ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

រូប​សំណាក​ព្រះ​គណេស​នៅក្បែរ​ឆ្នេរ​កែប ចំណាយ​ថវិការ​កសាង​ជាង​៦​ម៉ឺន​ដុល្លារ បាន​ប្រសិទ្ធី ពលិកា​រ និង​សម្ពោធ​ជា​ផ្លូវការ

​កែប​៖ រូប​សំណាក​ព្រះ​គណេស​ដែល​កសាង​ពី​ថ្មភក់​ស្ថិតនៅ​ក្បែរ​ឆ្នេរកែប ត្រូវបាន​រៀបចំ​ធ្វើ​ពិធី​ប្រសិទ្ធី ពលិកា​រ និង​សម្ពោធ​ជា​ផ្លូវការ សម្រាប់​ទុក​ជាទី​គោរព​សក្ការៈបូជា​ថ្មី​មួយទៀត​សម្រាប់​ខេត្ត​កែប ពិសេស​សម្រាប់ ពលរដ្ឋ​ទូទៅ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ គោរពបូជា និង​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​។ រូបសំណាក​ខាងលើ​ត្រូវ​បាន​ឧបត្ថម្ភ​កសាង​ទាំងស្រុង​ពី អ្នកឧកញ៉ា យូ សាន្ត និង​លោកជំទាវ ហេង វឿន ម្ចាស់ផ្ទះ​សំណាក់ ផ្ទះ​ឆ្នេរ ក្នុង​រង្វង់​ថវិការ​ប្រមាណ​៦​ម៉ឺន​ដុល្លា​អាមេរិក​។

​ពិធី​ប្រសិទ្ធី ពលិកា​រ និង​សម្ពោធ​ជា​ផ្លូវការ នូវ​រូបសំណាក​នេះ​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី ៣១ ខែ​សីហា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​លោកជំទាវ ស ម៉ា​លីដា អមដំណើរ​ដោយ ឯកឧត្ដម លោកជំទាវ តំណាង​សាលាដំបូង​ខេត្ត ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ​អង្គភាព ចំណុះ​អោយ​រដ្ឋបាល​ខេត្ត​កែប និង​ក្រុម​យុវជន ប្រជាពលរដ្ឋ​ប្រមាណ​៣៨៧​នាក់​។

​ថ្លែង​ក្នុង​ពិធី​នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៣​នេះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន លើកឡើងថា ព្រះ​គណេស​ជា​បុត្រា​ទី​២ ព្រះ​ឥសូរ និង​ត្រូវ​ជា​ប្អូន​ព្រះ​ស្កន្ទ ។ ព្រះអង្គ​ជា​ទេព​តំណាងឲ្យ​ចំណេះដឹង និង​បញ្ជៀ​ស​បាន​ឧបសគ្គ​ផ្សេងៗ​។ តាម​ទំនៀម​គេ​និយម​តម្កល់​ព្រះ​អង្គ​ពីមុខ​ច្រកចូល​ផ្ទះ អាគារ ឫ​ប្រាសាទ​ដើម្បី​គោរព​បូជា ត្បិត​ព្រះអង្គ​ជា​ទេព​កំចាត់​រាល់​ឧបសគ្គ​និង​គ្រោះ​ចង្រៃ​ទាំងឡាយ ហើយ​ការ​ដាក់​ដំកល់ រូប​សំណាក​ព្រះ​អង្គ នៅ​ទីតាំង​នេះ ក្នុង​បំណង​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ ដល់​អ្នកធ្វើដំណើរ​តាម​ផ្លូវ​នេះ ជាពិសេស​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​នៅ​ខេត្ត​កែប​។

​ឯកឧត្តម​បណ្ឌិត បន្តថា រូបសំណាក​នេះ​បាន​កសាងឡើង​ដោយ​មាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ទាំងស្រុង​ពី អ្នកឧញ៉ា យូ សាន្ត ការចូលរួម​ចំណែក​បន្សល់ទុក​នូវ​ស្នាដៃ​ពី​វិស័យ​ឯកជន ដែល​មក​ប្រកប​អាជីវកម្ម​នៅ​ខេត្ត​កែប គឺជា​ការរួម​គ្នា ក្នុង​ការអភិវឌ្ឍន៍​ខេត្ត​ទាំងមូល​អោយ​កាន់តែ​រីកចម្រើន ទាំង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ផ្សេងៗ​ទៀត​។

​អ្នកឧកញ៉ា យូ សាន្ត ម្ចាស់​ផ្ទះសំណាក ផ្ទះ​ឆ្នេរ នៅ​ក្រុងកែប​បានបញ្ជាក់​ថា រូប​សំណាក​ព្រះ​គណេស​នេះ បាន​ចំណាយ​ទឹកប្រាក់​ក្នុង​ការកសាង​ប្រមាណ​ជាង​៦​ម៉ឺន​ដុល្លា ដោយ​រូបសំណាក​នេះ​ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​ជិត​២​ម៉ែត្រ ក្នុងនោះ​មាន​ការសាងសង់​នូវ​បរិវេណ​សួនច្បារ​ដ៏​ប្រណិត​ផងដែរ​។

​អ្នកឧកញ៉ា​បន្ថែមថា ការកសាង​រូបសំណាក​នៅ​ទី​នេះ​ក្នុង​បំណង​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​កែប ក្នុង​ការលើកកម្ពស់​កា​រ​កែលំអ​សោ​ភណ្ឌ​ភាព​សាធារណៈ​នៅ​ខេត្ត​កែប ជា​ពិសេស​ក្រុង​កែប អោយ​មាន​ភាពស្រស់ស្អាត សាកស​ម​ជា​ខេត្ត​ទេសចរណ៍ ហើយក៏​ជា​ការ​បន្សស់​ទុក​កេរ្តិ៍មរតក​សម្រាប់​ខេត្ត​កែប​ផង​ដែរ ក្នុងនាម​លោក​ជា​អ្នក​ប្រកប​អាជីវកម្ម​នៅទីនេះ​។ អ្នកឧកញ៉ា​រំលេច​ថា រូប​សំណាក​ព្រះ​គណេស​អង្គ​នេះ យ៉ាងហោច ក៏​អាច​នៅ​ស្ថិតស្ថេរ​គង់វង្ស​មិន​ក្រោម​១០០​ឆ្នាំ​នោះ​ទេ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *