ថ្ងៃ​អាទិត្យ, ខែ​កញ្ញា 08, 2024

ព័ត៌មានជាតិ

អាជ្ញាធរ​ត្រូវ​បន្ត​ថែរក្សា​និង​ពង្រឹង​សន្តិភាព​ស្ថេរភាព​នយោបាយ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ល្អ​

​អភិបាលខេត្ត​កែប បាន​ណែនាំ​ដល់​អាជ្ញាធរ ក្រុង​ស្រុក ឃុំ​សង្គាត់ យកចិត្តទុកដាក់​ថែរក្សា និង​ពង្រឹង​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​សង្គាត់​មាន​សុវត្ថិភាព ពង្រឹង​សេវាសាធារណៈ ពិសេស​ត្រូវ​ឆ្លើយតប បំភ្លឺ​ឲ្យបាន​ទាន់​ពេលវេលា នូវ​រាល់​ព័ត៍មាន​ក្លែងក្លាយ ព័ត៍មាន​ដែល​មាន​ចរិត​ញុះញុង​អុ​ច​អាល ពី​ពួក​អគតិ​ដែល​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព និង​ការអភិវឌ្ឍន៍​។

​ថ្លែង​ក្នុង​ពិធី​ប្រកាស លោក ឃ​ន វុទ្ធី ឲ្យចូល​កាន់តំណែង​ជា​អភិបាលក្រុង​កែប នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​សាលាក្រុង​កែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​លើកឡើង​ថា នៅក្នុង​និតិ​កាល​ទី​៧ នៃ​រដ្ឋសភា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដោយ​ផ្តោត​សំខាន់​ទៅ​កិច្ចអភិវឌ្ឍន៍​ប្រទេស និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ពិសេស​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​មាន​ប្រាក់ចំណូល​ធ​ម្យមកម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។​

​ឯកឧត្តម​អភិបាល​បន្តថា ដើម្បី​សម្រេច​គោ​ដៅ​នោះ​បាន​  ទាមទា​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ មាន​ភាពរឹងមាំ ម្ចាស់ការ និង​មាន​អភិបាលកិច្ច​ល្អ រក្សាបាន​នូវ​ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ពិសេស​  រក្សា ការពារ​សន្តិភាព​ឲ្យបាន​ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​ន៍ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ណែនាំ​អាជ្ញាធរ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កងកម្លាំង​ទាំង​បី ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ឲ្យ​កាន់តែ​ប្រសើរ ហើយ​ក្នុង​នាម​ជា​មន្ត្រី​សាធារណៈ បម្រើ​ប្រជាពលរដ្ឋ គឺ​គ្មាន​គិត​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​នោះទេ​  ពិសេស​ទូរស័ព្ទ ត្រូវ​បើក​ជានិច្ច​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ងាយស្រួល​ទំនាក់ទំនង​ក្នុង​ករណី​ចាំបាច់​ណាមួយ​។ ឯកឧត្តម​ក៏បាន​ណែនាំ​មេឃុំ ចៅសង្កាត់ មេភូមិ មេ​ប៉ុស្តិ៍ និង​ប្រធាន​មណ្ឌល​សុខភាព ឲ្យ​ពង្រឹង ការផ្តល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ​ផ្សេងៗ​ឲ្យបាន​ល្អ ពិសេស​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *