ថ្ងៃ​ចន្ទ, ខែ​មីនា 03, 2025

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កំពត​បា​ន​អញ្ជើញ​មក​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សាលា​ធម្មសភា និង​សមិទ្ធផល​នានា​ក្នុង​វត្ត សិរីសោភ័ណ (​ហៅ​វត្ត​ព្រៃ​លើ​) ស្ថិតក្នុង​ភូមិ​ព្រៃ​លើ ឃុំ​បន្ទាយ​មាស​ខាងលិច

កំពត​ ៖ ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បា​ន​លើកឡើងថា ប្រទេស​កម្ពុជា​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាពា​បាន​ធ្វើឱ្យ​ប្រទេស​មាន​ការរីកច​ម្រើ​ន និង​ការអភិវឌ្ឍ​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​ប្រៀប​ដូច​ផ្កា​កំពុង​រីក​ស្គុសស្គាយ​ពាស់ពេញ​ប្រទេស​។

​ឯកឧត្តម អភិបាលខេត្ត បាន​ប្រាប់​ទៅកាន់​អាជ្ញាធរ​គ្រប់​មូលដ្ឋាន ប្រជាពលរដ្ឋ​ត្រូវ​រួម​គ្នា​ចូលរួម​ថែរក្សា និង​ថែទាំ​ផ្លែផ្កា​នៃ​សុខ​សន្តិភាព​នេះ ឱ្យបាន​គង់វង្ស​យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​ឯកឧត្តម ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សាលា​ធម្មសភា និង​សមិទ្ធផល​នានា​ក្នុង​វត្ត សិរីសោភ័ណ (​ហៅ​វត្ត​ព្រៃ​លើ​) ស្ថិតក្នុង​ភូមិ​ព្រៃ​លើ ឃុំ​បន្ទាយ​មាស​ខាងលិច ស្រុក​បន្ទាយមាស ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា ក្រោយ​ពី​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ ដែល​រក​បាន​មក​ដោយ​លំបាក​ពី​ការលះបង់​គ្រប់បែប​យ៉ាង​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ជា​អតីត​នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​ប្រទេស​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ត បច្ចុប្បន្ន​ការអភិវឌ្ឍ​ក្នុង​វិស័យ​ពុទ្ធចក្រ​ដែល​មាន​ការកសាង​វត្ត​អារាម ការកសាង​សមិទ្ធផល​នានា​ដែល​បំរើ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​ត្រូវបាន​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជា​ពុទ្ធបរិស័ទ​បាន​រួមគ្នា​កសាង​នៅ​គ្រប់​ទីកន្លែង មិន​ថា​ទីក្រុង ទីប្រជុំជន ទីជនបទ ឬ​ទី​ដាច់ស្រយាល​ណា​នោះទេ គឺ​មាន​ស្ទើតែ​គ្រប់​មូលដ្ឋាន​សម្រាប់ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​ព្រះពុទ្ធសាសនា​គោរព​ប្រណិបត្តិ​។​

​ឯកឧត្តម ម៉ៅ ធនិន បាន​បន្ថែមថា កម្ពុជា​ចាប់តាំងពី​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន រហូត​បន្ត​មក​ដល់​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី គឺ​នៅតែ​បន្ត​រក្សាបាន​នូវ​សុខសន្តិភាព ស្ថេរភាព​ន យោ​បាយ ការអភិវឌ្ឍ​ប្រទេស កំណើនសេដ្ឋកិច្ច ពិសេស​បាន​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ដែល​នេះ​ហើយ​ជា​ផ្លែផ្កា​ដែល​យើង​ទទួលបាន​ពី​សុខសន្តិភាព​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ត្រូវ​បន្ត​រួម​គ្នា​ចូលរួម​ថែរក្សា និង​ថែទាំ​ផ្លែផ្កា​នៃ​សុខ​សន្តិភាព​នេះ​ឱ្យបាន​គង់វង្ស​យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ហើយ​ក៏​ត្រូវ​រួមគ្នា​ប្រឆាំង​ដាច់ខាត​ចំពោះ​ជន​អគតិ​មួយចំនួន​តូច​ដែល​មាន​បំណង​មិនល្អ ចង់​ក្តិចត្រួយ ឬ​ចង់​បំផ្លាញ​ផ្លែផ្កា​នៃ​សុខសន្តិភាព​ដែល​យើង​កំពុងតែ​មាន​ដូច​សព្វថ្ងៃនេះ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ជំរុញ និង​រំលឹក​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ដែល​មាន​តួនាទី​បំរើ​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការផ្តល់​ភាពកក់ក្តៅ តាមរយៈ​ការផ្តល់សេវា​សាធារណៈ​ផ្សេងៗ​ឱ្យបាន​ទាន់​ពេលវេលា លឿន រហ័ស ដើម្បី​កុំឱ្យ​មាន​ការ​ថ្នាំងថ្នាក់​ពី​ពួកគាត់​។​

​ក្នុង​ពិធី​នេះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ប្រគេន​បច្ច័យ​ចំនួន ៤៣​លាន​រៀល ជូន​ដល់​វត្ត សិរីសោភ័ណ (​ហៅ​វត្ត​ព្រៃ​លើ​) ដើម្បី​ចាត់ចែង​សម្រាប់​ការកសាង​សាលា​ធម្មសភា និង​បាន​ផ្តល់​ការចាក់ដី​បំពេញ​ទីតាំង​សម្រាប់​សាងសង់​មណ្ឌល​សុខភាព​ភូមិ​ព្រៃ​លើ ឃុំ​បន្ទា យ​មាស​ខាងលិច ស្រុក​បន្ទាយមាស​ផងដែរ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *