ថ្ងៃ​អង្គារ, ខែ​តុលា 22, 2024

ព័ត៌មានជាតិ

ខេត្ត​កែប​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៨​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​

ខេត្ត​កែប​: នៅ​ព្រឹក​ថ្ងៃទី​៩​ខែ​ឧសភា ឆ្នាំ​២០២៤​នេះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​138 ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ “​សហគ្រាស​មួយ ជាមួយ​សហគមន៍​សុខសាន្ត​មួយ​”​នៅក្នុង​សាលប្រជុំ​ធំ​សេះស​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី​សំណាក់ លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង​-​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​នៃ​រដ្ឋបាល​ខេត្ត នាយក នាយករង និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្ដម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​លើកឡើង​ដោយ​កោតសរសើរ​នូវ​ស្នាដៃ​ខិតខំ​របស់​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ដែល​ជានិច្ចកាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​សម្រេច​ការងារ​របស់ខ្លន នៅ​គ្រប់​អង្គភាព​របស់​ខ្លួន​។ ដោយ​ផ្តោត​លើ​ការងារ​សំខាន់ ឯកឧត្តម​បាន​ជំរុញ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​បន​ក​ថែម​ទៀត ដើម្បី​សម្រេច​បាន​សមិទ្ធផល​ធំៗ ពិសេស​ការប្រឡងប្រជែង​យក​ស្នាដៃ សម្រាប់​ជា​គំរូ​នៅតាម​អង្គភាព​និមួយៗ​។​

​ផ្តើមចេញ​ពី​ភាព​ខិតខំ​ទាំង​អម្បាល​មាន ការងារ​ទាំងឡាយ​ទទួលបាន​ជោគជ័យ ព្រោះតែ​ភាព​អត់ធ្មត់​និង​ការលះបង់​ខ្ពស់ ពី​សំណាក់​មន្ត្រី​រាជកា​រទាំង​អស់​។ ម្លោះ​ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​នឹង​ទទួលបាន​ផលប្រ​យោ​ជន៍ យ៉ាង​ធំធេង​មិន​នឹកស្មាន​ដល់​។​

​ជាមួយគ្នានេះ ឯកឧត្ដម អភិបាលខេត្ត​កែប បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ​-​កម្លាំង​សមត្ថកិច្ច គ្រប់​អង្គភាព​ត្រូវ​ចេះ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ ធ្វើ​បែប​នេះ​ដើម្បី​លើកស្ទួយ​សក្តានុពល​ទេសចរណ៍ ខេត្ត​កែប​យើង​អោយ​កាន់តែ​រីកចម្រើន​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ផ្តែផ្តាំ​ផងដែរ ដោយ​សូម​អោយ​មន្ត្រីរាជការ​គ្រប់​អង្គភាព ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត នូវ​បញ្ហា​សុខភាព​ជា​ចម្បង ព្រោះ​ក្នុង​ឆ្នាំនេះ​អាកាសធាតុ​ក្តៅ​ខុស​ពី​ធម្មតា ដែល​ងាយ​ធ្វើអោយ​យើង​ប្រឈម​នឹង​បញ្ហា​សុខភាព ដូចជា​មាន​ជំងឺ​ផ្សេងៗ​។​ដូច្នេះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ជំរុញ​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ ទៅ​តាម​តួនាទី​របស់​ខ្លួន អោយបាន​ហ្មត់ចត់ ម៉ឺងម៉ាត់ ដើម្បី​ខេត្ត​របស់​យើង​កាន់តែ​មាន​ការរីកចម្រើន​ជា​លំដាប់​៕a

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *