(​ខេត្ត​បន្ទាយមានជ័យ​)% តាម​ការអំពាវនាវរ​បស់​ប្រជាពលរដ្ឋ សូម​គោរព​រាយការណ៍​តាមរយៈ​សារព័ត៌មាន សូម​គោរព​ជូន លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រដ្ឋាន​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍​មេបញ្ជាកា​រកង​រាជរ​ដ្ឋ​ខេត្ត និង​ជា​ពិសេស​សូម​គោរព​ជូន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បន្ទាយមានជ័យ​សូមមេត្តា​ជ្រាបថា អង្គភាព​ព័ត៌មាន​យើង បានទទួល​សេចក្ដីរាយការណ៍​មក​ថា មាន​ការបើក​លេង​ល្បែង​ស៊ីសង (​បាញ់​អាប៉ោង​) លេង​នៅក្នុង​ភូមិ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច មាន​ចារកម្ម លួច ឆក់ ប្លន់ និង​អំពើ​ហិង្សា​នៅក្នុង​គ្រួសារ​។​ល​។ ដែល​ផ្ដើម​ចេញពី​ការលេង​ចាញ់​ល្បែងស៊ីសង​ខាងលើនេះ​។​

​ពាក់ព័ន្ធ​និង​សេចក្ដីរាយការណ៍​ខាងលើនេះ បើ​តាម​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដោយ​សូម​គោរព​ស្នើសុំ​យ៉ាងទទូច​ជា​សេស លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូម​មេត្តា​មាន​វិធានការ​ទប់ស្កាត់ និង​ធ្វើ​ការបង្ក្រាប​ផង​ទាន​!៕​សុខា​