ខេត្ត​កែប​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ និង​លោក​ឧត្តមសេនីយ៍ត្រី យស ភី​រិទ្ធ ស្នងការរង តំណាង​លោក​ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប បាន​អញ្ជើញ​ដឹកនាំ​បើក​សវនកម្ម​ផ្ទៃក្នុង​សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ​២០២២ និង​បណ្តា​ឆ្នាំ​ពាក់ព័ន្ធ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​។​

​ពិធី​ខាងលើ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណ​:​ប្រតិភូ​អមដំណើរ លោក លោកស្រី​ស្នងការរង​នគរបាល​ខេត្ត នាយ​ការិយាល័យ​ជំនាញ អធិការ អធិការរង​នគរបាល​ក្រុង ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៥ សរុប​ចំនួន​១២៦​នាក់ ។​

​បន្ទាប់​ពី​គោរព​ទង់ជាតិ​បើក​កម្ម​ពិធី លោក​ឧត្តមសេនីយ៍ត្រី យស ភី​រិទ្ធ ស្នងការរង​នគរបាល​ខេត្ត​កែប បាន​ឡើង​ធ្វើ​របាយការណ៍​ស្វាគមន៍ អំពី​សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត លក្ខណៈ​ភូមិសាស្ត្រ និង​រចនាសម្ព័ន្ធ​របស់​កងកម្លាំង​នគ​រ​បាល​ខេត្ត​។​

​មានប្រសាសន៍​ទៅកាន់​អង្គពិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង​សវនកម្ម​ផ្ទៃក្នុង បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​សវនកម្ម​ផ្ទៃក្នុង​សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ​២០២២ គឺ​ដើម្បី​ត្រួតពិនិត្យ វាយតម្លៃ​លើ​វឌ្ឍនភាព​ការងារ ការកែលម្អ រាល់​ចំណុច​ខ្វះខាត​មួយចំនួន​ក្នុង​បណ្តា​ឆ្នាំ​ពាក់ព័ន្ធ ការ​ពិនិត្យ​ទៅលើ​ការគ្រប់គ្រង​ធនធានមនុស្ស ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​(​ចលនទ្រព្យ និង​អចលនទ្រព្យ​) ពិនិត្យ​លើ​ការគ្រប់គ្រង​កម្លាំង ព្រមទាំង ការត្រួតពិនិត្យ​លើ​កញ្ចប់​ថវិកា​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ពិនិត្យ​លើ​ប្រព័ន្ធ​លើក​ទឹកចិត្ត​របស់​មន្ត្រី​កងកម្លាំង​។​

​បន្ថែម​ពី​នេះ​ឯកឧត្តម បាន​ថ្លែងអំណរគុណ​និង​ជឿជាក់​លើ​ការ​រួមសហការ​ធ្វើ​សវនកម្ម​ឆ្នាំ​២០២២ សំរាប់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​ជោគជ័យ​តាម​ការរំពឹងទុក​និង​សម្រេច​បាន​ស្រប​តាម​គោលនយោបាយ​សុ​ី​ជំរៅ​របស់​រាជរដ្ឋាភិបាល​៕​