ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

គម្រោង​សាងសង់​ខ្សែ​រ៉​តលើ​ភ្នំ​ក្នុង​ឧទ្យាន​ជាតិ​កែប​ជិត​រួចរាល់​ហើយ

កែប​: គម្រោង​វិនិយោគ​សាងសង់​មជ្ឈមណ្ឌល​កម្សាន្ត​ខ្សែ​រ៉​ត​ដំបូង​គេ និង​វែង​ជាងគេ​នៅក្នុង​ខេត្ត​កែប ចាប់ផ្តើម​សាងសង់​ហើយ ដោយ​ភ្ជាប់​ពី​កំពូល​ឧទាន​ជាតិ​កែប មក​ជេ​ី​ង​ភ្នំ​កែប​ដោយ​គ្រោង​ចំណាយ​ទុន​ប្រមាណ ២​លាន​ដុល្លារ ឥឡូវ​សាងសង់​បាន​ប្រមាណ ៨០% ហើយ​

​តាមរយ​:​គម្រោង​នេះ​ ​គេ​រំពឹងថា​នឹង​អាច​ទាក់ទាញ​ទេសចរ​ ​មក​សម្រាកលំហែ​នៅ​ខេត្ត​កែប​ ​ឱ្យបាន​កាន់តែ​ច្រើន​។​

​លោក​ ​ហេង​ ​តារា​ ​ម្ចាស់​គម្រោង​វិនិ យោគ​សាងសង់ មជ្ឈមណ្ឌល​
​កម្សាន្ត​ខេត្ត​កែប​ ​បាន​ប្រាប់​ឱ្យដឹងថា​ ​ដោយ​មើលឃើញ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ ខេត្ត​កែប ស្រស់ស្អាត​ ​ហើយ​កែប​នៅ​មិនទាន់មាន​ល្បែង​កម្សាន្ត សម្រាប់​ទេសចរ​ផង​នោះ​ ​លោក​បាន​សម្រេចចិត្ត បោះទុន​វិយោគ បង្កើត​មជ្ឈមណ្ឌល​កម្សាន្ត​ខ្សែ​រ៉​ត ក្នុង​ឧទ្យាន​ជាតិ​កែប​ដំបូង​គេ​ ​និង​វែង​ជាង​គេ​នៅ​ខេត្ត​កែប​។​

​លោក​បាន​បន្តថា ដើម្បី​ទាក់ទាញ​ទេសចរ ឱ្យ​មក​ស្នាក់នៅ​ខេត្ត​កែប យ៉ាងហោច​មួយ​យប់ ក្នុង​គម្រោង​របស់​លោក ត្រូវ​បង្កើត​ជា​កន្លែង​កម្សាន្ត​ផ្សេងៗ​ជាច្រើន​ទៀត ឥឡូវនេះ​យើង​សាងសង់​បាន​ប្រមាណ​៨០%​ហើយ​។​

​ឯកឧត្តម សោម ពិសិដ្ឋ​  អភិបាល ខេត្ត កែប បាន​ប្រសាសន៍ថា រដ្ឋ​បា ល​ខេត្ត​បាន​ខិតខំ​អភិវឌ្ឍ​ខេត្ត​កែប សម្រេច​បាន​សមទ្ធិ​ផល​យ៉ាងច្រើន បើទោះជា​ស្ថិត​នៅក្នុង​ដំណាក់កាល​ណា ក៏ដោយ ហើយ ជាក់ស្តែង​គម្រោង​ខ្សែ​រ៉​ត​នេះ គឺ​ទស្សនវិស័យ​ថ្មី​មួយទៀត សម្រាប់​ខេត្ត​កែប​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​។​

​ឯកឧត្តម បាន​បន្ថែមថា ខេត្ត​កែប​ក៏​មាន​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរ ណ៍​ជាច្រើនទៀត ដូចជា ទេសចរ ណ៍​តាម​តំបន់ភ្នំ ទេសចរណ៍​តាម​តំបន់​សមុទ្រ ទេសចរណ៍​តាម​តំបន់ឆ្នេ​រកោះ ក្រៅពី​នោះ​ក៏​នឹង​រៀបចំ​ឲ្យមាន​តំបន់​ទេសចរណ៍​ក្នុង​បាតសមុទ្រ​ផងដែរ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *