ថ្ងៃ​អាទិត្យ, ខែ​កញ្ញា 08, 2024

ព័ត៌មានជាតិ

កម្លាំង​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ចេញ​ទៅ​អន្តរាគមន៍​ជួយសង្គ្រោះ​កប៉ាល់​ដឹក​ទូរ​កុងតឺន័រ រប ស់​ជនជាតិ​ថៃ ចំនួន​០១​គ្រឿង មាន​នា​វឹក​ចំនួន ១០​នាក់ បាន​លិច​ត្រង់ចំណុច កោះ​វ៉ាង​និង​កោះ​ម្នា​ស់​

(​ព្រះសីហនុ​) នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ១២:០០ នា ទី កម្លាំង​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ កម្លាំង​វរ​សេនា​តូច​លេខ​២៤០ ប្រចាំ​ខេត្ត​ព្រះសីហនុ និង​កម្លាំង​វរ​សេនា​តូច​លេខ​២៦៩ ប្រចាំ​ខេត្ត​កោះកុង ប្រើប្រាស់​នាវា និង​អូប័រ សរុប​ចំនួន ០៦​គ្រឿង ចេញ​ទៅ​អន្តរាគមន៍​ជួយសង្គ្រោះ​កប៉ាល់​ដឹក​ទូរ​កុងតឺន័រ របស់​ជនជាតិ​ថៃ ចំនួន​០១​គ្រឿង មាន​នា​វឹក​ចំនួន ១០​នាក់ បាន​លិច​ត្រង់ចំណុច កោះ​វ៉ាង​និង​កោះ​ម្នា​ស់ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ។ ក្រោយ​កើតហេតុ​ប្រជា​នេសាទ​នៅក្បែរ​នោះ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ទាំង​១០​នាក់ បាន​ទាន់ពេលវេលា ហេ​ី​យបាន​ប្រគល់ឲ្យ​ទៅ​ក្រុម​ការងារ​របស់​ក្រុមហ៊ុន​G.T.V.C ដឹក​តាម​អូប័រ​ល្បឿន​លឿន មក​កាន់​ខេត្ត​ព្រះសីហនុ ដោយ​សុវត្ថិភាព ។​

​ករណី​នេះ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ទឹក បាន​ធ្វើការ​ការពា​រទូ​កុងទឺន័រ​ដែល​អណ្តែត​លើទឹក រង់ចាំ​ជំនាញ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​មក​សណ្តោង​យក ។ បច្ចុប្បន្ន​ដោយសារ​មេឃ​ភ្លៀង និង​រលក​ធំៗ​កម្លាំង​យើ​ង​បាន​ចាកចេញ​ពី​ទីនោះ​ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *