ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​សេក្តីព្រាង​របាយការណ៍​ប្រចាំខែ​សី​ហា ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ខែ​បន្ទាប់​

​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជា​ធិបតី​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាង​របាយការណ៍​ប្រចាំខែ សីហា ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ខែកញ្ញា​ឆ្នាំ​២០២៣ ដោយ​មាន​ការចូលរួម ពី​បណ្តា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​នានា​ចំណុះ​រដ្ឋបាលខេត្ត អភិបាល​ក្រុង​ស្រុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ទៀត្ត ។

​ថ្លែង​បើក​កិច្ចប្រជុំ​នេះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់ថា ក្រៅពី​ឆ្លង​របាយការណ៍​ប្រចាំ​ខែ​សីហា ឆ្នាំ​២០២៣ និង​ទិសដៅ​ការងារ​បន្ទាប់ ក៏​នឹង​ផ្សព្វផ្សាយ សេចក្តីព្រាង​កែសម្រួ​សសមាសភាព​គណៈកម្ម​ការពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ​ក្រុមប្រឹក្សា​ខេត្ត​, សេចក្តីព្រាង​សេចក្តីសម្រេច​កែសម្រួល​ស​មាស​ភាព​គណៈកម្មការ​លទ្ធកម្ម និង​គណៈ​កម្ម​សម្របសម្រួល​បច្ចេក​ទេស​ក្រុមប្រឹក្សា​ខេត្ត និង​ធ្វើ​ការផ្សព្វផ្សាយ​នូវ​សេចក្តី​ព្រាង​កែសម្រួល​សមាសភាព​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​រដ្ឋបាលខេត្ត ។

​ក្នុងនោះដែរ ឯកឧត្តម បាន​សង្កត់ធ្ងន់​អោយ​គ្រប់​មន្ទីរ​អង្គភាព​នានា ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​ស្នូល ដែល​មាន​សមត្ថភាព មានលទ្ធភាព​ក្នុងការ​ធ្វើ​ជា​អ្នកនាំពាក្យ​ក្នុង​អង្គភាព​របស់​ខ្លួន ។ ឯកឧត្តម​បញ្ជាក់ថា មន្ត្រី​នាំពាក្យ​ក្នុង​មន្ទីរ ឬ​អង្គភាព​មួយ​ពិតជា​មាន​សារសំខាន់ ក្នុង​ការឆ្លើយតប​បន្ទា​ន់ នូវ​រាល់​ហេតុការណ៍ ឬ​បញ្ហា​ណាមួយ​ក្នុង​ស្ថាប័ន និង​ទាមទា​អោយមាន​ចំណេះដឹង​គ្រប់គ្រាន់​លើ​ដែល​សមត្ថកិច្ច​ទទួលខុស​ត្រូវ និង​មាន​មូលដ្ឋាន​យោង​ច្បាស់លាស់ ។ ក្រៅពី​នេះ​ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត ស្នើ​អោយ​គ្រប់​អ្នកពាក់ព័ន្ធ​ពិនិត្យ​អោយបាន​ជាក់លាក់​នូវ​ខ្លឹមសារ និង​ទិន្នន័យ​ពាក់ព័ន្ធ​សមត្ថកិច្ច​របស់​ខ្លួន អោយ​មាន​ភាពត្រឹមត្រូវ ដើម្បី​ដាក់ជូន​ក្រុមប្រឹក្សា​ខេត្ត​អនុម័ត និង​ធ្វើ​ការបោះពុម្ព​ជា​ផ្លូវការ​ផ្ញើជូន​ថ្នាក់​ជាតិ​អោយបាន​ទាន់ពេលវេលា​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *