ថ្ងៃ​សុក្រ, ខែ​កញ្ញា 20, 2024

ព័ត៌មានជាតិ

​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​កំពង់ត្រាច​បង្ក​ឲ្យ​ប៉ះពាល់​លំនៅដ្ឋាន​ពលរដ្ឋ ២,២៨០​ខ្នង និង​ដំណាំ​មួយចំនួន​

កំពត ÷ តាម​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​បានឲ្យដឹងថា ជំនន់​ទឹកភ្លៀង​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច គិត​ត្រឹម​ថ្ងៃទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣ បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ឃុំ​ចំនួន​១២ ដោយ​បង្ក​ឲ្យ​ទឹ​កលិច​ចូល​លំនៅដ្ឋាន​ពលរដ្ឋ សុ​ប​ចំនួន​២,២៨០​ខ្នង​ផ្ទះ និង​ដំណាំ​មួយចំនួន​ផង​ដែរ​។

​លោក ខឹម សាមី អភិបាលរង​ស្រុក​កំពង់ត្រាច បានឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣ ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឲ្យ​ប៉ះពាល់​ឃុំ​ចំនួន​១២ ដោយ​បង្ក​ឲ្យ​ទឹ​កលិច​ចូល​លំនៅដ្ឋាន​ពលរដ្ឋ សុ​ប​ចំនួន​២,២៨០​ខ្នង​ផ្ទះ ក្នុងនោះ​លិច​ចូល​ធ្ងន់ធ្ងរ​ចំនួន​១ ៤៩៨​ខ្នង​ផ្ទះ រលំ​២​ខ្នង​ផ្ទះ លិច​ដំណាំ​ស្រូវ​សរុប ៩,០០៦​ហិច​តា និង​លិច​ផ្លូវលំ​១០​ខ្សែ​ប្រវែង​៣,៩៧៥​ម៉ែត្រ ក្នុងនោះ មាន ១.​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង​៖​ទឹក​ចូល​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន​១,១០៨​ខ្នង​ផ្ទះ និង​លិច​ដំណាំ​ស្រូវ​១៧៦​ហិច​តា​, ២.​ឃុំ​កំពង់ត្រាច​ខាងលិច ទឹក​ចូល​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន​៣៩០​ខ្នង​ផ្ទះ និង​លិច​ដំណាំ​ស្រូវ​១៩៥​ហិច​តា​, ៣.​ឃុំ​កំពង់ត្រាច​ខាងកើត​៖ ប៉ះពាល់​ផ្ទះ​ចំនួន​៦៤៥​ខ្នង​ផ្ទះ និង​លិច​ដំណាំ​ស្រូវ​៤៧៩​ហិច​តា​, ៤.​ឃុំ​ស្វាយ​ទង​ខាងជើង ទឹក​ចូល​ផ្ទះ​ចំនួន​២៥​ខ្នង​ផ្ទះ និង​លិច​ដំណាំ​ស្រូវ​១៣៥​ហិច​តា​, ៥.​ឃុំ​ព្រែក​ក្រឹស​៖​ផ្ទះ​រលំ​ចំនួន​២​ខ្នង​ផ្ទះ និង​លិច​ដំណាំ​ស្រូវ​៦,៩៤៧​ហិច​តា​, ៦.​ឃុំ​បឹង​សាលា​ខាងជើង​៖​ទឹក​ចូល​ផ្ទះ​ចំនួន​៦​ខ្នង​ផ្ទះ លិច​ដំណាំ​ស្រូវ​២៧​ហិច​តា និង​ប៉ះពាល់​ផ្លូវលំ​៨​កន្លែង​ប្រវែង​៣០០​ម​, ៧.​ឃុំ​អង្គ​សុរភី​លិច​ដំណាំ​ស្រូវ​២០​ហិច​តា និង​ផ្លូវលំ​១​ខ្សែ​ប្រវែង​១៥០​ម​, ៨.​ឃុំ​ភ្នំ​ប្រាសាទ​លិច​ដំណាំ​ស្រូវ​៩៥​ហិច​តា និង​ផ្លូវលំ​១​ខ្សែ​ប្រវែង​២៥​ម​, ៩.​ឃុំ​ស្វាយ​ទង​ខាងត្បូង​លិច​ដំណាំ​ស្រូវ​៦៤​ហិច​តា និង​ផ្លូវលំ​៦​ខ្សែ​ប្រវែង​៣,៥០០​ម ១០.​ឃុំ​បឹង​សាលា​ខាងត្បូង ទឹក​ចូល​ផ្ទះ​ចំនួន​១៥​ខ្នង​ផ្ទះ និង​លិច​ដំណាំ​ស្រូវ​៣៥០​ហិច​តា​, ១១.​ឃុំ​ឫស្សីស្រុក​ខាងកើត លិច​ដំណាំ​ស្រូវ​១០០​ហិច​តា និង​១២.​ឃុំ​ឫស្សីស្រុក​ខាង​លិច​ទឹក​ចូល​ផ្ទះ​ចំនួន​៩១​ខ្នង​ផ្ទះ និង​លិច​ដំណាំ​ស្រូវ​២៥៨​ហិច​តា​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *