ថ្ងៃ​អង្គារ, ខែ​កញ្ញា 17, 2024

ព័ត៌មានជាតិ

សមិទ្ធផល​ថ្មី​ក្នុង​ទឹកដី​ខេត្ត​កំពត នាឡិកា​កម្ពស់ ៣៥​ម៉ែត្រ នឹង​សាងសង់​រួចរាល់​ក្នុង​ថ្ងៃនេះ​

ខេត្តកំពត ៖ ​សមិទ្ធផល​ទេសចរណ៍​ថ្មី​សន្លាង​មួយ​បន្ថែម​ទៀត​ដែល​បំរើ​ដល់​វិស័យ​ទេសចរណ៍ បន្ទាប់​ពី​ឆ្នេរ​ខ្សាច់​កម្សាន្ត សួន​កម្សាន្ត ពិសេស​រូបសំណាក​ត្រី​សេះ​សមុទ្រ​បាញ់​ទឹក គឺ​នាឡិកា​ធំ ហើយ​ខ្ពស់​ជាងគេ​ក្នុង​ខេត្ត​កំពត ដែល​មាន​មុខកាត់​អង្កត់ផ្ចិត​ទំហំ ៩,៧​ម៉ែត្រ និង​មាន​កម្ពស់ ៣៥​ម៉ែត្រ ត្រូវបាន​លើក​បំពាក់មុខ​នាឡិកា​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៤ ក្រោម​ការពិនិត្យ​ដោយ​ផ្ទាល់​ពី​សំណាក់ ឯកឧត្ដម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​។​

​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​ជំនាញ បានឱ្យដឹងថា ការសាងសង់​នាឡិកា​ខ្ពស់ ហើយ​ធំជាងគេ​នេះ​នឹង​រួចរាល់​នៅ​ក្នុង​ថ្ងៃនេះ​។ មន្ត្រី​ជំនាញ​បាន​បន្តថា សមិទ្ធផល​ថ្មី​នេះ​នឹង​ធ្វើឱ្យ​ខេត្ត​កំពត​កាន់តែ​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​អោយ​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​កំពត​កាន់តែច្រើន ដោយសារ​សំណង់​នាឡិកា​នេះ​
​គឺជា​សមិទ្ធផល​ទេសចរណ៍​ឯក (Unique) ថ្មី​មួយ​បន្ថែម​ទៀត​របស់​ខេត្ត ក៏​ដូចជា​កម្ពុជា​ទាំងមូល បន្ទាប់​ពី​រូបសំណាក់​ត្រី​សេះ​សមុទ្រ​បាញ់​ទឹក ដែល​បាន​និង​កំពុង​មាន​ភាព​ល្បីល្បាញ​។​

​សូមបញ្ជាក់​ថា ក្រោម​ការដឹកនាំ និង​កិច្ច​ចង្អុល​ការ​ផ្ទាល់​របស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ខេត្ត​មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង ពិសេស​ឯកឧត្តម​អភិបាលខេត្ត​បាន​ចាត់ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​ចម្បង និង​ត្រូវ​អភិវឌ្ឍន៍​មុនគេ​។ ជាមួយគ្នានេះដែរ បើតាម​ប្រសាសន៍​របស់​ឯកឧត្តម​អភិបាល​ខេត្ត​កាលពី​ពេល​ថ្មីៗ​នេះ បានបញ្ជាក់​ថា នៅពេល​ខាងមុខ​ខេត្ត​និង​បង្កើតអោយមាន​ឆ្នេរសមុទ្រ​កម្សាន្ត​មួយ​បន្ថែម​ទៀត​បន្ទាប់ពី​នាឡិកា​ខ្ពស់ និង​ធំជាងគេ​នេះ ហើយ​ដើម្បី​សម្រួល​ដល់​ការកកស្ទះ​ចរាច​រណ៍ ក៏ដូចជា​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ខេត្ត​គ្រោង​នឹង​សាងសង់​ស្ពាន​ឆ្លង​ព្រែក​កំពង់បាយ​មួយ​បន្ថែមទៀត​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *