ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​ដំណើរ​ដោយ​លោក​ជំទាវ ស ម៉ា​លីដា អនុប្រធាន​កិត្តិយស​សាខា បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ខេត្ត ចែកជូន​ដល់​ប្រជាពលរដ្ឋ ចំនួន ៣​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​អគ្គីភ័យ រង​ការខូចខាត​ទាំងស្រុង​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ៖ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​ដំណើរ​ដោយ​លោក​ជំទាវ ស ម៉ា​លីដា អនុប្រធាន​កិត្តិយស​សាខា លោកស្រី អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា អភិបាលរង​ខេត្ត ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិរ​នេស សមាជិក សមាជិកា គណ​:​កម្មា​ធិ​ការ​សាខា លោក ឆាង ឆៃ ប្រធាន​អនុគណៈកម្មាធិការ​សាខា​ស្រុក​ដំណាក់​ចង្អើរ ក្រុមប្រឹក្សាឃុំ មេភូមិ បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ខេត្ត ចែកជូន​ដល់​ប្រជាពលរដ្ឋ ចំនួន ៣​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​អគ្គីភ័យ រង​ការខូចខាត​ទាំងស្រុង ករណី​អគ្គិភ័យ​នេះ កើតឡើង​នៅ​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ៣​ទៀប​ភ្លឺ ស្ថិតក្នុង ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។​

​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​អាណិតអាសូរ​ក្រៃលែង និង​ចូលរួម​សោកស្ដាយ​ចំពោះ​គ្រួសារ​រងគ្រោះ ពី​សំណាក​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។ សម្ដេច​ប្រធាន តែងតែ​គិតគូរ​ជានិច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​

​ជាមួយគ្នា​នេះ​ឯកឧត្តម​បណ្ឌិត ប្រធាន បាន​សំដែង​នូវ​ការសោកស្ដាយ​ជា​ពន់ពេក​ចំពោះ​គ្រោះ​អគ្គីភ័យ​នេះ ដែល​បណ្ដាល​ឲ្យ​បងប្អូន បាត់បង់​នូវ​ផ្ទះសំបែង ក៏​ដូច​ជា​ទ្រព្យសម្បត្តិ​ដែល​ខំរ​កមក​យ៉ាង​លំបាក ព្រោះនេះ​ជា​គ្រោះមហន្តរាយ​ដែល​មិន​បាន​ដឹង​មុន គ្មាន​នរណា​ម្នាក់​ចង់​ជួប​ប្រទះ​ឡើយ​។ ឯកឧត្តម​បាន​បន្តថា ថ្វី​ត្បិត​តែ​អំណោយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ចែកជូន​បង​ប្អូន​នាពេលនេះ មាន​ចំនួន​មិន​សមល្មម​នឹង​ការខាតបង់រ​បស់បង​ប្អូន តែ​ក៏​អាច​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​បងប្អូន​បាន​មួយកម្រិត ហើយក៏​ជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ពី​សំណាក​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ដូចដែល​បាន​លើកឡើថា​“​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​ឡេ​ី​យ​” និង “​ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​”​។​

​សម្ភារៈ​ដែល​បាន​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ទាំង​៣​គ្រួសារ​ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន ៖ អង្ករ ៥០​គីឡូក្រាម​, ត្រីខ ១​យួរ​, មី ១​កេស​, ទឹកត្រី ១​យួរ ,​ទឹក​សុទ្ធ​១​កេស ,​កន្ទេល​១ ,​មុង​១, តង់​១,​ធុង​ទឹក ១ និង​ថវិកា​ចំនួន ១​លាន​រៀល ក្នុងនោះដែរ ឯកឧត្តម​បណ្ឌិត​ប្រធាន ក៏​បាន​ឧបត្ថម្ភ​ដល់​កម្លាំង​ប៉ូលីស ១​លាន​រៀល​,​កម្លាំង​កងរាជអាវុធហត្ថ ១​លាន​រៀល និង​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ១​លាន​រៀល ផងដែរ ៕a

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *