(កណ្ដាល)៖ ប្រភពមួយបានអោយដឹងថា កាលពីថ្ងៃទី០៨. ខែតុលា ឆ្នាំ ២០២៣ ម្សិលមិញ មានករណីផ្ទុះហិង្សាក្នុងកាស៊ីណូ”ថ្មពេជ្រ”ដែលមានទីតាំង នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។
ដោយមានភាគីម្ខាង ជាមនុស្សប្រុសដែលចូលមកលេងល្បែងក្នុងកាស៊ី ណូ និងភាគីម្ខាងទៀត ជាមនុស្សស្រី ដែលជាភ្ញៀវមកលេងល្បែងដូចគ្នា។
បើតាមប្រភពលើកឡើងថា លោក អាំ ធូ អធិការ នគរបាល ស្រុកលើកដែក អះអាងថា ពុំមានបណ្ដឹង មក ដល់រូបលោកទេ! ។
សេចក្ដីរាយការណ៍បញ្ជាក់ប្រាប់ «អង្គភាពសារព័ត៌មានយើងថាៈ អំពើហិង្សានៅក្នុងកាស៊ីណូ” ថ្មពេ ជ្រ”ត្រង់ចំណុចខាងលើ គឺកើតឡើង រវាងជនជាតិវៀតណាម និងជនជាតិវៀតណាមដូចគ្នា! ហើយពួកគេពុំបានប្ដឹងផ្ដល់គ្នានោះឡើយ។
គួរម្លឹកថា ជាគោលការណ៍ កាស៊ីណូនីមួយៗនៅកម្ពុជា គេមិនតម្រូវឱ្យជនជាតិ”ខ្មែរ”ចូលលេងល្បែង ស៊ី សងនោះឡើយ។
ក្នុងនោះបើខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ..!។
ប៉ុន្តែបើខ្មែរចូលលេងល្បែងគឺជារឿងខុសច្បាប់ មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ!។
តែផ្ទុយទៅវិញកាស៊ីណូ”ថ្មពេជ្រ” ត្រង់ចំណុចក្បែរ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។
បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗ និងបានកៀងគរឱ្យជនជាតិខ្មែរ ចូល លេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹ កភ្លូកដី ដោយពុំមានការទប់ស្កាត់។
ធ្វើឱ្យមហាជនដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាកដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវអោយ ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ! ។
សេចក្ដីរាយការណ៍បានប្រាប់«អង្គភាពសារព័ត៌មានយើង»ថាៈ កាស៊ីណូ”ថ្មពេជ្រ” គឺបានធ្វើអាជីវកម្ម បើកលេងល្បែងស៊ីសង រាល់ថ្ងៃតែម្ដង ខួបប្រាំង ខួបវស្សា!។
ភាគច្រើនជាពលរដ្ឋកម្ពុជាយើង ដែលនៅរាជធានីភ្នំពេញ.ស្រុកកៀនស្វាយ.អ្នកលឿង និងនៅស្រុកលើកដែក ខេត្តកណ្ដាល ដើម្បីមកប្រមូលផ្ដុំគ្នាលេងល្បែង ”មកបញ្ជ ល់មាន់”បៀរ”អាប៉ោង” យូគី” រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេង នៅក្នុងកាស៊ី ណូ”ថ្មពេជ្រ”ត្រង់ចំណុចខាងលើ។
ខណៈអាជ្ញាធរមូលដ្ឋាន.រួមនិងសម ត្ថកិច្ច ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ បានរក្សាភាពស្ងៀមស្ងាត់ ។
អង្គភាពសារព័ត៌មានយើង មិនអាចសំការបំភ្លឺពីអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធបាននោះទេ ដោយសារមិនស្គាល់លេខទូរសព្ទ។Vs