កំពត ៖ ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ លោក អ៊ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានចុះពិនិត្យទីតាំងដែលកងកម្លាំងសមត្ថកិច្ចកំពុងរុករកជនរងគ្រោះ និងជួយសង្គ្រោះអ្នកទេសចរណ៏មួយចំនួន ដែលបានទៅបោះតង់នៅលើជ្រោះឱមាល់ហើយជាប់មិនអាចឆ្លងមកកន្លែងសុវត្ថិភាពបានដោយសារជំនន់ទឹកភ្លៀង។
មកដល់ពេលនេះ ពួកយើងអាចជួយសង្គ្រោះពួកគាត់ជាង៤០នាក់ បានមកដល់កន្លែងមានសុវត្ថិភាព តែដោយឡែកជនរងគ្រោះដែលបានបាត់ខ្លួនចំនួន៤នាក់ បានរកឃើញ៣នាក់ហើយ ២នាក់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯនារីម្នាក់ទៀត បានបាត់បង់ជីវិត ចំណែកនារីម្នាក់ទៀតកងកម្លាំងសមត្ថកិច្ចកំពុងរុករកមិនទាន់ឃើញនៅឡើយ។
ក្នុងនាមរដ្ឋបាលស្រុកទឹកឈូ សូមសម្តែងការអរគុណដល់កងកម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពត កងកម្លាំងសមត្ថកិច្ចស្រុកទឹកឈូ និងក្រុងបូកគោ ដែលកំពុងរុករកនារីដែលបានបាត់ខ្លួនម្នាក់ទៀត៕