ថ្ងៃ​សៅរ៍, ខែ​វិច្ឆិកា 23, 2024

ព័ត៌មានជាតិ

ប្រធាន​ភូមិបាល​ស្រុក​ពញាឮ កំពុង​បង្កើត​គម្រូ​មិន​ល្អ​ដល់​ពលរដ្ឋ ខណៈ​ដែល​លោក​ជា​មន្ត្រី​អនុវត្ត​ច្បាប់ បែ​ជា​សង់​សំណង់​រឹង​រំលោភ​យក​ដី​ទន្លេ បំពាន​ច្បាប់​ទៅវិញ​

​ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​មួយ នៅ​ភូមិ​ពោធិ៍​តូច ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​គេ​ស្គាល់​ថា ជា​របស់​លោក ហ៊ាង គង់​ផេង ប្រធាន​ភូមិបាល​ស្រុក​ពញាឮ បាន​សាងសង់​រំលោភ​ចូលក្នុង​ផ្ទៃ​ទន្លេ រាប់សិប​ម៉ែត្រ បាន​យ៉ាង​រលូន ដោយ​គ្មាន​អ្នក​ណា​ហ៊ាន​ហាមឃាត់​នោះទេ ។

​ទង្វើ​នេះ វា​កំពុង​បង្កើត​នូវ​គម្រូ​អាក្រក់​ខុសច្បាប់​មួយ​ដល់​ប្រជាពលរដ្ឋ ព្រោះថា លោក ហ៊ាង គង់​ផេង ជា​មន្ត្រី​អនុវត្ត​ច្បាប់ ប៉ុន្តែ​បែ​ជា​អង្គុយ​លើ​ច្បាប់ ហ៊ាន​ចាក់​ដី ធ្វើ​របង សង់ផ្ទះ​លំហែ រំលោភ​ចូលក្នុង​ផ្ទៃ​ទន្លេ​យ៉ាង​អណាធិបតេយ្យ បំពាន​នឹង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ទៅវិញ ។

​ទាក់ទិន​នឹង​ករណី​នេះ អង្គភាព​សារព័ត៌មាន The Real មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ហ៊ាង គង់​ផេង ប្រធាន​ភូមិបាល​ស្រុក​ពញាឮ បានទេ ដោយសារ​ទូរស័ព្ទ​ចូល តែ​លោក​មិន​លើក​ទទួល រីឯ​លោក ថន សុ​វណ្ណា អភិបាល​ស្រុក​ពញាឮ ក៏​ដូចគ្នា ។ អង្គភាព​យើង ក៏​បាន​ព្យាយាម​ទាក់ទង​សុំ​ការបំភ្លឺ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ប៉ុន្តែ​ទាំង​លោក​ប្រធាន​ភូមិបាល និង​លោក​អភិបាល​ស្រុក​ពញាឮ ចូល​មើល​ហើយ​មិន​ឆ្លើយតប​នោះ​ទេ ។​

​យោងតាម​អនុក្រឹត្យ ស្តីពី ការគ្រប់គ្រង​អាង​ទន្លេ ចុះ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ គឺ​មិន​អនុញ្ញាត​ឲ្យមាន​ការស​ង់​សង់​សំណង់​រឹង​រំលោភ​ចូល​ដី​ទន្លេ​ជាដាច់ខាត ហើយ​ការសាង់សង់​សំណង់ គឺ​ត្រូវមាន​ចម្ងាយ​យ៉ាងតិច ៥០​ម៉ែត្រ ពី​មាត់​ច្រាំងទន្លេ ប៉ុន្តែ​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​របស់​ប្រធាន​ភូមិបាល​ស្រុក​ពញាឮ​រូបនេះ បាន​សាងសង់​រំលោភ​ចូលក្នុង​ផ្ទៃ​ទន្លេ​រាប់សិប​ម៉ែត្រ​តែម្តង តើ​លោក​ទទួលបាន​ច្បាប់​អនុញ្ញាតិ​ពី​អ្នក​ណា ?

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​យ៉ាងទទូច​ដល់​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល ពិសេស ឯកឧត្តម សាយ សំ​អាល់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មេត្តា​ពិនិត្យ​មើល និង​ចាត់វិធានការ​ទៅលើ​មន្ត្រី​របស់​ខ្លួន​ផង បើ​ពុំនោះ​ទេ ច្បាស់​ណាស់​វា​នឹង​ក្លាយជា​គម្រូ​អាក្រក់ និង​ខុសច្បាប់​មួយ ដល់​ប្រជាពលរដ្ឋ​ឲ្យ​សាងសង់​សំណង់​រំលោភ​ចូល​ដី​ទន្លេ​ជា​បន្តបន្ទាប់​ជាក់​ជាមិនខាន ៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *