ថ្ងៃ​ចន្ទ, ខែ​មករា 13, 2025

ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋលេខាធិការ សុខ ចាន់​ភក្តី ថ្លែងថា អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​បន្ត​ស្វែង​យល់​អោយ​កាន់តែ​សុីជម្រៅ​អំពី «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​» ដែល​ជា​មូលដ្ឋានគ្រឹះ​រួម​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​

ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​» គឺជា​មូលដ្ឋាន​គ្រឹះ​រួម​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​អ្នកសារព័ត៌មាន មាន​មូលដ្ឋាន​រួម តម្លៃ​រួម​សម្រាប់​ការអនុវត្ត​វិជ្ជាជីវៈ ពង្រឹង​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព ជាពិសេស​លើកកម្ពស់​តម្លៃ និង​ពង្រឹង​ជំនឿ​ទុកចិត្ត​មកលើ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​,

​នេះ​ជា​ការ​ថ្លែង​របស់ ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្វែងយល់​អំពី​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា សហការ​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន និង​សមាគម​សារព័ត៌មាន​អេឡិចត្រូនិច អឹម អេស ជេ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៥ នា​សាលចតុម្មុខ​មង្គល​ទីស្តីការ​ក្រសួង​ព័ត៌មាន ដោយ​មាន​ការចូលរួម​សិក្សា​ស្វែងយល់​ពី​អ្នកសារព័ត៌មាន​ប្រមាណ​ជាង ៤០០​នាក់ ។​

​ឯកឧត្តម សុខ ចាន់​ភក្តី បាន​គូសបញ្ជាក់ថា ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បីអោយ​អ្នកសារព័ត៌មាន​បាន​យល់​កាន់តែ​ច្បាស់​នូវ​តម្លៃ​នៃ​

​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ហើយ​យកទៅ​អនុវត្ត​អោយបាន​ត្រឹមត្រូវ​តាមច្បាប់ និង​ក្រម​សីល​ធ​ម៍​វិជ្ជាជីវៈ​សារព័ត៌មាន ហើយ​អាច​ការពារ​អ្នកសារព័ត៌មាន​បាន​នៅពេល​បំពេញការងារ​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ ។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *