ភ្នំពេញ៖ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អឹម អេស ជេ (AE MSJ) កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកិច្ចប្រជុំ និងនួបសំណេះសំណាលជាមួយសមាជិកសមាជិកា ដើម្បីពង្រឹងសមត្ថភាពក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពសមាជិក និងស្តាប់មតិយោបល់ផ្សេងៗពីបញ្ហាប្រឈមនានារបស់សមាជិកក្នុងការប្រកបអាជីពសារព័ត៌មាន។
កិច្ចប្រជុំខាងលើនេះ មានការចូលរួមអស់លោកជាចាងហ្វាង អគ្គនាយកសារព័ត៌មាន និងសមាជិកសមាជិកាប្រមាណជិត ១០០នាក់ ដែលរៀបចំឡើងនៅស្នាក់ការកណ្តាលសមាគម ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។
លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសាព័ត៌មាន AE MSJ បានលើកឡើងថា៖ បច្ចុប្បន្ននេះវិស័យសារព័ត៌មាន កំពុងជួបប្រទះនូវការលំបាកមួយចំនួនក្នុងបំពេញបែបបទស្នើសុំបន្តអាជ្ញាប័ណ្ណសុំច្បាប់ផ្សេងៗ ស្របពេលដែលក្រសួងព័ត៌មានក៏កំពុងរឹតបណ្តឹងព្រមទាំងធ្វើបច្ចុប្បន្នភាពអ្នកសារព័ត៌មាន។
លោកប្រធានសមាគមបានប្រាប់បង្ហាញទៅសមាជិកសមាជិការបស់ខ្លួនថា ក្នុងនាមអង្គភាពសារព័ត៌មាននិមួយយើងត្រូវបំពេញបែបបទ និងឯកសារឲ្យបានគ្រប់គ្រាន់ស្របច្បាប់ ដើម្បីឲ្យខ្លួនយើងមានតម្លៃក្នុងការបំពេញតួនាទីភារកិច្ចរៀងៗខ្លួន ឲ្យស្របតាមគោលការណ៍របស់ក្រសួងព័ត៌មាន។
លោកបន្តថា បច្ចុប្បន្ននេះ ក្រសួងព័ត៌មានបានឲ្យគ្រប់បណ្តាអង្គភាពត្រូវធ្វើបច្ចុប្បន្នភាពបន្តអាជ្ញាប័ណ្ណ និងអ្នកមិនទាន់មានអ្នកទាន់អាជ្ញាប័ណ្ណត្រូវប្រញាប់រូសរាល់បំពេញបែបបទស្នើឲ្យបានទាន់ពេលវេលា។
លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់ថា «ពេលនេះក្រសួងតម្រូវឲ្យអង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ត្រូវធ្វើរបាយការណ៍ដាក់ទៅក្រសួងឲ្យមុនថ្ងៃទី៣១ ខែធ្នខាងមុខនេះ ក្នុងនោះត្រូវបំពេញប្រវត្តិរូប ដើម្បីស្នើការសម្គាល់ខ្លួនជាអ្នកសារព័ត៌មានផងដែរ»។ លោកប្រធានបន្ថែមថា យោងតាមប្រសាសន៍ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា «ស្ថានប័នអង្គភាពសារព័ត៌មាននីមួយៗមានសិទ្ធចេញប័ណ្ណសម្គាល់ខ្លួនឲ្យបុគ្គលិក និងភ្នាក់ងាររបស់ខ្លួនបានដដែល ប៉ុន្តែភ្ជាប់ជាមួយ QR Code របស់ក្រសួងព័ត៌មាន»។
លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ក៏មានផ្តួចផ្តើមគំនិតបង្កើតមូនិធិរក្នុងសាមាគមដើម្បីគាងគររកជំនួយពីសប្បុរជន និងមានចូលរួមបដិភាគរបស់បងប្អូនសមាជិកអ្នកសារព័ត៌មាន ដើម្បីជួយដោះស្រាយការលំបាកដល់សមាជិកសមាជិកា នៅពេលជួបការលំបាក ឬជួបគ្រោះដោយឧបទ្ទវហេតុដោយសារអ្វីមួយ។
ជាចុងបញ្ចប់លោក បណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់ថា «បងប្អូនសមាជិកសមាជិកាអ្នកសារព័ត៌មាន ត្រូវតែអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យមានខ្ជាប់ខ្ជួនដើម្បូការពារខ្លួនយលងពីការចោទប្រកាន់ផ្សេងៗ ព្រោះក្រមសីលធម៌ និងវិជ្ជាជីវៈជាអាវក្រោះដ៏រឹងមាំសម្រាប់ការពារខ្លួនយើង»៕