កែប​៖ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ទទួល​ទីលាន​ទុកដាក់​សំរាម​ថ្មី​មួយ​ដែល​មាន​លក្ខណៈ​ស្តង់ដារ ពី​រាជរដ្ឋាភិបាល តាមរយៈ​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោយ​ទីលាន​មួយ​នេះ​បាន​ចំណាយពេល​ក្នុង​ការសាងសង់​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២០ និង​បញ្ចប់​ការសាងសង់ នា​ខែ​តុលា ឆ្នាំ​២០២២ ដែល​ទីលាន​នេះ​នឹង​សមត្ថភាព​ប្រតិបត្តិការ​ដល់​ទៅ​២០​ឆ្នាំ ប​ច្ច​ប្បន្ន​ក៏​កំពុង​ដំណើរការ​ទុកដាក់​សម្រាម​រួចហើយ​ដែរ​។

​ពិធី​ប្រគល់​ទទួល​ទីលាន​ទុកដាក់​សំរាម​មួយ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅលើ​ទីលាន​ផ្ទាល់ នា​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ​២០២៣ ក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានចាត់ទុក​ទីលាន​ទុកដាក់​សំរាម​នេះ ជា​សមិទ្ធផល​ដ៏​ធំ​មួយ​ទៀត​របស់​ខេត្ត​កែប ក្នុងការ​ប្រើប្រាស់​សម្រាប់​គ្រប់គ្រង​កាកសំណល់​រឹង ដែល​មាន​សមត្ថភាព​ផ្ទុក​សម្រាម​លើសពី ២០​ឆ្នាំ ហើយ​ទីលាន​ទុកដាក់​សម្រាម​នេះ​នឹង​ជួយ​ឱ្យ​ខេត្ត​កែប មាន​ទីតាំង​ទុកដាក់​សំរាម​ប្រកបដោយ​ស្តង់ដារ និង​អាច​គ្រប់គ្រង​បរិស្ថាន​បាន​កាន់តែ​ល្អប្រសើរ​ក្នុង​ការកែលម្អរ​សោភ័ណភាព​ខេត្ត និង​រក្សាបាន​នូវ​និរន្តរភាព​បរិស្ថាន ជា​ខេត្ត​ដែលមាន ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត​។

​ឯកឧត្តម ស៊ុន ចាន់ថុល បាន​គួសបញ្ជាក់​ដែរ​ថា កាលពី​អំឡុង​ខែ​មករា ដើមឆ្នាំ​២០២២​កន្លងទៅ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រគល់​កំពង់ផែ​ទេសចរណ៍​មួយ​អោយ​ខេត្ត​កែប​គ្រប់គ្រង ក្នុង​ការបម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ដឹក​ជញ្ជួន ហើយ​នៅ​ថ្ងៃនេះ​ក្រសួង​ក៏​នឹង​បាន​ប្រគល់​ទីលាន​ទុកដាក់​សំរាម​ស្តង់ដារ​ថ្មី​មួយទៀត សម្រាប់​ធានា​បម្រើ​ដល់​ការគ្រប់គ្រង​អនាម័យ​បរិស្ថាន​របស់​ខេត្ត​កែប ដែល​ជា​ខេត្ត​ទេសចរណ៍​។ ក្រៅពី​នោះ​តាមរយៈ​ក្រសួង សមិទ្ទផល​ធំៗ​ជាច្រើន​ទៀត​នឹង​លេច​រូបរាង​ឡើង​នៅ​ទឹកដី​ខេត្ត​កែប​នាពេលខាងមុខ​។

​យោង​របាយការណ៍​សង្ខេប​ស្តីពី​គម្រោង​ទាំងមូល​បាន​បញ្ជាក់ថា ទីលាន​ទុកដាក់​សំរាម​ថ្មី​នេះ ត្រូវបាន​សាងសង់​ឡើង​មាន​ចំនួន ៤​រណ្ដៅ មាន​សមត្ថភាព ផ្ទុក​សំរាម​បាន​ប្រមាណ ៦០​ម៉ឺន​ម៉ែត្រត្រីគុណ ក្នុង​រយៈពេល ២០​ឆ្នាំ​។ ទីលាន​ទុកដាក់​សំរាម​ថ្មី​នេះ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​១៤ ហិច​តា ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១០​លាន​ដុល្លា (១០ ៧៦៩ ៥៣២​ដុល្លា​) សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប និង​ស្ទើរតែ​ទាំងអស់​នៃ​វិស័យ​ទេសចរណ៍ ដូចជា​ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្សារ ទទួលបាន​សេវា​នេះ​៕