ខេត្ត​ស្ទឹងត្រែង​៖ ស្ត្រី​ម្នាក់​ទំនងជា​មាន​វិបត្តិ​ក្នុង​គ្រួសារ បាន​លោត​ពីលើ​ស្ពាន​ដ៏​ខ្ពស់ ចូល​ទៅក្នុង​ទឹក​ទន្លេមេគង្គ​ប៉ុនប៉ង​ផ្តាច់ជីវិត ប៉ុន្តែ ត្រូវបាន​អ្នកនេសាទ​ប្រទះឃើញ និង​ជួយ​សង្គ្រោះ​ទាន់ពេលវេលា​រួច​ពី​សេចក្តីស្លាប់​។​

​ហេតុការណ៍​ដែល​បាន​កើតឡើង ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៩​ព្រឹក ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៣ ស្ថិតនៅក្នុង​ភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡា​បរិ​វ៉ាត់ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថា​ឡា​បរិ​វ៉ាត់ បានឲ្យដឹងថា ស្ត្រី​ដែល​លោត​ពីលើ​ស្ពាន​មេគង្គ​ស្ទឹងត្រែង ទម្លាក់​ខ្លួន​ចូល​ទៅក្នុង​ទឹក​ទន្លេមេគង្គ​នោះ ឈ្មោះ សុក ខា អាយុ ៣២​ឆ្នាំ មាន​ទីកន្លែង​កំណើត ភូមិ​បេង ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ បច្ចុប្បន្ន​រស់នៅ​ភូមិ​រំដេង ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។​

​មន្ត្រី​ដដែល​បានឲ្យដឹង​ទៀតថា នៅ​ពេល​ស្ត្រី​នេះ​លោត​ពីលើ​ស្ពាន​មេគង្គ​ស្ទឹងត្រែង ចូល​ទៅក្នុង​ទឹក​ទន្លេមេគង្គ មាន​អ្នកនេសាទ​ម្នាក់​នៅ​ជិត​នោះ​បាន​ឃើញ និង​បាន​ទូរស័ព្ទ​ប្រាប់​ប្រជា​ការពារ​ភូមិ មក​ជួយ​ស្រង់​ចេញពី​ទឹក និង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ ដើម្បី​សង្គ្រោះ​ជីវិត​រួច​ពី​សេចក្តីស្លាប់​។​

​សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ពិត ដែល​នាំ​ឲ្យ​ស្ត្រី​វ័យ ៣២​ឆ្នាំ​រូប​នេះ សម្រេចចិត្ត​លោតទឹក​ប៉ុនប៉ង​សម្លាប់ខ្លួន​នៅឡើយ​ទេ ប៉ុន្តែ គេ​បាន​ដាក់​ការសង្ស័យថា ស្ត្រី​នេះ​អាច​កើតរោគ​ចិត្ត និង​មាន​វិបត្តិ​នៅ​ក្នុង​គ្រួសារ​៕