ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ជួប​សំណេះសំណាល និង​ឈ្វេងយល់​អំពី​គន្លឹះ​នៃ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​អភិបាល​ខេត្ត​កំពត​

ក្រោយពី​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​អំពី​ការបើក​វេទិការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​អភិបាល​ខេត្ត​កំពត​នា​ពេលកន្លងមក ក្រុម​និស្សិត​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​ចុះមក​ឈ្វេងយល់​អំពី​គន្លឹះ​សំខាន់ៗ និង​យន្តការ​នៃ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​ឯកឧត្តម ម៉ៅ ធនិន ដើម្បី​ទុក​អនុវត្តន៍​ក្រោ​ពេល​បញ្ច​ប់​ការសិក្សា​។​

​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​អនុញ្ញាតិ​ឱ្យ​ក្រុម​និស្សិត​នៃ​សកលវិទ្យា​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ចំនួន ៣០​នាក់ ចូលជួប​សំដែង​ការគួរសម ព្រមទាំង​សំណេះសំណាល ឈ្វេងយល់​អំពី​ការដឹកនាំ ការអភិវឌ្ឍន៍ ការផ្តល់សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ក្នុង​ខេត្ត ហើយ​ពិសេស​នោះ​គឺ​គន្លឹះ​ក្នុង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។​

​ថ្លែង​ទៅ​កាន់​ក្រុមនិស្សិត​នាឱកាស​នោះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បា​ន​លើកឡើងថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​អាណត្តិ​ទី​៦​កន្លងមក ក៏ដូចជា​អាណត្តិ​ទី​៧​ថ្មី​ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដើម្បី​អនុវត្តន៍ ខេត្ត​កំពត​ទាំងមូល​បាន​ពង្រឹង និង​ពង្រីក​ការអនុវត្តន៍​ការងារ ពិសេស​បង្ខិត​សេវាសាធារណៈ​ឱ្យ​ជិត​ប្រជាពលរដ្ឋ​បំផុត​។ ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា បច្ចុប្បន្ន​ការផ្តល់សេវា​សាធារណៈ​តាមរយៈ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ ខេត្ត​កំពត​មាន​ការិយាល័យ​ច្រក​នៅតាម​បណ្តា​ឃុំ​-​សង្កាត់​ទី​៩៣ ទាំង​៩​ក្រុង​-​ស្រុក ព្រមទាំង​ការិយា័យ​ច្រកចេញចូល​តែ​មួយ​ក្នុ​ង​សាលាខេត្ត​មួយកន្លែង​ទៀត​។​

​ចំពោះ​យន្តការ​នៃ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ឯកឧត្តម​អភិបាលខេត្ត​បាន​លើកឡើង​ថា យន្តការ​នេះ​គឺ​រាជរដ្ឋាភិបាល​បានដាក់ចុះ និង​ចង្អុលបង្ហាញ​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ពិសេស​អាជ្ញាធ​រទាំង ២៥​រាជធានី​-​ខេត្ត យក​ទៅ​អនុវត្តន៍​ដើម្បី​ជួយ​សម្របសម្រួល​រាល់​វិវាទ​របស់​ពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ថែមថា សម្រាប់​ខេត្ត​កំពត​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​មកនេះ ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​សម្រេច​បាន​ចំនួន ២,២២៦​សំណុំរឿង ហើយ​រាល់​ការសម្របសម្រួល​ទាំងអស់​គឺ​គ្រប់​ភាគី​ទាំងអស់​ទទួលយក​ដោយ​ក្តី​សប្បាយរីករាយ​។​

​ពាក់ព័ន្ធ​នឹង​គន្លឹះ ក៏ដូចជា​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្នុង​ខេត្ត​កំពត ឯកឧត្តម​អភិបាលខេត្ត​បាន​បង្ហាញ​ឱ្យដឹងថា រាល់​ការដោះស្រាយ​វិវាទ​ទាំងអស់​របស់​ឯកឧត្តម គឺ​ឈរ​លើ​យន្តការ​ចំនួន​ពីរ គឺ​យន្តការ​ច្បាប់ និង​យន្តការ​គ្រួសារ​។ ឯកឧត្តម​បាន​បន្ថែមថា ឯកឧត្តម​បាន​បញ្ចូល​ខ្លួន​ជា​សមាជិក​គ្រួសារ​មួយរូប​ទៅក្នុង​ក្រុមគ្រួសារ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​កំពត ហើយ​រាល់​ការដោះស្រាយ​វិវាទ​គឺ​ឯកឧត្តម​ឈរលើ​គោលការណ៍​អ្នក​ខុស​គឺ​ខុស អ្នក​ត្រូវ​គឺ​ត្រូវ អ្នក​យក​របស់​គេ​ឱ្យ​គេ​វិញ ពិសេស​រាល់​ការសម្រេច​ក្តី​ម្តងៗ​គឺ​ឯកឧត្តម​តែងតែ​យក​ចាស់ព្រឹទ្ធាចារ្យ មេភូមិ មេឃុំ ឬ​អាជ្ញាធរ​ដែនដី​ដែល​ជា​ចាស់ទុំ​ក្នុង​មូលដ្ឋាន​យក​មក​បកស្រាយ​បំភ្លឺ ដើម្បី​ឱ្យ​បានដឹង​អំពី​សាវតា​នៃ​សំណុំរឿង​នី​មួយៗ ហើយ​ការសម្រេច​នោះ​ក៏​មាន​ការចូលរួម​សម្រេច​ពី​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ចូលរួម​ក្នុង​វេទិការ​ដោះស្រាយ​នេះ​ផង​ដែរ​។​

​តំណាង​និស្សិត​នៃ​សកលវិទ្យា​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​លើកឡើង​ថា ការសម្រេច​ចុះមក​ធ្វើ​កម្មសិក្សា​ក៏ដូចជា​សំណេះសំណាល​នាឱកាស​នេះ គឺ​ដោយសារតែ​ក្រុម​និស្សិត​ទាំងអស់​បាន​សង្កេតឃើញ​ពី​ការដឹកនាំ​ដ៏​ល្អ​របស់​ឯកឧត្តម​អភិបាលខេត្ត ដែល​បាន​ធ្វើឱ្យ​ខេត្ត​មួយ​នេះ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​ការសម្របសម្រួល​នឹង​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​ឯកឧត្តម​អភិបាលខេត្ត​។ ក្រុមនិស្សិត​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដែល​បាន​ចំណាយ​ពេលវេលា​ក្នុង​ការផ្តល់​នូវ​គតិ ព្រមទាំង​គន្លឹះ​សំខាន់ៗ​ក្នុង​ការអនុវត្ត​ការងារ ក៏ដូចជា​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ហើយ​នេះ​គឺជា​មេរៀន​មួយ​យ៉ាង​ល្អ​សម្រាប់​ក្រុមនិស្សិត​ទាំងអស់​យក​ទៅ​អនុវត្ត​ន៍​ក្រោយ​ពេល​បញ្ចប់​ការសិក្សា​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *