កំពត ÷ បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំតាំងពីយប់ រហូតព្រឹក បណ្តាលឲ្យតំបន់មួយចំនួនក្នុងក្រុងកំពត និងស្រុកទឹកឈូ រងការជន់លិចនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ។ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញបាននឹងកំពុងមមាញឹកក្នុងការកាយប្រឡាយដោះទឹកចេញពីតំបន់ជន់លិចទាំងនោះ។ ជំនន់នេះមិនប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋទេ ដោយសារចំណាត់ការអាជ្ញាធរទាន់ពេលវេលា។
ជាង១សប្តាហ៍មកហើយ អាកាសធាតុខេត្តកំពតអាប់អួរ មានភ្លៀងរលឹមមិនដាច់ រហូតមកដល់ល្ងាចថ្ងៃទី២៩ ខែកក្កដានេះ ភ្លៀងបានធ្លាក់ខ្លាំងបន្តរហូតដល់ព្រឹកថ្ងៃទី ៣០ ខែកក្កដានេះ បណ្តាលឲ្យតំបន់មួយចំនួនក្នុងក្រុងកំពតរង់ការជន់លិច មានដូចជាតំបន់ផ្លូវមាត់ព្រែកខាងមុខមន្ទីរពេទ្យបង្អែក តំបន់ព្រះអង្គឌួង បេនឡានចាស់ តំបន់ផ្លូវបេតុងក្នុងសង្គាត់កំពង់បាយ តំបន់ផ្លូវឆ្នេរកោះស្មៅ និងតំបន់មួយចំនួននៅសង្គាត់អណ្តូងខ្មែរ និងតំបន់មួយចំនួនក្នុងឃុំពង់គ្រែង និងឃុំត្រពាំងធំ ស្រុកទឹកឈូ។
លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្ត បានប្រាប់ឲ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត លោកបានដឹកនាំអាជ្ញាធរមូលដ្ឋាន និងក្រុមការងារជំនាញធ្វើការកាយប្រឡាយបញ្ហូរទឹកចូលព្រែកនៅទីតាំងជនលិចសំខាន់ៗ មានតំបន់មាត់ព្រែកមុខមន្ទីរពេទ្យបង្អែកខេត្ត តំបន់តំបន់កោះស្មៅ និងតំបន់ឆ្នេរព្រែកកំពុងបាយ និងតំបន់ព្រែកជីកផងដែរ ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត លោក ម៉ី សាវុធ បានប្រាប់ឲ្យដឹងថា មកដល់ពេលនេះ ខេត្តកំពតបានរង់ការជន់លិចនៅចំបន់មួយចំនួន នៅក្រុងកំពត និងស្រុកទឺកឈូ ។ ការជន់លិចបណ្តាលមកពីការស្ទះប្រពន្ធលូដោយសារសំរាម និងការចាក់ដីបិទផ្លូវទឹក ខណៈដែលភ្លៀងធ្លាក់ខ្លាំងកាលពីយប់ មិនមែនដោយសារការបើកទ្វារទឹកទំនប់វារីអគ្គីសនីកំចាយទេ។ ប៉ុន្តែបន្ទាប់ពីមានអន្តរគមន៍ពីអាជ្ញាធរ ស្ថានភាពការជន់លិចបានល្អប្រសើរឡើងវិញជាបណ្តើរៗហើយ។ ចំណែកនៅតាមបណ្តាលស្រុកផ្សេងៗ លោកមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ។
ទោះយ៉ាងណាក៏ដោយការជនលិចដោយជំនន់ទឹកភ្លៀងនេះ មិនបានធ្វើប៉ះពាល់ដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ហើយមកដល់ម៉ោង១១ព្រឹកនេះ ស្ថានភាពនៃការជនលិចនេះកំពុងមានភាពល្អប្រសើរឡើងវិញបន្តិចម្ដងៗ បន្ទាប់ពីមានចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ប៉ុន្តែតំបន់មួយចំនួននឹងបន្តលិចប្រសិនបើ មេឃនៅតែបន្តធ្លាក់ភ្លៀងខ្លាំង ខណៈដល់ពេលនេះផ្ទៃមេឃកំពុងមានសភាពអួរអាប់នៅឡើយ៕សិលា សារិន