សម្រង់​ប្រសាសន៍​សំខាន់ៗ​របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប (​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៣)៖
១. សូម​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករ​ព្ញ​ក​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ថ្នាក់ដឹកនាំ​គ្រប់​រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ចំពោះ​សមាជិក​-​សមាជិកា និង​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ និង​សូម​ថ្លែងអំណរគុណ​ចំពោះ​ការលះបង់ និង​ការខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន​យ៉ាង​សកម្ម និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្របតាម​គោលនយោបាយ និង​គោលការណ៍​កំណែទម្រង់​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន​។

២. តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការលះបង់​ទាំង​ពេល​វេលា កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី​, ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​បាន​បង្ហាញ​ឱ្យ​មហាជន​ឃើញ​ច្បាស់​នូវ​អំពើ​ល្អ និង​បេះដូង​ដ៏​កក់ក្តៅ​របស់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​។ គោលការណ៍​ដ៏​រឹងមាំ និង​បុព្វហេតុ​ឥត​ងាករេ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ទីណា​មានទុក្ខ ទីនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្តេជ្ញា​រួមសុខ​រួមទុក្ខ និង​មិន​រត់​ចោល​ប្រជាជន ហើយ​អ្វីៗ​គឺ​ដើម្បី​ប្រជាជន​។​

៣. ប្រទេស​យើង​ធ្លាប់​ឆ្លងកាត់​សង្គ្រាម និង​ជម្លោះ​បែកបាក់ ដែល​ជា​បទពិសោធន៍​ដ៏​សែន​ឈឺចាប់​ខ្លោចផ្សា ហើយក៏​មាន​ការបែងចែក​តំបន់​កាន់កាប់​ដោយ​មិន​មាន​ឯកភាព​ទឹកដី​ឡើយ ប៉ុន្តែ​បច្ចុប្បន្ន​យើង​កំពុង​រស់នៅ​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​ពេញលេញ និង​ទទួលបាន​មកវិញ​នូវ​ការឯកភាព​ទឹកដី ព្រម​ជាមួយ​នឹង​ឱកាស​អំណោយផល​គ្រប់បែបយ៉ាង ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ និង​វិបុលភាព សម្រាប់​ការរស់នៅ​ប្រកបដោយ​ភាពសុខសាន្ត​របស់​ប្រជាជន នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ និង​រាជរដ្ឋាភិបាល​តែមួយ ដែល​បាន​ប្តេជ្ញា​ជ្រោង​ទង់​ព្រះមហាក្សត្រ និង​លើកកម្ពស់​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ជា​រៀង​ដរាប​។​