជាក់ស្តែង ដែល​មាន​រយៈពេល​យូរ​ឆ្នាំ​មកហើយ​នោះ​។​

​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី នៅ​ថ្ងៃ​ទី​១​មិថុនា​២០២៣​នេះ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ​សូរិយោដី​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ចុះ​ជួប​សំណេះសំណាល និង​បើក​យុទ្ធនាការ ចុះ​វាស់វែង និង​កាត់​ឆ្វៀល​ចេញពី​គម្រោង​ដី​អ​ភ​រក្ស​បរិស្ថាន ជូន​ប្រជាពលរដ្ឋ ស្របតាម​គោលការណ៍​របស់ រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។ ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ភូមិ​អភិវឌ្ឍ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ​។​

​ប្រធាន​មន្ទីរ​ដែនដី​នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ខេត្តព្រះវិហារ លោក សំ សារឿ​ន បាន​ថ្លែងថា ខណៈ​នេះ​ប្រជាពលរដ្ឋ​នឹង​មាន​ឱកាស ក្នុង​ការទទួល​បាន​ដី​ស្របច្បាប់ ក្រោយ​ពី​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ បាន​ចុះ​វាស់វែង​កាត់​ឆ្វៀល និង​ចេញ​បណ្ណ​កម្ម​សិទ្ឋិ ជូន​ដោយ​ឥតគិតថ្លៃ ព្រោះ​ត្បិត​ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់កាប់ និង​អាស្រ័យ​ផល​នៅក្នុង​ពេល​នេះ គឺជា​ដី​ដែល​ស្ថិត​នៅក្នុង​ដែន​ព្រៃ នៃ​គម្រោង​អភិរក្ស និង​គ្រប់គ្រង ដោយ​ក្រសួង​បរិស្ថាន ។ លោក​ថា ប្រជាពលរដ្ឋ​ដែល​បាន​មក​ចុះឈ្មោះ និង​ត្រូវ​ទទួល​បាន​ការចុះវាស់វែង​ដី​ជូន​នៅពេលនេះ មាន​ចំនួន ៣៨០​គ្រួសារ ស្មើនឹង ៤៥៥​ស​លាកប​ត្រ និង​នៅ​មាន​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ទៀត ដែល​នឹង​ត្រូវ​ទទួល​បាន​ការវាស់វែង និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន ជា​បន្តបន្ទាប់​ខាងមុខ​។ រីឯ​ការចុះវាស់វែង​ដី នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល ១​សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​១ មិថុនា ២០២៣ នេះ​តទៅ​។ លោក​បាន​បញ្ជាក់ថា ចំពោះ​ដី​ដែល​មិនមាន​ការឯកភាព​ព្រំ​គ្នា ដី​មាន​ទំនាស់​ព្រំ​ជាប់​គ្នា នឹង​មិន​ត្រូវ​បាន​វាស់វែង និង​ចេញ​បណ្ណ​កម្មសិទ្ធិឲ្យ​ឡើយ​។​

​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី មានប្រសាសន៍ថា នៅ​ភូមិ​អភិវឌ្ឍន៍​នេះ កាលដើមឡើយ គឺ​ស្ថិត​នៅក្នុង​គម្រោង​ព្រៃ​អភិរក្ស​របស់​បរិស្ថាន ប៉ុន្តែ លោក​អភិបាលខេត្ត បាន​ស្នើសុំ​រាជរដ្ឋាភិបាល និង​បាន​ទទួល​ការអនុញ្ញាត ដើម្បី​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​ដីព្រៃ​អភិរក្ស ហើយ​ពេលនេះ​មន្ត្រី​ជំនាញ បាន​និង​កំពុង​ដំណើរកា​រ​ចុះ​វាស់វែង និង​ចេញ​បណ្ណ​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅក្នុង​តំបន់​ភូមិ​អភិវឌ្ឍន៍​នេះ​។​

​លោក​អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង ដោយ​សម្តែង​ការអបអរសាទរ ជាមួយ​ប្រជាពលរដ្ឋ ដែល​ទទួលបាន​ការគិត​គូរ និង​យកចិត្តទុកដាក់​ខ្ពស់​ពី រាជរដ្ឋាភិបាល ដែល​បាន​សម្រេច​ក្នុងការ​កាត់​ឆ្វៀល​ដី​ជូន​ដល់​បងប្អូន​នៅក្នុង​ពេល​នេះ​។​

​លោក គីម រិទ្ធី បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ចុះ​កំណត់ ដាក់​ព្រំ​ដី​ឲ្យបាន​ច្បាស់លាស់ និង​សហការ​ជាមួយ​ក្រុមការងារ​ជំនាញ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ងាយស្រួល​ក្នុង​ការចុះវាស់វែង ហើយ​ត្រូវ​ចេះ​យោគយល់ អធ្យាស្រ័យ រវាង​គ្នា ដែល​មាន​ព្រំ​ដី​ជាប់​គ្នា ដើម្បី​កុំឲ្យ​មាន​បញ្ហាខ​កខាន​ក្នុងពេល​វាស់វែង ប្រសិនបើ​ព្រំដី​ជាប់​គ្នា​មាន​បញ្ហា គឺ​ក្រុមការងារ​ជំនាញ​មិន​អាច​វាស់វែង និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​បាន​ឡើយ​។​

​ស្របពេល​ជាមួយ​គ្នា​នោះ លោក​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យទៅ​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ ឲ្យបាន​គ្រប់ៗ​គ្នា គឺ​បោះឆ្នោត​ជូន​បក្ស​ដែល​មាន​លេខ​រៀង ១៨ ដែល​ជា​បក្ស​និយាយ​ពិត​ធ្វើ​ពិត អភិវឌ្ឍ​ប្រទេស​ឲ្យមាន​ភាព​រីកចម្រើន រក្សាបាន​នូវ​ស្ថិរភាព និង​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ភាពសុខសាន្ត​៕