កំពត ៖ នាព្រឹកថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២៣ អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកងកម្លាំងទាំង៣ប្រភេទ និងកម្លាំងបញ្ជាការដ្ឋានវរៈលេខ២ការពារព្រំដែន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងស្ថិតនៅភូមិកំពង់ត្រាចទី២(ភូមិពីរ) និងភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ព្រមទាំងចុះអន្តរាគមន៍ចេញបទបញ្ជារជួយដឹកជញ្ជូនសម្ភារៈប្រើប្រាស់ផ្សេងៗ(ម៉ូតូ ស្រូវ អង្ករ…) និងសត្វចិញ្ចឹម (ជ្រូក គោ មាន់ ទា…) របស់ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ ចំពោះគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនេះបានបណ្ដាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅជុំវិញទំនប់ទឹកអូរច្រនៀងប៉ុន្តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ ប៉ះពាល់អាយុជីវិតរបស់ប្រជាពលរដ្ឋឡើយ។
បន្ថែមលើនេះលោកអភិបាលស្រុកក៏បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹកនៅទំនប់ទឹកកំពង់ក្រញ៉ូង ស្ថិតនៅភូមិបាយទា ឃុំស្វាយទងខាងជើងផងដែរ៕