ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

ក្នុង​អាណត្តិ​ទី​៦ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​បាន​ធ្វើ​វេទិកា​សាធារណៈ​ច្រើន​ជាង​គេ និង​មាន​ប្រសិទ្ធភាព​ជាង​គេ​

ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​បាន​បញ្ជាក់ថា សម្រាប់​អាណត្តិ​ទី​៦​កន្លងទៅ ខេត្ត​កំពត​បាន​ធ្វើ​វេទិការ​សាធារណៈ​បាន​ច្រើនជាងគេ រហូតដល់​ជាង ៣​ពាន់​លើក ប្រមូល​បញ្ហា​សំណូមពរ​បាន​ចំនួន ៩,៦៦៣​ករណី ក្នុងនោះ​បាន​ដោះស្រាយ​រួចរាល់​បាន​ចំនួន ៧.៧៩៩​ករណី ឈរ​នៅ​លេខ​រៀង​ទី​១​ទូទាំង​ប្រទេស​។ តាម​ការសន្និដ្ឋាន​ប្រសិទ្ធភាព​ដោះស្រាយ​នឹង​បន្ត​កើនឡើង​ខ្ពស់ ដោយសារ​ការដឹកនាំរ​បស់​ឯកឧត្តម ម៉ៅ ធនិន​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​១​អាណត្តិ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត ដើម្បី​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើឡើង​នៅ​សាលសន្និសិទ​បូកគោ ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ ២០២៣ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​បាន​លើកឡើង​ថា អនុវត្ត​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ដោយ​មាន​ការចូលរួម​សហការ​អនុវត្ត​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សហការី បាន​សម្រេច​នូវ​លទ្ធផល​ជា​ផ្លែផ្កា​វិជ្ជមាន​។

​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង​-​ស្រុក បាន​បន្ត​ចុះ​ធ្វើ​វេទិកា​នៅតាម​ឃុំ​-​សង្កាត់ ដោយ​ទទួលបាន​នូវ​លទ្ធផល​ល្អ​ប្រសើរ ស្របតាម​ទិសដៅ​ដែល​បាន​ដាក់ចេញ ក្នុងនោះ​ខេត្តកំពត​ជាប់​លំដាប់​លេខ​រៀង​ទី​១ ក្នុងការ​ធ្វើ​វេទិកា​សាធារណៈ​បាន​ច្រើនជាងគេ និង​មាន​ប្រសិទ្ធភាព​ជាង​គេ​ទូទាំងប្រទេស​។ ហើយ​ប្រសិទ្ធភាព​នៃ​ការដោះស្រាយ​នឹង​បន្ត​កើនឡើង​ខ្ពស់ ដោយសារតែ​ការដឹកនាំ​របស់​ឯកឧត្តម ម៉ៅ ធនិន នៅលើ​ទឹកដី​នៃ​ខេត្ត​កំពត​នេះ​។​

​យោងតាម​របាយការណ៍​របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បានឱ្យដឹងថា លទ្ធផល​ជា​រួម​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង​-​ស្រុក បាន​ចុះ​ជួប​សំ​ណោះ​សំ​ណា​ល និង​ស្វែងរក​តម្រូវការ បញ្ហា​ប្រឈម និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​-​សង្កាត់ តាម​បណ្តា​ក្រុង​-​ស្រុក រយៈពេល ១​អាណត្តិ ឆ្នាំ​២០១៨-២០២៣ សរុប​មាន​ចំនួន ៣ ,៧២០​លើក លើ ៩៣​ឃុំ​-​សង្កាត់ មាន​ក្រុមការងារ​ចូលរួម​ចំនួន ២៦,០៧៥​នាក់ និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ១៤២.៧២១​នាក់ ប្រមូល​បាន​នូវ​បញ្ហា​សំណូមពរ​ចំនួន ៩,៦៦៣​ករណី ក្នុងនោះ​បាន​ដោះស្រាយ ៧,៧៩៩​ករណី កំពុង​ដោះស្រាយ​បាន​ចំនួន ១,៨០០​ករណី និង​មិន​ទាន់​ដោះស្រាយ ៦៤​ករណី បាន​ស្នើ​ទៅ​ថ្នាក់​ជាតិ​ចំនួន ០៣​ករណី​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *