រដ្ឋបាលខេត្តកែប តាមរយៈមន្ទីរទេសចរណ៍ខេត្តកែប ជាសេនាធិការបានរៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគ បៃតង” អមជាមួយទិវា ពិភពលោកស្អាតឆ្នាំ២០២៣។ ក្រៅតែពីការចូលរួមអបអរសាទរដល់ទិវានេះ អង្គពិធីទាំងមូលបានចែកមុខសញ្ញាដើរសំអាតអនាម័យនៅជុំវិញក្រុងកែប និងស្រុកដំណាក់ចង្អេីរ រួមជាមួយនឹងតំបន់ទេសចរណ៍ដទៃទៀត ក្នុងន័យបំផុសចលនាមហាជន អោយជ្រួតជ្រាបពីការថែរក្សាអនាម័យ និងបរិស្ថាន នៅខេត្តទេសចរណ៍មួយនេះ។
ពិធីនេះបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណឆ្នេរកែប ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អមជាមួយ ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមយុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋជាអាជីវករជាដើម។
ថ្លែងក្នុងពិធីនេះ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ថា ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោក ក្នុងគោលបំណង បំផុសនិងបញ្ជ្រាបការយល់ដឹងជាសាធារណ: ពីតួនាទីដ៏មានសារ:សំខាន់ នៃវិស័យទេសចរណ៍ក្នុងការចូលរួម ដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ និងចូលរួមដល់កិច្ចការពារ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងបរិស្ថាន ក៏ដូចជាបំផុសឲ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមាននិរន្តរភាព និងការទទួលខុសត្រូវ។
ជាមួយគ្នានោះដែរអង្គពិធីទាំងមូលបានស្តាប់នូវសារដ៏មានសារៈសំខាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ក្រៅពីនោះឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា ដើម្បីបង្កើនការទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍ ក្រសួងបានដាក់ចេញនូវយុទ្ធនាការនានា ជាពិសេសជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លា តាមរយៈការជំរុញការអនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” យុទ្ឋនាការ “ទស្សនាស្រុកយើង” ក្រោមស្មារតី “ស្រលាញ់ជាតិត្រូវស្គាល់ទឹកដី” យុទ្ធនាការផ្សព្វផ្សាយ ក្រោមគុណតម្លៃ “ភាពជាខ្មែរ” ជាដើម។
ឯកឧត្តមបណ្ឌិត បន្តថា ដើម្បីឱ្យកំណើនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តកែបមានការកើនឡើងថែមទៀតនោះ យើងបានផ្តោតពីសារៈសំខាន់នៃភាពស្អាតរបស់ទីក្រុង និងទីប្រជុំជនសំដៅការចូលរួម ធ្វើឱ្យបរិស្ថានស្អាត ប្រកបដោយអនាម័យ ដែលមានសណ្តាប់ធ្នាប់រៀបរយ មានការធានានូវសុខសុវត្ថិភាពពេញលេញ និងមានការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាពជាដើម។
ឯកឧត្តមបណ្ឌិត បន្ថែមថា ឆ្លៀតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលឈានមកដល់នាពេលខាងមុខនេះ សូមមន្ទីរទេសចរណ៍ធ្វើការណែនាំដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពទេសចរណ៍ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យច្បាស់លាស់៕