ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០៣ ត្រូវនឹងថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា និង គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានា បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ កាន់បិណ្ឌវេនទី៧ នៅវត្តសត្ថាធម្មវិហារ ហៅវត្តភ្នំពោន ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹកស្រុកដំណាក់ចង្អើរ ខេត្តកែប។
ពិធីកាន់បិណ្ឌបានប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនាដ៏រុង រឿងនៃយើង ដោយធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសិល និង រាប់បាត្រ ដារ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧបជ្ឈាយាចារ្យ ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ សូមឲ្យបានទៅសោយសុខ នាទីស្ថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងវេរប្រគេនចតុបច្ច័យដល់ ព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស សម្រាប់ប្រើប្រាស់ ចាត់ចែងបន្តកសាងទីសេនាសនៈ នៅក្នុងអារាមវត្តផងដែរ ។ បច្ច័យ ទេយ្យទាន និង គ្រឿងអត្ថបរិក្ខា ដែលបានវេរប្រគេនព្រះសង្ឃ រួមមាន អង្ករ មី ទឹកត្រី ទឹកសុទ្ធ ទឹកផ្លែឈើ ត្រីខកំប៉ុង ត្រីងៀត ប៊ីចេង ខ្ទឹមសរ និង បច្ច័យមួយ សម្រាប់កសាង ប្រគេនព្រះសង្ឃ ៥,៤៥០,០០០៛។
ក្នុងពិធីបុណ្យកាន់បិណ្ឌទី៧នេះ ឯកឧត្តមលោកជំទាវ គណៈអភិបាលខេត្ត រួមទាំងមន្ត្រីរាជការជុំវិញខេត្ត និងពុទ្ធបរិទ្ធជិតឆ្ងាយ ក៏បាន លំអោនកាយឧទ្ទិសបួងសួង ដល់ដួងព្រះវិញ្ញាណខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សី ហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋដែលទ្រង់យាងសោយព្រះទីវង្គត់គម្រប់ខួប១១ព្រះវស្សា សូមព្រះវិញ្ញាណខន្ធ ព្រះអង្គយាង ចាប់បដិសន្ធិ ក្នុងព្រះបរមសុគតិភព គ្រប់ៗព្រះជាតិ កុំបីឃ្លាតក្លាយបការៈដទៃឡើយ និងមួយផ្នែកទៀត សូមឧទ្ទិសដល់ដួងវិញ្ញាណខន្ធ លោកជំទាវ លី ងីម ត្រូវជាមាតាបង្កើតរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ដែលបានចែកឋានទៅហើយនោះ សូមដួងវិញ្ញាណខន្ធលោកជំទាវ បានទៅចាប់បដិសន្ធិ ក្នុងទីឋានដ៏ប្រសើរខ្ពង់ខ្ពស់ គ្រប់ៗជាតិ។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត សូមអោយពុទ្ធបរិស័ទ រួមទាំងព្រះសង្ឃ រួមគ្នាថែរក្សាបាននូវសន្តិភាព សុវត្ថិភាពក្នុងសហគមន៍ ក៏ដូចជាខេត្តកែបទាំងមូល ពិសេសលើកម្ពស់សីលធម៌ក្នុងការរស់នៅ របស់ប្រជាពុទ្ធបរិស័ទ អោយចាក់ធ្លុះក្នុងធម៌ និងតំបូន្មានព្រះពុទ្ធសាសនា ចេះធ្វើទានរក្សាសីល អប់រំកូនចៅ អោយក្លាយជាពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិក្នុងពេលអនាគត។
បន្ទាប់ពីចូលរួមក្នុងពិធីកាន់បិណ្ឌទី៧ នៅវត្តសត្ថាធម្មវិហារ ហៅវត្តភ្នំពោនរួចមក ឯកឧត្តមបណ្ឌិត បានដឹកនាំប្រតិភូចុះពិនិត្យការដ្ឋានចាក់គំនូសផ្លូវសម្រាប់ជិះកង់លើចិញ្ជើមផ្លូវជាតិលេខ៣៣A (ត្រង់ចំណុចរូបសំណាក់នាងមច្ឆា) រួមទាំងការដាំដើមឈើ កែលម្អសោភ័ណភាពតាមផ្លូវនេះអោយមានរបៀបរៀបរយ សម្រាប់អបអរសាទរបុណ្យសមុទ្រនាពេលខាងមុខនេះ។