កែប៖ ខ្សែររថភ្លើង ក្រុមហ៊ុន Royal Railway Group របស់អ្នកឧកញ៉ា គិត ម៉េង ដឹកជញ្ជូនប្រេងឥន្ធនៈបានបែកពាក់កណ្តាលផ្លូវបណ្តាលឲ្យធ្លាក់ផ្លូវចំនួន ០២ទូ ធ្លាយប្រេងពេញដី ផ្អើលដល់ប្រជាពលរដ្ឋរាប់រយនាក់ប្រញ៉ាយគ្នា ដងប្រេងទុកសម្រាប់ប្រើប្រាស់ ខណៈរថយន្តជប់គាំងមិនអាចបន្តដំណើរទៅមុខបានឡើយ។
ឧបទ្ទវហេតុ រថយន្តភ្លើងក្រុមហ៊ុន Royal Railway Group បែកកង់ធ្លាក់ផ្លូវនេះ កើតឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ នៅម្តុំផ្សារដំណាក់ចង្អើរ ក្រុង-ខេត្តកែប បណ្តាលឲ្យតៃកុងរថយន្តភ្លើងរបួស ចំនួន ០២នាក់ និងធ្លាក់ស៊ីទែនប្រេង ០២ទូរ ប្រជាពលរដ្ឋនាំគ្នាទៅដងប្រេងភ្លូកទឹកភ្លូកដី។
យោងតាមរបាយការណ៍ របស់ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ៥និង២០នាទីព្រឹក នៅត្រង់ចំនុចគីឡូម៉ែតលេខ១៤៨ ស្ថិតនៅភូមិដំណាក់ ចង្អើរសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវដែកមួយកើតឡើងដោយរទេះភ្លើងរបូតទូរស៊ីតែនដឹកប្រេងបុកគ្នាធ្លាក់ផ្លូវបណ្ដាលឲ្យមនុស្សរងរបួស ចំនួនពីរនាក់ រងរបួស រួមមាន៖
ទី១- ឈ្មោះ គង់ សនភេទ ប្រុស អាយុ ៦១ ឆ្នាំទីលំនៅភ្នុំពេញ អ្នកបើកបរ រងរបួសស្រាល និងទី២ – ឈ្មោះ ព្រាប សុវត្តិ ភេទ ប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភ្នុំពេញ អ្នកបើកបរ រងរបួសស្រាល និងបែកសុីតែនប្រេងអស់ចំនួនពីរស៊ីតែន ខូចក្បាលម៉ាសុីនរថភ្លើង ០១គ្រឿង។
ក្រោយពេលកើតហេតុ អ្នកបច្ចេកទេសផ្លូវរថយន្តបានចុះអន្តរាគមន៍ ដោះស្រាយបញ្ហាតាមជំនាញ៕