ថ្ងៃ​ចន្ទ, ខែ​មករា 13, 2025

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​បញ្ជាក់ជូន​អ្នកសារព័ត៌មាន​ជាង ៣០០ នាក់​ថា «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ជា​អាវ​ក្រោះ​សម្រាប់​អ្នកកាសែត​គ្រប់ៗ​រូប​»

ភ្នំពេញ​៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្វែងយល់​អំពី “​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​” បាន​ថ្លែង​ប្រាប់​ដល់​បងប្អូន​អ្នកសារព័ត៌មាន​មកពី​សមាគមន៍​សារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​នានា ប្រមាណ ៣០០ នាក់ ថា​៖ «​យើង​រួម​គ្នា​ពង្រឹង​សន្តិសុខ​ព័ត៌មាន គុណ​តម្លៃ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា​តាមរយៈ​ការពង្រឹង​សមត្ថភាព និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​»​។

​ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ធ្វើឡើង​នា​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៥ នេះ នៅ​សាលចតុម្មុខ​មង្គល នៃ​ទីស្តីការ​ក្រសួង​ព័ត៌មាន ក្នុងឱកាស​អញ្ជើញ​បិទ​វគ្គ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្វែងយល់​អំពី​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន និង​សមាគម​សារព័ត៌មាន​អេឡិចត្រូនិច អឹម អេស ជេ និង​មាន​សមាសភាព​ជា​គណអធិបតី ជា​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន និង​ភ្ញៀវកិត្តិយស​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សមាគម​អ្នកសារព័ត៌មាន អង្គភាព​សារព័ត៌មាន ព្រមទាំង​សិក្ខាកាម​ចូលរួម​ប្រមាណ​ជាង ៣០០ នាក់ ក្រោម​ការ​អ្នកគាំទ្រ​ឧបត្ថម្ភ​ដោយ អ្នកឧកញ៉ា សំអាង អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើរី​។

​សិក្ខាសាលា​ផ្សព្វផ្សាយ ស្វែងយល់​អំពី «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​» នេះ​មាន​រយៈ​ពេញ​មួយ​ថ្ងៃ ក្នុងនោះ ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន តំណាង​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​វគ្គ​សិក្ខាសាលា និង​បិទ​នា​រសៀល ក្រោម​អធិប​ត​ភាព ឯកឧត្តម នេត្រ ភ​ក្ត្រា ផ្ទាល់​តែម្តង​។

​ក្នុងការ​បើក​សិក្ខាសាលា​នេះដែរ លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ ជា​អគ្គនាយក​ស្ថានីយទូរទស្សន៍ អឹម អេស ជេ បាន​ធ្វើ​របាយការណ៍​កា​រងារ​សកម្មភាព និង​វឌ្ឍនភាព​ដែល​សមាគម​បាន​អនុវត្ត​ពេញ​មួយឆ្នាំ ដោយ​មាន​រៀបចំ​ឱ្យមាន​កម្មវិធី​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​វគ្គ​ជូន​ដល់​បងប្អូន​អ្នកសារព័ត៌មាន ដោយ​មិន​គិត​កម្រៃ និង​បាន​ប្តេជ្ញា​បន្តសកម្មភាព​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​អ្នក​សារព័ត៌​ទាំងអស់ ក្នុង​បំពេញភារកិច្ច​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវ គេចផុត​ការ​ប្តឹងផ្តល់ ឬ​គំរាមកំហែង ជាពិសេស​បណ្តឹង​ព្រហ្មទណ្ឌ ដែល​អាច​ឈាន​ដល់​ការចាប់ខ្លួន​អ្នកសារព័ត៌មាន ជាដើម​។

​សិក្ខាសាលា​ផ្សព្វផ្សាយ ស្វែងយល់​អំពី «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​» ពេញ​មួយ​ថ្ងៃនេះ មាន​គ្រូឧទ្ទេស​មាន​ជំនាញ​ផ្នែក​សារព័ត៌មាន មានដូចជា ឯកឧត្តម​បណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ធ្វើ​បទ​បង្ហាញជូន​ដល់​បងប្អូន​អ្នកសារព័ត៌មាន អំពី​ក្រមសីលធម៌ និង​ការទទួលខុសត្រូវ របស់​អ្នកសារព័ត៌មាន​, លោក​សាស្ត្រាចារ្យ​ជំនាញ​ផ្នែក​សារព័ត៌មាន មឿង ឈាន​ណា​រិទ្ធ ទីប្រឹក្សា​ក្រសួង បាន​ចូលរួម​ចែករំលែក​បទពិសោធន៍ អំពី​របៀប​សរសេរ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​, លោក ហេង ស៊ី​និត លោក យី ជីវិន និង​លោក ស៊ុយ សុធា ដែល​ជា​ជំនាញ​ថតរូប​សន្លឹក និង​វីដេអូ​អាជីព បាន​ធ្វើ​បទ​បង្ហាញ​របៀប​ប្លង់​ថត​សន្លឹង វីដេអូ ជាពិសេស​ការប្រើប្រាស់​ហ្វាងសិន​របស់​ការកា​ម៉ារ៉ាតែ​ម្តង​។

​នា​ឱកាស​នោះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​ទៅកាន់​បងប្អូន​អ្នកសារព័ត៌មាន​ប្រមាណ ៤០០ នាក់​ថា​៖ «​យើង​ត្រូវ​រួម​គ្នា​ពង្រឹង​សន្តិសុខ​ព័ត៌មាន និង​គុណ​តម្លៃ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា​តាមរយៈ​ការពង្រឹង​សមត្ថភាព និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​»​។ ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែមទៀតថា​៖ «​ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​ការអភិវឌ្ឍន៍ រីកចំរើន​របស់​ប្រទេស​កម្ពុជា អំពី​ភាព​ទាក់ទាញ​តំបន់​ទេសចរ ទេស​សភាព​ស្អាត​ទៅកាន់​ពិភពលោក​ឱ្យ​បាន​ច្រើន គឺជា​ការរួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងកា​រលើ​ល​កម្ពស់​មុខមាត់​របស​កម្ពុជា​»​។

​ឯ​ឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មា​ន បានបញ្ជាក់​ថា​៖ «​ការគោរព​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ឱ្យបាន​ត្រឹមត្រូវ និង​ស្រប​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជណាចក្រ​កម្ពុជា គឺ​អាវ​ក្រោះ​ដ៏​រឹងមាំ ដើម្បី​ការពារ​បងប្អូន​អ្នកកាសែត​គ្រប់ៗ​គ្នា​»​។

​នា​ចុងបញ្ចប់​នៃ​សិក្ខាសាលា​នោះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានប្រគល់​បណ្ណ​សរសើ​រ​ជូន​ដល់​គ្រូ​ឧទ្ទេស​នាម អ្នកគាំទ្រឧ​ប្ថ​ម្ភ​សម្រាប់​រៀបចំ​កម្មវិធី វិញ្ញាបនបត្រ​ជូន​សិក្ខាកាម ព្រមទាំង​ថតរូប​អនុសាវរីយ៍​ជុំគ្នា​ផងដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *