ខេត្តកែប៖ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅរសៀ ល ថ្ងៃទី២៩ និង ព្រឹកថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកគ្រឿ ងចក្រ កាយប្រឡាយ រំដោះទឹកជូនប្រជាពលរដ្ឋ នៅតាមតំបន់មួយ ចំនួននៅក្នុង ភូមិសាស្ត្រខេត្តកែប ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ឯកឧត្តម អភិបាខេត្ត បានអំពាវនាវសូមប្រជាពលរដ្ឋ កុមារតូចៗ និងប្រជានេសាទ ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុណាមួយ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើឲ្យអាកាសធាតុ នៅកម្ពុជាមានភ្លៀងធ្លាក់គ្រប់ទីកន្លែង ពិសេសតំបន់សមុទ្រ មានភ្លៀងធ្លាក់ច្រើន ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងរលកសមុ ទ្រ បោកបក់ខ្លាំង មានកម្ពស់ខ្ពស់ៗ។
ជាមួយគ្នានេះ ខាងមន្ទីរសាធារណ ការ និងដឹកជញ្ជូន ខេត្តកែប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញ សេចក្តីដំណឹង ស្តីផ្អាកចរាចរណ៍ ជាបណ្ដោះអាសន្ន ចំពោះយានយន្តដឹកជញ្ជូន ធុនធ្ងន់គ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវលេខ ៣៣អា ចាប់ពីរង្វង់មូលសេះស រហូតដល់ទីប្រជុំជនផ្សារដំណាក់ ចង្អើរ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប៕