ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

ចំណតរថយន្ត ចំនួន ០២​កន្លែង ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​របង​មិន​ឲ្យ​ក្រុមអាជីវករ​ចូល​លក់​-​ដូរ​បន្តទៀត បង្ក​ឲ្យ​អាជីវករ និង​អ្នក​រត់​តាក់ស៊ី​ភ្ញាក់ផ្អើល​នាំគ្នា​ច្របូកច្របល​យ៉ាងខ្លាំង

បន្ទាយមានជ័យ​៖ ចំណតរថយន្ត ចំនួន ០២​កន្លែង ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវបាន​លោក ឈៀង គិរី​រ័ត្ន ថៅកែ​វិនិយោគ​ប្រមូល​ភាស៊ី បាន​ដាក់​ពាក្យ​ស្នើសុំ​បញ្ចប់​សិទ្ធិ​កិច្ចសន្យា​វិនិយោគ​មុន​អាណត្តិ និង​សុំ​ប្រគល់​ទីតាំង​ចំណត​រថយន្ត​ទាំង ០២​នេះ ជូន​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​គ្រប់គ្រង​វិញ​។

​ចំពោះ​ការស្នើសុំ​បញ្ជប់​កិច្ចសន្យាមុន​អាណត្តិ​នេះ​ ​គឺ​ត្រូវបាន​គេ​សន្និដ្ឋានបានថា «​មក​ពី​អាជីវកម្ម​វិនិយោគ​ប្រមូល​ភាស៊ី​របស់លោក ឈៀង គិរី​រ័ត្ន មានការ​ខាត​រាល់​ខែ​ក្នុង​រយ​:​ពេល​ច្រើន​ឆ្នាំ​ចុងក្រោយ​ត្បិត​ម្ចាស់​តូប​លក់​-​ដូរ និង​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​អាជីវកម្ម​ភាគច្រើន​មិន​ព្រម​បង់ថ្លៃ​ភាស៊ី​ចំណត​តាម​សៀវភៅ​បន្ទុក​»​។

​ក្រោយពី​ការប្រកាស​ស្នើសុំ​បញ្ចប់​កុងត្រា​របស់​អ្នកវិនិយោគ​ប្រមូល​ភាស៊ី​ចំណត​រថយន្ត​ទាំង ០២ កន្លែង ក្នុង​រយៈពេល ០២​ថ្ងៃ​កន្លងមកនេះ ថ្ងៃទី​១៤-១៥ ខែ​សីហា ឆ្នាំ ២០២៣​នេះ ក្រុមអាជីវករ​លក់​-​ដូរ​ក្នុង​ចំណត និង​អ្នក​រត់​តាក់ស៊ី​នាំគ្នា​ជ្រួលជ្រើម​ភ្ញាក់ផ្អើល​ខ្សឹបខ្សៀវ​គ្នា ព្រួយបារម្ភ​ពី​ការបាត់បង់​អាជីវកម្ម​របស់​ខ្លួន​ដែល​ធ្លាប់​រក​ទទួលទាន​អស់​ជាច្រើន​ឆ្នាំកន្លងមក បន្ទាប់​ឃើញ​សកម្មភាព​ក្រុម​កម្មករ និង​ជាង​បាន​ជីក​បង្គោល​ព្រមទាំង​ផ្សារ​របង​ដែក​ហ៊ុំព័ទ្ធ​ទីតាំង​បេនឡាន​ទាំង ០២​កន្លែង​នេះ​។

​សូមជម្រាបថា ចំណត​រថយន្ត​ធំ ហៅថា បេនឡាន​ថ្មី និង​ចំណត​ចាស់​បន្សល់​ទុក​កាលពី​សម័យ​អាណានិគម​បារាំង ស្ថិត​នៅ​ចំណុច ជិត​មាត់​ស្ទឹង​សិរីសោភ័ណ ក្នុងភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ទួល​សិទ្ធ​វិនិយោគ​ដោយ​លោក ឈឿង គិរី​រ៍ត្ន មាន​ទីលំនៅ​ផ្ទះ​លេខ​៤៧A ផ្លូវ​៤៥៤ ភូមិ​២ សង្កាត់​ទួល​ទំពូង​ទូ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្នុង​ការសាងសង់ និង​ធ្វើ​អាជីវកម្ម​ភា​ប្រមូល​ស៊ី​ចំណតរថយន្ត​តូច​ធំ​ទាំង​ពីរ​នេះ ប៉ុន្តែ​ដោយសារ​ខាតបង់​គ្មាន​លទ្ធភាព​ប្រមូល​ថវិកា​បង់​ចូល​រដ្ឋ ទើប​ស្នើសុំ​បញ្ចប់​កិច្ចសន្យា​មុន​អាណត្តិ និង​ប្រគល់​សិទ្ធ​គ្រប់​ជូនទៅ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​វិញ​។

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣ របស់លោក ឈឿង គិរី​រ៍ត្ន ថៅកែ​វិនិយោគ​ចំណត​រថយន្ត​ទាំង ០២​កន្លែង ក្នុង​ក្រុង​សេរី​សោភ័ណ ជម្រាប​ជូន​បងប្អូន​អាជីវករ អ្នក​រត់​តាក់ស៊ី​ឲ្យបាន​ជ្រាបថា «​ក្រុមហ៊ុន​បាន​ស្នើសុំ​បញ្ចប់​ការជួល​តូប និង​ទីតាំង​អាជីវកម្ម​ក្នុង​បរិវេណ​ចំណត​រថយន្ត​តូច​ ​ធំ​ទាំង​ពីរ​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។ ហេតុនេះ សូម​បងប្អូន​អាជីវករ​ត្រូវ​រុះរើ​អាជីវកម្ម​របស់​ខ្លួន​ទាំងអស់​ក្នុង​រយ​:​ពេល ៥​ទៅ​៧​ថ្ងៃ ជា​កំណត់​»​។

