កែប: លោក ប៊ុន យោង អភិបាលរងខេត្តកែប រួមជាមួយអាជ្ញាធរពាក់ព័ន្ធ និងមន្ដ្រីជំនាញ បានចុះតាមទីតាំង ឱសថស្ថាន ចំនួន ៥ ក្នុងភូមិសាស្ត្រក្រុងកែប ដើម្បីត្រួតពិនិត្យគុណភាពថ្នាំ និងបំបាត់ឱសថក្លែងក្លាយ ការចុះពិនិត្យទីតាំងទាំង ៥កន្លែងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។
ក្នុងការចុះត្រួតពិនិត្យនាលើកនេះ យ៉ាងហោចណាស់ឱសថចំនួន ១៤មុខ ត្រូវបានដកហូត បន្ទាប់ពីរកឃើញមិនមានបញ្ជីការ និងហួសសុពលភាព ក្នុងនោះអាជ្ញាធរបានឲ្យម្ចាស់ឱសថស្ថាននោះធ្វើកិច្ចសន្យាផងដែរ។
លោក ប៊ុន យោង អភិបាលបាលរងខេត្តកែប បានអោយដឹងថា ការបន្តចុះត្រួតពិនិត្យនេះ ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល នៅក្នុងមូលដ្ឋានអោយកាន់តែប្រសើរ ក្នុងនោះរដ្ឋបាលខេត្តកែប ក្រោមការដឹកនាំរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង ការផ្តល់ឱសថនៅតាមឱសថស្ថានឯកជន និងរដ្ឋ ដោយទប់ស្កាត់នូវការលក់ឱសថក្លែងក្លាយ ឱសថគ្មានបញ្ជីការ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់។
លោក ប៊ុន យោង បានណែនាំដល់ម្ចាស់ឱសថស្ថានទាំង ៥ទីតាំង ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋ ព្រមទាំងអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងច្បាប់ដែលបានកំណត់ផងដែរ៕