ថ្ងៃ​ព្រហស្បតិ៍, ខែ​កញ្ញា 19, 2024

ព័ត៌មានជាតិ

រដ្ឋបាល​ស្រុក​ឈូក បង្កើត​កម្មវិធី​វេច​នំអន្សម​សាមគ្គី​រួមចំណែក​អភិរក្ស បង្កើន​ភាពស្និទ្ធស្នាល និង​បង្ក​បរិយាកាស​សប្បាយរីករាយ​អបអរ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​

កំពត​៖ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស្រុក​ឈូក រួម​នឹង​យុវជន យុវតី ប្រជា​ព ល​រដ្ឋ ជាង​មួយ​រយ​នាក់ បាន​ជួប ជុំ​គ្នា​ក្នុង​កម្មវិធី​វេច​នំ អន្សម​សាមគ្គី​លើក​ដំ​បូ ង ជា​ប្រវត្តិសាស្ត្រ របស់​រដ្ឋបាល​ស្រុក​ឈូក ខេត្ត​កំពត ក្នុង​ឱកាស​បុណ្យ​កាន់​ភ្ជុំ​បិណ្ឌ ភ្ជុំ​បិណ្ឌ​។​

​កម្មវិធី​នេះ​ធ្វេី​ឡេីង​ក្រោម​វត្តមាន លោក សៅ មឿន អភិបាល ស្រុក​ឈូក នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ កញ្ញា ឆ្នាំ ២០២៤ ពួក​គាត់​យល់ ឃើញថា ពិធី​នេះ​ពិតជា​ល្អ​ក្នុង​ការផ្សព្វផ្សាយ និង​បាន​ផ្តល់​នូវ​ចំណេះ ដឹង បទពិសោធន៍​ថ្មីៗ សម្រាប់​មនុ ស្ស ជំនាន់​ក្រោយ ដើម្បី​រួមចំណែក​អភិរក្ស ប្រពៃណី​ទំនៀមទម្លាប់ បង្កើន ភាពស្និទ្ធស្នាល និង​បង្ក​បរិយាកាស សប្បាយរីករាយ​រួមគ្នា​។

​មន្ត្រី​សាលាស្រុក​ឈូក ក៏​បាន​ចាត់ ទុក​កម្មវិធី​នេះ​ថា ពិតជា​ល្អ​ហើយ​ជា​លើក​ទី​១ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋបាល​ស្រុក​ឈូក ដែល​បាន​ជួប ជុំគ្នា វេច​នំ​អន្សម​នៅ​សាលា ស្រុក​ដើម្បី​ចូលរួម អបអរ​ក្នុង​ឱកាស​បុ ណ្យ ភ្ជុំ​បិណ្ឌ យ៉ាង​សប្បាយ​រីករាយ​។

​កម្មវិធី​នេះ​បាន​បើក ឱកាស​ឱ្យ​អ្នក​ជំនាន់​មុន ចែករំលែក​នូវ​បទ​ពិ​សោ ធន៍ នៃ​របៀប​រៀប ចំ​ផ្សំ​គ្រឿង​សម្រា ប់​វេច​នំ​អន្សម ព្រមទាំង​នំ​ប្រពៃណី​ផ្សេងៗ​ទៀត ដល់​ក្មេង​ជំនាន់​ក្រោយ​ឱ្យបាន​ដឹង​។​

​ដូច្នេះ​ពួកគាត់​ចង់ ឱ្យ​ពិធី​នេះ​ធ្វើ ឡើង ជា​រៀងរាល់ឆ្នាំ ហើយ​បើ​អាច​ធ្វើ​ឱ្យបាន កាន់តែ​ធំ​ជាង​នេះ ក៏​ល្អ​ម្យ៉ាង​ដែរ ព្រោះ​ពិធី​នេះ​ផ្តល់​អត្ថប្រយោជន៍ ច្រើនយ៉ាង ដូចជា ផ្តល់ឱកាស​ជួបជុំ បង្កើន​ភាពស្និទ្ធស្នាលរ​វាង​ពលរដ្ឋ​ចាស់ៗ ដែល​មាន​បទ ពិសោធន៍ និង​យុវជន ព្រមទាំង​មន្ត្រីរាជការ ថ្នាក់ដឹកនាំ​ស្រុក ដើម្បី​ប​ង្កើ ន ស្មារតី​អភិរក្ស ទំនៀមទម្លាប់​ប្រ ពៃណី​ខ្មែរ ពិសេស​បង្រៀន របៀប​ធ្វើ​នំ​អន្សម ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។​

​សូមបញ្ជាក់​ថា កម្មវិធី​វេច​នំអន្សម​ដែ ល ជា​លក្ខណៈ​សាមគ្គី របស់​រដ្ឋ បាល ស្រុក​ឈូក ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំ​បិណ្ឌ នាពេលនេះ ជា​គំនិត​ផ្តួចផ្តើមឡើង ដោយ​លោក សៅ មឿ ន អភិបាលស្រុក ឈូក ដោយ​មាន​ការ បង្ហាញ​ចង្អល់ ពី​សំ ណាក់ ឯក​ឧ ត្ត​ម ម៉ៅ ធនិន អ​ភិ បាល ខេត្ត​កំពត អោយ​លោក សៅ មឿន អភិបាល ស្រុក​ឈូក និង​លោ ក​ស្រី អ៊ុន រឿន ដឹកនាំ​មន្ត្រី​រាជការ នៅ​សាលាស្រុក បងប្អូន ប្រជា​ពល រដ្ឋ សិស្ស​ស​នុ​សិស្ស ចូល រួម​វេច​នំ​អន្សម នា​ឱកាស​បុណ្យកាន់បិណ្ឌ​នេះ អោយបាន​សប្បាយរីករាយ​។​

​លោកស្រី អ៊ុន រឿន បានអោយដឹងថា វេច​នំ​នា​ថ្ងៃនេះ យើង​ប្រើប្រាស់​អង្ករ​ដំណើប ១៥០​គី​ឡ​ក្រាម សណ្តែក ៥០​គី​ឡូ សាច់​ខ្លាញ់ ជ្រូក​៥០​គី​ឡូ ដូង​ទុំ​២០០​ផ្លែ ចេក​ទុំ ១២០​ស្និត ស្លឹកចេក ១៧០​គី​ឡូ រួម​មាន​ស្លឹក​ដូង វេច​នំ​កាត និង​ស្លឹក​ផ្អាវ​វេច​នំ​ជ្រូក​ផងដែរ​។​ នំ​ទាំងអស់​ធ្វើ​សម្រាប់​ហូប​ជុំគ្នា និង​ការចែករំលែក​គ្នា​យក​ទៅ​វត្ត ឬ​ផ្ញើ​ទៅ​មិត្តភក្តិ ក្រុម​គ្រួសារ​ផង​ដែរ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *