កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ រដ្ឋា​ធិ​ការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សា​នៃ​ក្រសួង​ព័ត៌មាន បាន​អញ្ចើញ​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ក្រុង​បូកគោ ខេត្ត​កំពត ដើម្បី​បួងសួង​សុំ​សេចក្តីសុខ និង​ឱ្យ​ដំណើរការ​សាងសង់​ទៅ​ដោយ​រលូន​។ ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ស៊ីវ ផេង អភិបាលរង​ខេត្ត​កំពត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​។​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា គម្រោង​សាង់សង់​អគារ​ថ្មី​នៅលើ​ភ្នំ​បូកគោ​នេះ គឺ​សម្រាប់​ធ្វើជា​អគារ​ស្ថានីយ៏​វិទ្យុ និង​ទូរទស្សន៍​ផ្សាយ​បន្ត​ពី​ស្ថានីយ៍​កណ្តាល​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ៍​វិទ្យុជាតិ FM វត្តភ្នំ និង​វិទ្យុជាតិ FM 96 ហើយ​សារៈសំខាន់​នៃ​ការសាងសង់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​បូកគោ​នេះ ដោយសារ​ទីតាំង​នៅ​លើ​ភ្នំ​បូកគោ​មាន​លក្ខណៈ​អំណោយផល​ល្អ​សម្រាប់​ដាក់​ស្ថានីយ៍​ផ្សាយ​បន្ត វិទ្យុជាតិ និង​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​អាច​ផ្សាយបាន​ទៅ​កាន់​តំបន់​ឆ្ងាយៗ​នៅ​ជុំវិញ​ខេត្ត​កំពត ពិសេស​សម្រាប់​ប្រជា​នេសាទ​នៅ​លំហរ​សមុទ្រ អាច​បើក​មើលឃើញ និង​ស្តាប់​បាន​ពី​ការ​ផ្សាយដំណឹង និង​ព័ត៌មាន​ថ្មីៗ​ទាន់​ហេតុការណ៍ ហើយ​អ្វី​ដែល​សំខាន់​គឺ​ការផ្សាយ​ព្យាករណ៍​អាកាសធាតុ និង​ព័ត៌មាន​ទាន់​ហេតុការណ៍​ទាក់ទង​នឹង​ខ្យល់ព្យុះ ដើម្បី​ប្រជា​នេសាទ​នៅ​លំហរ​សមុទ្រ​បាន​ដឹង​ទាន់ពេល ហើយ​ជៀស​ពី​ឧបទ្ទវហេតុ​ផ្សេងៗ​ដែល​កើតមាន​។

​តាម​ការបញ្ជាក់​របស់ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​បច្ចេកទេស និង​រៀបចំ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បូកគោ បាន​លើកឡើង​ថា ក្រសួង​ព័ត៌មាន​បាន​សិក្សា​យ៉ាង​លំអិត​ក្នុង​ការរៀបចំ​សាងសង់​អគារ រួម​ទាំង​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បូកគោ ដើម្បី​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅតាម​បណ្តា​ខេត្ត​ជាប់​មាត់សមុទ្រ និង​ដែន​កោះ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​កាន់តែ​មាន​ភាព​ទំនើបកម្ម​ថែម​ទៀត​។ គួរ​រំលឹក​ដែរ​ថា គម្រោង​សាងសង់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ បូកគោ​នេះ ជា​ជំ​ហ៊ាន​ដំបូង​គ្រាន់តែ​ចង់​ធ្វើការ​ជួសជុល​កែលម្អរ​អគារ​ចាស់​ដែល​មាន​ពី​ដើមក​ឡើង​វិញ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​មាន​ការសិក្សា​ពី​ក្រុម​ការងា​រប​ច្ចក​ទេស និង​ក្រុម​វិស្វករ​សំណង់ បាន​វាយ​តំលៃ​ថា អគារ​នេះ​មាន​អាយុកាល​ប្រមាណ​ជិត ១០​ឆ្នាំ​មកហើយ និង​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ដូច្នេះហើយ​ទើប ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្រេច​អោយមាន​ការសង់​អគារ​ថ្មី​តែម្តង​។ សម្រាប់​គម្រោង​នៃ​ការសាងសង់​អគារ​ថ្មី រួម​ទាំង​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​បូកគោ​គឺ​មាន​រយៈពេល ១៨​ខែ ចាប់ពី​ថ្ងៃ​បញ្ចុះ​បឋមសិលា​សាងសង់​នេះ​។​