កំពង់ឆ្នាំង ៖ ដោយយោងតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងនៅថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លទ្ធផលការងាររបស់កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយគណ:បញ្ជាការឯកភាព ស្រុកបរិបូរណ៍និងកំពង់លែងនិងជលគីរីមានដូចខាងក្រោម៖
-ក្រុមទី១៖ ដឹកនាំដោយលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារ
ឆ្នាំង បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មេីសជលផល នៅចំណុចក្បាលកោះស្ទឹងពោធិ ដល់ កោះត្រែង ភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ដោយប្រេីប្រាស់កម្លាំងសរុប ៤ រូប រួមនិងកាណូត ១ គ្រឿង ប្រទះឃេីញ បទល្មេីស របាំងសាច់អួនរួមផ្សំលបលូ ដែលជាបទល្មេីសជលផល បានឯកភាពរុះរេី បំផ្លាញចោលនៅនឹងកន្លែង។
-ក្រុមទី២៖ ដឹកដោយលោក ឈឹម បាន នាយរងផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង
បានប្រើប្រាស់ មធ្យោបាយចំនួន ០១ គ្រឿង កម្លាំងសរុបចំនួន ០៤នាក់ បានចុះប្រតិបត្តិការ ក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រូ នៅចំណុច ក្បាលកោះក្រមុំ ដល់អ្នកតាស្នែង ក្រុមការងារបានឯកភាពគ្នា ចុះរុះរេីរបាំងសាច់អួន វត្ថុតាងបានបំផ្លាញចោលនូវនិងកន្លែង។
-ក្រុមទី៣៖សហការជាមួយ គណៈបញ្ជាការឯកភាពស្រុកកំពង់លែង ដឹកដោយលោក ពុំ សុផល អភិបាលរងស្រុក
កម្លាំង១៧នាក់ និងមធ្យោបាយកាណូតបាឡាស្មាច់ចំនួន ៤គ្រឿងបាន ប្រតិបត្តិការ ក្នុងភូមិសាស្ត្រ ឃុំប្រឡាយមាស នៅចំណុចកោះទន្លា ក្រុមការងារបានឯកភាពគ្នា ចុះរុះរេីរបាំង សាច់អួន វត្ថុតាតបាន
បំផ្លាញ់ចោលនូវនិងកន្លែង។
-ក្រុមទី៤៖កម្លាំងកម្លាំងខណ្ឌជលផលកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរ
ឃុំកំពង់អុស ប៉ូស្តិ៍នគរបាលរដ្ឋបាលកំពង់អុសសហគមន៍នេសាទគៀន
តាម៉ា និងសហគមន៍នេសាទព្រែកឆ្តោ ដឹកនាំដោយលោក នួន ឬទ្ធី នាយរង
ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ប្រើប្រាស់មធ្យោបាយចំនួន៣គ្រឿ កំលាំងសរុបចំនួន១៣នាក់ បានចុះប្រតិបត្តិការបង្ក្រាបបទនេសាទដោយប្រើឪបករណ៍ របាំងស្បៃមុង និងរបាំងលបរួមផ្សំសាច់អួនក្នុងភូមិសាស្ត្រ ឃុំកំពង់អុស ស្រុកជលគិរី នៅចំណុចព្រែកឆ្តោ និងចំណុចបឹងធំក្រោយភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចយើងបានឯកភាពគ្នារុះរើ និងបំផ្លាញចោលនៅនឹងកន្លែង។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងសម្រេចបំផ្លាញចោលនៅរបាំងសាច់
អួននិងរបាំងមុងមុងរួមមាន៖
១.រុះរើរបាំងសាច់អួនចំនួន ២៦កន្លែង ប្រវែង ១៨០០ម៉ែត្រ លបលូចំនួន ៣៩ មាត់។
២.របាំងស្បៃមុងចំនួន១៥កន្លែង ប្រវែង៤៥០ម៉ែត្រ លូស្បៃមុងចំនួន ១៦មាត់ បង្គោលចំនួន១៣០០ដើម និងត្រីល្អិតចំនួន៤៥ គក្រ ត្រូវបានចាក់លែងចូលក្នុងបឹងធម្មជាតិវិញផងដែរ៕