ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

ការចូលរួម​ជួយ​ពលរដ្ឋ​ក្រីក្រ​ជួប​ទុក្ខលំបាក​គឺជា​ការ​សងគុណ​ទឹកដី​កំណើត និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​

«​ជួយ​ប្រជាជន​ដែលមាន​ជីវភាព​លំបាក​ជាង​គេ​គឺជា​អាទិភាព​របស់​ឯកឧត្តម​បណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​» នេះ​គឺជា​គោលដៅ​ចម្បង​មួយ​របស់​ប្រមុខ​រាជ​រដ្ឋភិបាល​ក្នុង​អាណត្តិ​ទី​៧ ក្រោម​ម្លប់​នៃ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​។ ជាមួយគ្នានេះដែរ ការចូលរួម​ផ្តល់​នូវ​អំណោយ​សប្បុរសធម៌​ផ្សេងៗ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក គឺជា​ការចូលរួម​ចំណែក​មួយ​ផ្នែក​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ប្រទេស និង​ជា​ការសង​គុណ​ដល់​ទឹកដី​កំណើត​របស់​ខ្លួន​ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​ទទួល​អំណោយ​ជា​អង្ករ​ចំនួន ១៤​តោន​ពី​សប្បុរសជន​។ មានមតិ​សំណេះសំណាល​នា​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​បាន​លើកឡើង​ថា ក្នុង​អាណត្តិ​ទី​៧​នេះ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​កត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់ និង​ការជួយ​ប្រជាជន​ដែល​មាន​ជីវភាព​លំបាក​ជាង​គេ​គឺជា​អាទិភាព ដែល​នេះ​បាន​បង្ហាញ​ឱ្យឃើញ​ពី​ការគិតគូ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​ប្រមុខ​ថ្នាក់ដឹកនាំ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា ការចូលរួម​ផ្តល់​ជា​អំណោយ​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រក្រី​ជួប​ការលំបាក គឺជា​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក ទៅតាម​លទ្ធភាព​ដែល​យើង​មាន តាមរយៈ​រដ្ឋបាល​ខេត្ត​កំពត​។ មិនតែប៉ុណ្ណោះ ការចូលរួម​នេះ​ទៀតសោត ក៏​ជា​ការ​តបស្នង​សងគុណ​នូវ​ទឹកដី​កំណើត និង​តបស្នង​សងគុណ​ដល់​ស្ថាបនិក​សន្តិភាព គឺ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ខិតខំ​លះបង់​កម្លាំងកាយ​ចិត្ត សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​ប្តូរ​យក​មក​នូវ​សុខ​សន្តិភាព​ជូន​ជាតិ​ជូន​ប្រជាជន ហើយ​សម្តេច​មិន​ដែល​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់ឃ្លាន​នោះទេ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា អំណោយ​ជា​អង្ករ​ដែល​ទទួលបាន​នាពេលនេះ ឯកឧត្តម​នឹង​យក​ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ ធ្វើយ៉ាងណា​ឱ្យស្រប​ទៅ​តាម​ការដាក់ចេញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺ «​ជួយ​ប្រជាជន​ដែលមាន​ជីវភាព​លំបាក​ជាង​គេ​គឺជា​អាទិភាព​របស់​ឯកឧត្តម​បណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​»​។ ឯកឧត្តម​បាន​បញ្ជាក់បន្ថែម​ថា បច្ចុប្បន្ននេះ រដ្ឋបាល​ខេត្ត​កំពត បាន​ផ្តល់​នូវ​អង្ករ​ទៅ​តាម​បណ្តា​ក្រុង​-​ស្រុក​ជា​រៀងរាល់ខែ ដើម្បី​ឱ្យ​ក្រុង​-​ស្រុក​ទាំង​នោះ​បែងចែក​ទៅឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ ជួប​ការលំបាក ទៅ​តាម​ការជាក់ស្តែង​។​

​សប្បុរសជន​ដែល​ឧបត្ថម្ភ​អង្ករ​ជូន​រដ្ឋបាល​ខេត្ត​កំពត​រួមមាន​៖ លោក ជា ឡុង និង​លោកស្រី តុ​ញ ស៊ី​ថា​វី អង្ករ​ចំនួន ១០​តោន​, លោក​ឧកញ៉ា ទុំ សារ៉ុត (​ហៅ​នាយ​ឃ្លោក​) និង​លោកជំទាវ ជឹម សំ​អូន អង្ករ ១​តោន​, លោកស្រី លឹម ពេជ្រ​សុវណ្ណ អង្ករ ១​តោន​, លោកស្រី ហេង លី​នី អង្ករ ២​តោន សរុប ១៤​តោន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *