ថ្ងៃ​សៅរ៍, ខែ​វិច្ឆិកា 23, 2024

ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុង​កែប បញ្ជា​ឲ្យ​អ្នកព័​ទ្ធ​យក​ដី​រដ្ឋ រុះរើ​របង​ចេញ​ឱ្យបាន​មុន​ថ្ងៃទី​១១​ខែ​ធ្នូ​ឆ្នាំ​២០២៣

កែប​÷ ព្រោះ​តែ​ឃើញ​ពី​ការ​លោ​ភ លន់​ពី​សំណាក់​បុគ្គល​ម្នាក់​ដែល​ជា​អ្នក​ហ៊ុមព័ទ្ធ ដោយ​បង្គោលរបង​បេតុង និង លួស​សរសៃ​ថ្មីៗ​ដើម្បី​យក​មក​ហ៊ុម​ពទ្ធ័ កាន់កាប់​ដី​ផ្លូវ​សា​ធា​រណះ មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ខេត្ត​កែប ដែល​ជា​ទ្រព្យសម្បត្តិ របស់​រដ្ឋ អភិបាលក្រុង​កែប បាន​ប្រាប់​ដល់​អ្នកប្រព្រឹត្ត​រុះរើ​ចេញ​វិញ​ជាបន្ទាន់​។​

លោក ខេង យ័ន អភិបាលក្រុង​កែប បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​សប៊ុក មាន​ខ្លឹមសារ​ថា ” ជម្រាប​ជូន​ម្ចាស់​បង្គោលរបង​ដែល​បាន​ហ៊ុម​ព័ ទ្ធ​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ សូម​មក​រុះ​រេ​ី​ចេញ​វិញ​ជាបន្ទាន់​។

​ក្នុងករណី​អនុវត្តន៍ ឱ្យបាន​មុន​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នោះ​រដ្ឋបាល​ក្រុង នឹង​ចុះ​រុះ​រេ​ី រួច​ដឹក​យក​មក​ទុក​នៅ សាលាក្រុង​កែប ដោយ​មិន​ប្រគល់ជូន​វិញ​ឡើយ​”​។​

​បញ្ជាក់​បន្ថែម​ចំពោះ​ករណី​ខាងលើ លោក​អភិបាលក្រុង បាន​ប្រាប់​អ្នកសារព័ត៌មាន ឲ្យដឹងថា នេះ​ជា​សកម្មភាព​ល្មើស​ជាក់ស្តែង​អំពី​ការបំពាន​ទ្រព្យសម្បត្តិ​សាធារណ​: របស់​រដ្ឋ​។​

​ប៉ុន្តែ​រដ្ឋបាល​ក្រុង​ទុក​ឱកាស​ដល់​អ្នកប្រព្រឹត្ត ក្នុង​ការ​មក​ដក​ចេញ​ដោយ​ខ្លួនឯង ដើម្បី​បាន​យក​ប ង្គោ​ល​របង ទៅ​ប្រើប្រាស់​សម្រាប់​ដី​កម្មសិទ្ធិ​វិញ​។​

​បើ​នៅ​តែ​ចចេស នោះ​ក្រុម​ការងារ​នឹង​ចុះ​ទៅ​រុះរើ​នា​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ហើយ​៕

​ពលរដ្ឋ​បាន​លើកឡើង​ថា តើ​ការសរសេរ​សារ​បង្ហោះ របស់លោក​អភិបាលក្រុង​កែប មាន​ប្រសិទ្ធភាព​ដល់​កម្រិត​ណា ចំពោះ​អ្នក​ដែល​រំលោភ​យក​ដី​សាធារណៈ​មក​ធ្វើជា​កម្មសិទ្ធិ​បែបនេះ​។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *