​ខេត្ត​កំពត​៖ ទីលាន​ចាក់សំរាម​មួយ​កន្លែង​របស់ ខេត្ត​កំពត ត្រូវបាន​ក្រ សួង​សា​ធា​រ ណ​ការ និង​ដឹកជញ្ជូន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃ ទី​៣០ ខែ​ឧសភា ឆ្នាំ ២០២៣​។

​ទីលាន​ចាក់សំរាម​នេះ​សាងសង់ឡើង​ក្រោម​កម្ចី​ឥណទាន​សម្បទា​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) សរុប​ចំនួន​ជាង ៣​លាន​ដុល្លារ​។​

​ទីលាន​ចាក់សំរាម​ខេត្ត​កំពត​នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​កំណើន​ប្រកប​ដោយ​បរិយាប័​ន្ន ក្នុង​មហា​អនុ​តំបន់​មេគង្គ ជំហាន​ទី​២ ត្រូវ​បាន​សាង សង់​ក្នុង​ផ្ទៃដី​ទំហំ​សរុប​ជាង ១០​ហិកតា ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ទឹកឈូ​។​

​ទីលាន​ចាក់សំរាម​នេះ មាន​រណ្តៅ​ចំនួន​២ ដោយ​រណ្តៅ​នីមួយៗ​មាន​ជម្រៅ ៣​ម៉ែត្រ អាច​ផ្ទុក​សំរាម​បាន​ជាង ៤​សែន​ម៉ែត្រគូប​ដែល​អាច​ប្រើប្រាស់​បាន ២០​ឆ្នាំ​។​

​ទីលាន​ចាក់សំរាម​ខេត្ត​កំពត​នេះ ចំណាយ​ថវិកា​សាងសង់​ជាង ៣ លាន ដុល្លារ​។ ក្រសួង​សាធារណការ​សាងសង់​ទីលាន​ចាក់សំរាម​នេះ​នៅ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ ហើយ​រួចរាល់​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២២​។​
​អភិបាល​ខេត្ត​កំពត ឯកឧត្តម ម៉ៅ ធនិន បាន​លើកឡើង​ថា វត្តមាន​ទីលាន​ទុកដាក់​សំរាម​ដ៏​ធំ​សម្រាប់​ខេត្ត​កំពត​នេះ មិនមែន​មាន​ដោយ ចៃដន្យ​នោះ​ទេ ពោល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​ប្រកប ដោយ​ឆន្ទៈ​មោះមុត​របស់​ថ្នាក់ដឹកនាំ​ក្រ​សួ ង​សាធារណការ​និង​ដឹកជញ្ជូន ដែល​មាន​កិច្ចសហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​។​

​ឯកឧត្តម ម៉ៅ ធនិន បាន​គូស​បញ្ជា ក់​ថា ទីលាន​ចាក់សំរាម​នេះ​នឹង​អាចបង្កើត​បរិយាកាស​ឲ្យ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​មក​កម្សាន្ត​លេង​នៅ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ផងដែរ​។​

​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹក ជញ្ជូន ការបង្កើត​ទីលាន​ទុកដាក់​សំរាម​ខេត្តកំពត​នេះ គឺ​រួមចំណែក​លើក កម្ពស់​សុខមាលភាព​ពលរដ្ឋ​ក្នុង​ខេត្ត​មួយ​នេះ​៕