កែប៖ ផ្លូវបេតុងមួយខ្សែមានប្រវែង២,០៥០ម៉ែត្រ ទទឹង១១ម៉ែត្រ និងសំណង់សិល្បការមួយចំនួន ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលគេរំពឹងខ្ពស់ថា ជាផ្លូវដ៏សំខាន់ ក្នុងការតភ្ជាប់រវាងផ្លូវប្របមាត់សមុទ្រដែលកំពុងស្ថាបនាក្រោមឥណទានADB មានប្រវែងជាង១០គីឡូម៉ែត្រ ជាមួយផ្លូវជាតិលេខ១៣៣២ ក្នុងទិសដៅរុញ តំបន់អង្កោល អោយកាន់តែរីកចម្រើនថែមមួយកំរិតទៀត។
ផ្លូវមួយខ្សែនេះ បានសម្ពោធរួចរាល់ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោក ងិន ងិនដា អភិបាលខេត្តស្តីទី និងឯកឧត្តម លោកជំទាវ អមដំណើរ ឯកឧត្តម ទេសរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
លោក ងិន ងិនដា អភិបាលខេត្តស្តីទីបានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានការអភិវឌ្ឍន៍គ្រប់ទីកន្លែង ក្នុងនោះតំបន់អង្កោល ខេត្តកែប ពីដើមឡើយជាទីតាំងចុងកាត់មាត់ញក ខ្វះខាតរាប់តាំងពីផ្លូវធ្វើដំណើរចេញចូល ហើយជីវភាពពលរដ្ឋក៏ខ្សត់ខ្សោយណាស់ដែរ តែបច្ចប្បន្នទីនេះបានប្រែប្រួលគ្រប់យ៉ាង តាមរយៈការផ្តល់អោយជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល តំបន់នេះប្រែពីអត់ផ្លូវទៅមានផ្លូវ ពីផ្លូវគ្រួសក្រហម មកជាផ្លូវបេតុង ផ្លូវកៅស៊ូខ្វាត់ខ្វែង ដែលភ្ជាប់គ្នាប្រៀបដូចសរសៃឈាម ជាហេតុធ្វើអោយចរន្តសេដ្ឋកិច្ចមានការរីកចម្រើន ហើយជីវភាពធូធារទៅតាមនោះដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ មានប្រសាសន៍ថា ក្រោមដំបូលនៃសុខសន្តិភាព ខេត្តកែបទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ លើការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជាប្រយោជន៍សម្រាប់បម្រើឲ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច បង្កភាពងាយស្រួសដល់ការ ធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម។
ឯកឧត្តមបន្តថា ខេត្តកែបជាខេត្តដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពជាទិសដៅទេសចរណ៍កំរិតខ្ពស់ ក្នុងចំណោមខេត្ត២ នៅទូទាំងកម្ពុជា ដូចនេះហើយជាបន្តបន្ទាប់រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិការមករៀបចំខេត្តនេះ ដោយក្នុងអាណត្តិកន្លងទៅ ខេត្តបានសម្រេចនូវសមិទ្ធផលជាច្រើន។ ក្នុងនោះផ្លូវមួយខ្សែដែលយើងបានសម្ពោធដាក់អោយប្រើប្រាស់នេះ ក៏ស្ថិតក្នុងចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍តំបន់អង្កោលនេះដែរ ហើយអ្វីដែលយើងនឹងជំរុញបន្ថែមនោះ គឺទឹកស្អាត យ៉ាងយូរត្រឹមឆ្នាំ២០២៤ តំបន់អង្កោលត្រូវតែមានទឹកស្អាតចូលមកដល់ ដើម្បីពន្លឿនការអភិវឌ្ឍន៍ ស្របតាមសក្តានុពលដែលតំបន់នេះមាន។
គួរបញ្ជាក់ថា អង្កោល ស្ថិតក្នុងប៉ួលទាំង៤នៃខេត្តកែបសម្រាប់ អភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយក្នុងនោះរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ កំពុងអនុវត្តន៍សាងសង់ផ្លូវបតុងមួយខ្សែដែលភ្ជាប់ពីឆ្នេរកែប មកឆ្នេរអង្កោល តាមរយៈផ្លូវបេតុងដែលទើបសម្ពោធ ភ្ជាប់ជាមួយផ្លូវជាតិលេខ១៣៣២ រួចឆ្ពោះទៅច្រកព្រំដែនព្រែកចាក និងផ្លូវជាតិលេខ៣៣ ដែលកំពុងពង្រីកបន្ថែម គេជឿថា ក្រោយការស្ថាបនាបានសម្រេចរួចរាល់ នោះជីវភាពពលរដ្ឋនឹងកាន់តែធូរធារមួយកំរិតទៀត៕