​យោងតាម​លិខិត​ចុះ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៣ គោរព​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ក៏​បាន​ដាក់​ពាក្យ​បញ្ចប់​សិទ្ធិ​កិច្ចសន្យា​វិនិយោគ​មុន​អាណត្តិ និង​សុំ​ប្រគល់​ទីតាំង​ចំណត់​ទាំង​២ ជូន​សាលាខេត្ត​បន្ទាយមានជ័យ​គ្រប់គ្រង​វិញ ដោយ​មាន​ចំណា​ឯកភាព​ពី​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។​

​ក្រោយ​ពី​ផ្ទុះ​រឿងរ៉ាវ​នេះ ក្រុមអាជីវករ និង​អ្នក​រត់​តាក់ស៊ី​បាន​ព្យាយាម​បញ្ចេញ​នូវ​លិខិត​សេចក្តីជូនដំណឹង​ចាស់ (​ស​.​ជ​.​ណ ) ចំនួន ០២​សន្លឹក តាម​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​កក្ត​ដា ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​បន្ទាយមានជ័យ ដោយ​សម្តេច​បញ្ជាក់ថា​ «​មិន​មាន​ការដោះដូរ​ចំណតរថយន្ត​ក្រុង​សេរី​សោភ័ណ​ខេត្ត​បន្ទាយមានជ័យ​នោះឡើយ និង​ដោយ​រក្សា​ទុក​ចំណតរថយន្ត​ដែល​សល់​ពី​សម័យ​បារាំង​មួយ​នេះ​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ជា​បន្ត​ទៀត​»​។

​យោងតាម​លិខិត​លេខ ១៣៥៣ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥  របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​, លិខិត​លេខ​៦២៧ ស​.​ជ​.​ណ ផល ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​, លិខិត​លេខ​ចុះ​ថ្ងៃ​ទី​០២ ខែ​កក្ត​ដា ឆ្នាំ ២០១៦ របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​យោង​ចំណា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​២៥ ខែ​កក្ត​ដា ឆ្នាំ​២០១៦ ។

​ពាក់ព័ន្ធ​ករណី​ការ​ដោះ​ចំណតរថយន្ត​ក្រុង​សិរី​សោ​ភ័យ កន្លងមក ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចេញ​លិខិត​ដោយ​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​បាន​សម្រេច​យល់ព្រម​លុបចោល​ការដោះដូ​រ​ទីតាំង​ចំណត​រថយន្ត​ក្នុង​ក្រុង​សិរីសោភ័ណ យកទៅ​ដាក់​កន្លែង​ផ្សេង​ជាដាច់ខាត​។ ទោះបី​បេនឡាន​នេះ​ដាច់​អាណត្តិ​ក៏ដោយ​ប្រគល់​ទៅឲ្យ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ កាន់កាប់​ក៏​ដោយ​រក្សា​បេនឡាន​ចាស់ ថ្មី​នេះ​ទុក​នៅ​ដដែល​»​។

​ក្រុមអាជីវករ​កំពុង​ប្រកប​អាជីវកម្ម​លក់​-​ដូរ និង​អ្នក​រត់​តាក់ស៊ី ក្នុង​បរិវេន​ចំណតរ​យន្ត​ទាំង ២​រាប់រយ​នាក់​បាន​ជ្រួលច្របល់​យ៉ាងខ្លាំង និង​បាន​អះអាងថា «​ពួកគាត់​ព្រម​រុះរើ​ចាកចេញ​ដាច់ខាត​ព្រោះ​ម្នាក់ៗ​លក់​-​ដូរ​រកស៊ី និង​អ្នក​រត់​តាក់​សុីជា​ង ៣០​ឆ្នាំ​កន្លងមកហើយ​»​។

​សូមបញ្ជាក់​ថា ចំណតរថយន្ត ចំនួន ០២​កន្លែង នៅ​ចំ​កណ្តាល​ក្រុង​សិរីសោភ័ណ ត្រូវបាន​ធ្វើ​អាជីវកម្ម​ភាស៊ី​ចំណត​រថយន្ត​តូច ធំ​រយៈពេល ២០​ឆ្នាំ​មកហើយ និង​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ​២០២៧ រួមមាន​៖ ១- ចំណតរថយន្ត​ក្រុង ឬ​ចំណត​ថ្មី មាន​ផ្ទៃដី​៦.៥០០​ម៉ែត្រការ៉េ និង​ទី​២- ចំណត​រថយន្ត​ចាស់ មាន​ផ្ទៃដី​ជាង ៧.២០០​ម៉ែត្រការ៉េ ហើយ​ត្រូវ​ម្ចាស់​អាជីវកម្ម​បញ្ចប់​ការវិនិយោគ​មុន​អាណត្តិ នៃ​កិច្ចសន្យា រួច​ប្រគល់​ជូន​សាលាខេត្ត​បន្ទាយមានជ័យ​គ្រប់គ្រង​វិញ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *