ខេត្តរនគីរី ៖ ឈ្មួញដឹកវល្លិ៍រមៀតតាមរថយន្តសាំយុងជាច្រើនគ្រឿងក្នុងមួយថ្ងៃៗរាប់តោន ចូលតាមច្រកទ្វារអន្តរជាតិអូយ៉ាដាវយកទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ ។ ជាក់ស្ដែងនៅថ្ងៃទី២៩-៦-២០២៣វេលាម៉ោង៣ជាងរសៀល សារព័ត៌មានយើងថតរូបភាពរថយនដឹកវល្លិ៍រមៀតបានលើផ្លូវជាតិ៧៨A ស្ថិតក្នុងភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ រថយន្ត ម៉ាកសាំយុងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2A1197 នៅក្នុងរថយនមានផ្ទុកវល្លិ៍រមៀតពេញ ។
ពាក់ព័ន្ធនឹងរឿងជំនួញវល្ឍ័រមៀតឆ្លងដែនខុសច្បាប់ខាងលើ សារព័ត៌មានយើងបានតេទូរសព្វ័ជួបលោក នៅ ដារ៉ា ស្នងការ រងទទួលបន្ទុប់បង្កាប់បទល្មើសសេដ្ថកិច្ចខេត្ត តែលោកប្រាប់ថា លោកអត់ដឹងរឿងទេ ។ អោយទៅសួរលោក ហុង ភា នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តទើបដឹងរឿងពិត ។ ពេលសារព័ត៌មានតេទួរសព្វ័ទៅលោក ហុង ភា នាយខណ្ឌ័រដ្ឋបាលព្រៃឈើដោយទួរស័ព្ទរបស់លោក ហុង ភា ជាប់រវល់រហូត ។
ដោយឡែក សមត្ថកិច្ចប៉ូលិសប្រចាំការនៅច្រកទ្វាអន្តរជាតិអូយ៉ាដាវបានអោយដឹងថា រឿងឈ្មួញដឹកវល្ឍ័រមៀតខាងលើគ្មានច្បាប់ទេ ខាងប៉ូលិសច្រកទ្វាមិនហ៉ានបង្កាប់នោះឡើយ មូលហេតុមានអ្នកធំម្នាក់នៅក្នុងខេត្តរតនគីរីនៅពីក្រោយខ្នង ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចតូចតាចតាមដងផ្លូវបានអោយសាពត៏មានដឹងថា រឿងមេឈ្មួញរកស៊ីដឹកវល្លិ៍រមៀតខាងលើ គឺដឹករាប់ខែហើយ ក្នុងមួយថ្ងៃៗ មានរថយន្តសាំយ៉ុង២ទៅ៣គ្រឿង ដោយមេឈ្មួញមានឈ្មោះចែណាត រស់នៅភូមិថ្មីសង្កាត់ឡាបានសៀកក្រុងបានលុង ។ ហើយមេឈ្មួយខាងលើបានស៊ីឈ្នួលដឹកអោយឈ្មួយវៀតណាមទេ បច្ចុប្បន្នគេអង្កេតឃើញមានធនធានធម្មជាតិវល្លិ៍រមៀតហូចូលប្រទេសវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ មិនដឹងថាខាងវៀតណាមគេយកធ្វើអ្វីទេ ៕